រឿងរ៉ាវអ្នកស្រី ទ្រី ដាណា ប្រកាសចែ,,កផ្លូវគ្នាជាមួយពូម៉ៅ កាលពីប៉ុន្មានខែមុន បង្កឲ្យមានការភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្រ ហើយរហូតមកដល់ពេលនេះ ពួកគេបានលែងលះគ្នាអស់រយៈពេលយូរដែរហើយ។
ទោះយ៉ាងណា នៅតែមានអ្នកសារព័ត៌មានតាមអនឡាញមួយចំនួន យកអ្នកស្រីទៅធ្វើជាប្រធានបទ ភ្ជាប់ជាមួយពូម៉ៅ ជាពិសេស ពេលអ្នកស្រី ប្រកាសបើកបេះដូង និងកំពុងសង្ស័យមានទំនាក់ទំនងស្នេហាជាមួយលោក សេង មង្គលនោះ។
ឆ្លើយតបទៅនឹងការយកទៅស្រីទៅភ្ជាប់ជាមួយអតីតប្ដី ដែលបានបញ្ចប់គ្នាអស់រយៈពេលយូរហើយនោះ អ្នកស្រី សុំចិត្តឲ្យបញ្ឈប់ត្រឹមនេះ ព្រោះអ្នកស្រី និងពូម៉ៅ បានចប់គ្នាយូរហើយ អ្នកស្រី សុំរស់នៅដោយក្ដីសុខប៉ុណ្ណោះ មិនចង់មានរឿងវែងឆ្ងាយទៀតទេ។
អ្នកស្រី បានបង្ហោះសារសំណូមពរនៅរសៀលថ្ងៃទី២៣ ខែកក្កដា ដូច្នេះថា «រហូតមកដល់ពេលនេះ អ្នកស្រី ទ្រី ដាណា បានលែ,ងលះជាមួយពូម៉ៅ អស់រយៈពេលយូរដែរហើយ តែនៅតែមានអ្នកលើកយករឿងរបស់អ្នកស្រី ទៅពាក់ព័ន្ធនឹងពូម៉ៅ តទៅទៀត ទើបធ្វើឲ្យថៅកែហាងពេជ្រចិត្តធម៌រូបនេះ សំណូមពរឲ្យបញ្ឈប់
ខ្ញុំសូមសំណូមពរដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមបញ្ឈប់ការយករូបភាពនាងខ្ញុំ ទៅកាត់តភ្ជាប់ជាមួយពូម៉ៅ ព្រោះយើងទាំង២នាក់ គ្មានជាប់ពាក់ព័ន្ធអ្វីជាមួយគ្នាទៀតឡើយ សូមកមានការយល់ច្រឡំ ព្រោះពួកយើងបានចប់សព្វគ្រប់យូរណាស់មកហើយ។
បើទោះជានាងខ្ញុំបង្ហោះអ្វីក៏មិនជាប់ពាក់ព័ន្ធនឹងគេ ទោះគេបង្ហោះអ្វីក៏មិនមានរឿងពាក់ជាមួយខ្ញុំ សូមកុំកាត់តបញ្ចូលសាច់រឿងទៀត។ នាងខ្ញុំសូមរស់នៅដោយមានក្ដីសុខប៉ុណ្ណោះ សូមកុំបង្កើតរឿងវែងឆ្ងាយភ្ជាប់នាងខ្ញុំនឹងបុគ្គលនេះទៀត»។
ងាកមកពូម៉ៅវិញ នៅព្រឹកថ្ងៃដដែលនេះ ក៏បានបួងសួងសុំឲ្យ បារមីលោកតាហ្មឹកជួយខ្លួនឲ្យបានសុខសប្បាយផងដែរ។ តាមរយៈនេះ ឃើញថា ពួកគេ សុំតែសុខរៀងខ្លួនប៉ុណ្ណោះ មិនចង់ពាក់ព័ន្ធជាមួយគ្នាអ្វីទៀតឡើយ៕