បើទោះកន្លងមក ធ្លាប់រកាំរកូសជាមួយគ្នាផ្អើលអស់អ្នកគាំទ្រក៏ពិតមែន តែក្រោយពីផ្សះ,ផ្សាគ្នាហើយនោះ គេសង្កេតឃើញថា តារាសម្ដែង ដេនី ក្វាន់ ទទួលបានការថ្នាក់ថ្នម ពីគូស្នេហ៍ដូចព្រះនាងអញ្ចឹង ហើយនេះក៏ជាក្ដីសុខ ដែលមនុស្សស្រីគ្រប់រូបប្រាថ្នាផងដែរ។
និយាយពីរូបសម្រស់វិញ បើទោះពេលនេះ កំពុងពពោះប្រមាណ៩ខែក្ដី តែដេនី ក្វាន់ នៅតែមាន សម្រស់ស្អាតផូរផង់ ហើយការស្លៀកពាក់របស់នាង ក៏មើលទៅ នៅតែសក្ដិសម និងទាក់ទាញមិនធម្មតាដដែល។
ចំពោះគូស្នេហ៍របស់ខ្លួននេះ ដេនី ក្វាន់ បានព្យាយាមលាក់មុខម្ដងហើយម្ដងទៀត ដោយនាងបង្ហោះរូបតែងតែបែរខ្នងជានិច្ច។ តែក្រោយមក ក៏ធ្វើការបង្ហាញមុខជាសាធារណៈ។ លុះពេលមានជ,ម្លោះជាមួយគ្នាក៏លាក់មុខវិញឲ្យឃើញតែខ្នង ស្មានតែនាងរកឃើញអ្នកថ្មីផង តែដល់ប្ដីនាងបង្ហោះរូបថតផ្អែមល្ហែមជាមួយគ្នាទើបដឹងថា ជាមនុស្សដដែល។
ជារឿយៗ ក្រោយពីធ្វើការផ្សះ,ផ្សាគ្នារួចមក ប្ដីរបស់ដេន នីក្វាន់ មើលថែភរិយាបានល្អខ្លាំងណាស់ ដោយនាំទៅដើរលេងស្រូបយកខ្យល់អាកាស បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាឥតដាច់ នៅកន្លែងផ្សេងៗគ្នា ធ្វើឲ្យដេន នីក្វាន់ រំភើបចិត្តខ្លាំងណាស់។
ស្របពេលនាំភរិយារំភើបចិត្តនោះ, ចឹក ឡេង តែងតែបង្ហោះរូបថតជាហែហូរ ក្នុងនោះមានការទម្លាយអារម្មណ៍ចេញពីចិត្តថា «មិនមែនជាស្នេហ៍ដំបូង តែជាស្នេហ៍ចុងក្រោយ សម្រាប់ជីវិតចុងក្រោយរបស់បង។
ដោយឡែកនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ កៀកដល់ថ្ងៃម្រាលនោះ ដេនី ក្វាន់ បានបង្ហោះរូបថតកំពុងពពោះដ៏ស្រស់ស្អាត ៣ ៤សន្លឹក ហើយប្រាប់ថា «នៅសល់តែ២សប្តាហ៍ទៀតទេ បានឃើញមុខកូនមាសម្តាយហើយ»។
បន្តិចក្រោយមក នៅថ្ងៃដដែលនេះ ស្វាមីរបស់នាង បានបង្ហោះរូបថត២សន្លឹកស្ទាបពោះប្រពន្ធថ្នមៗ ហើយប្រាប់ថា «កក់ក្ដៅណាស់»។ តាមរយៈការបង្ហោះសារពោរពេញដោយក្ដីសុខរបស់ប្ដីប្រពន្ធទាំង២នាក់ខាងលើនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមចូលរួមអបអរសាទរ និងជូនពរឲ្យមានសុខភាពល្អផងដែរ។ ក្នុងនោះក៏មានការលើកសរសើរថា «មានផ្ទៃពោះមែនពិត តែសម្រស់វិញស្រស់ស្អាតដូចក្រមុំ, ស្អាតខ្លាំងណាស់ mommy, ស្អាតខ្លាំងណាស់»។
គួរបញ្ជាក់ថា ក្រោយពេល, មានជ,ម្លោះជាមួយស្វាមីរហូតព្រ,មានប្ដីខ្លួនប្រយ័ត្នអស់តំណែង កក្រើកបណ្ដាញសង្គមនោះ, គេមិនឃើញដេននី ក្វាន់ បង្ហាញមុខស្វាមីរបស់ខ្លួនទៀតឡើយ ដោយឲ្យឃើញតែខ្នងប៉ុណ្ណោះ។
ការបង្ហាញតែខ្នងនេះ ស្មានតែនាង រកបានប្ដីថ្មីហើយ តែដល់ប្ដីរបស់នាងបង្ហោះរូបថតស្វីតៗជាមួយគ្នា ទើបដឹងថា ពួកគេត្រូវរ៉ូវគ្នាវិញហើយ ហើយកំពុងសាងគ្រួសារដ៏តូចមួយយ៉ាងមានសុភមង្គល៕