សំណាងណាស់! អតីត​តារាសម្តែង រ៉ូ ចាន់ដារ៉ា ​ទទួល​បាន​សញ្ជាតិ​អាមេរិក, រំភើប​ពេក នាង​ពោល​ពាក្យ​ថា…

គេនៅចាំបានថា អតីតតារាសម្ដែង រ៉ូ ចាន់​ដា​រ៉ា បានរៀបការ កាលពីអំឡុងឆ្នាំ២០១៨ ហើយអ្វីជាការកត់សម្គាល់នោះ គ្រាន់តែរៀបការហើយភ្លមា អ្នកនាង មានឱកាសចាកចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមីភ្លែត។


នៅក្នុងការរស់នៅទឹកដីសហរដ្ឋអាមេរិកជាមួយស្វាមីនោះ, អតីតសិល្បការិនីរូបនេះ ត្រូវបានគេមើលឃើញថា មានជីវភាព ឡូយឆាយ​មិនធម្មតា ហើយមិនត្រឹមតែទទួលបានការស្រឡាញ់​ ​ថ្នាក់ថ្នម​ពី​​​ស្វាមី​ប៉ុណ្ណោះ​ទេ​ សូម្បី​សាច់ថ្លៃ​ក៏​​​​​ស្រឡាញ់ចូលចិត្ត​រូបនាង​ខ្លាំង​ដែរ។

កាលពីអំឡុងឆ្នាំ២០១៩ អតីតតារាសម្ដែង និងដើរម៉ូតរូបនេះ បាន​បណ្តើរ​ស្វាមី​មក​ឆ្លង​ឆ្នាំ​នៅ​ស្រុក​ខ្មែរ​ជា​លើកដំបូង ​ក្រោយពី​នាង​បាន​ទៅ​រស់នៅ​អាមេរិក​ជាមួយ​ស្វាមី។ ពេលនោះ, មុន​ត្រឡប់​ទៅ​អាមេរិក នាង បានបង្ហាញ​រូបថត​ពពោះ​មួយ​សន្លឹក​ដែល​មើលទៅ​ពិតជា​ស្រស់ស្អាត និង ទាក់ទាញ​ជាខ្លាំង។

ដោយឡែកថ្មីៗនេះ អ្វីកាន់តែរំភើប និងរីករាយទៀតនោះ អតីត​តារា​សម្តែង​រូបរាង​ស្រ​ឡូ​ន​រូបនេះ ​ទទួលបាន​សញ្ជាតិ​អាមេរិក​ស្របច្បាប់ ​បន្ទាប់ពី​នាង​បាន​ចាក​ចេញទៅ​រស់នៅ​ទីនោះ​ជាមួយ​ស្វាមី​ប្រមាណ​ជា​ជិត​បួន​ឆ្នាំ​មកនោះ។

ជាមួយនឹង​ទឹកមុខ​រីករាយ​ស្រី​ស្អាត រ៉ូ ចាន់​ដា​រ៉ា បាន​និយាយថា​«​ក្លាយជា​អា​គាំង​និង​គេ​ហើយ​» ​ដែល​ការលើកឡើង​របស់​អតីត​តារា​សម្តែង​រូបនេះ ​ក៏​ទទួលបាន​ការចូលរួម​ត្រេកអរ ​និង​រីករាយ​ពី​សំណាក់​មិត្តភក្តិ​រួម​អាជីព​ជាច្រើន៕​

Related posts

Leave a Comment