លោកអ្នក បានជ្រាបរួចមកហើយថា កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកបានឈានដល់វគ្គLive Showសប្ដាហ៍ទី២ហើយកាលពីយប់ថ្ងៃទី២៤ ខែកក្កដា ជាមួយនឹងបេក្ខជនចំនួន១៤រូបបានបង្ហាញសមត្ថភាពដើម្បីឲ្យទស្សនិកជនបោះឆ្នោត។
ក្នុងចំណោមបេក្ខជនទាំង១៤រូបនេះ, បេក្ខជន២នាក់ ត្រូវធ្លាក់ចេញពីកម្មវិធីទាំងសោកស្ដាយ ដោយសារសំឡេងបោះឆ្នោតពីទស្សនិកជនតិចជាងគេ។ បេក្ខជនទាំង២រូបនោះ រួមមាន បេក្ខជន ជេន សំរិទ្ធ ដែលត្រូវបានអ្នកគាំទ្រដាក់រហស្សនាមថាជា ឆាយ វីរៈយុទ្ធទី២ និងបេក្ខនារី ជា ស្រីលីស។
និយាយពីបេក្ខជន ជេន សំរិទ្ធ ដែលមានសំឡេងស្រដៀងលោកឆាយ វីរៈយុទ្ធទី២ នោះតែងតែធ្វើបានល្អរាល់ការបង្ហាញសមត្ថភាព។ តួយ៉ាងកាលពីយប់ថ្ងៃទី២៤ ខែកក្កដា នោះ លោកបានលើកយកចម្រៀង១បទ មានចំណងជើងថា «ទឹកចិត្តបងស្រីមកបកស្រាយបានយ៉ាងពីរោះ ធ្វើឲ្យអ្នកស្ដាប់មួយចំនួនលួ,ចបង្ហូរទឹកភ្នែកទៀតផង។
ទោះយ៉ាងណា ទស្សនិកជនជាច្រើនផ្សេងទៀត បានមើលរំលងសមត្ថភាពបេក្ខជនរូបនេះ ហើយចុងក្រោយរូបគេ បានធ្លាក់ចេញពីកម្មវិធីទាំងសោកស្ដាយ ដោយគ្មានការSaveពីគណៈកម្មការនោះឡើយ ដោយហេតុថា ការSaveមានតែម្ដងគត់ក្នុងកម្មវិធីទាំងមូលនេះ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេសម្រាប់ បេក្ខជន ជេន សំរិទ្ធ ដែលបានតស៊ូមកប្រឡងប្រជែងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ។ តែលោក តែងត្រូវបានធ្លាក់ចេញពីកម្មវិធី ទាំងមិនទាន់ដល់វគ្គជ្រៅៗផងនោះ បើទោះលោកធ្វើបានល្អ ច្រៀងពីរោះប៉ុណ្ណាក៏ដោយចុះ៕