ប្រិយមិត្តអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរពិតជាបានជ្រាបច្បាស់ហើយថា កីឡាករ ឡៅ ចិត្រា បានក្លាយជាម្ចាស់ខ្សែក្រវ៉ាត់មាស ISI Palm រដូវកាលទីមួយបន្ទាប់ពីផ្តួលកីឡាករ លន បញ្ញា ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២។
អ្នកប្រដាល់មកពីក្លិបទ័ពឆ័ត្រយោង៩១១រូបនេះកំពុងតែបង្ហាញពីទម្រង់វាយបានយ៉ាងល្អឥតខ្ចោះពោលរូបគេកម្រនឹងទទួលបរាជ័យណាស់សម្រាប់ការប្រកួតទាំងជាមួយកីឡាករបរទេសនិងកីឡាករកម្ពុជា។
កាលពីថ្ងៃសៅរ៍ ប្អូនប្រុសរបស់ ឡៅ ចន្ទ្រា និង ឡៅ ស៊ីណាត រូបនេះត្រូវបានអ្នកផ្គូរផ្គងរៀបឲ្យចំឲ្យប៉ះកីឡាករថៃ វិថៈយ៉ាយុត ក្នុងកម្មវិធីសង្វៀនគោជល់ប៉ុស្តិ៍ CNC ដោយលទ្ធផល ឡៅ ចិត្រា បានយកឈ្នះដោយពិន្ទុ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយការប្រកួតចប់មិនបានប៉ុន្មានម៉ោងផង ឡៅ ចិត្រា ក៏បានបង្ហោះសារយ៉ាងខ្លីមួយនៅលើបណ្តាញសង្គម Facebook របស់ខ្លួនដោយសរសេរថា “ទទួលស្គាល់ថាខ្ញុំធ្វើមិនបានល្អ”។ យ៉ាងណាក្តី អ្នកគាំទ្ររបស់ ឡៅ ចិត្រា មិនដឹងច្បាស់ទេថាតើ កូនសិស្សលោកគ្រូ ហង្ស សឿន រូបនេះចង់សំដៅទៅលើអ្វី៕