រំភើបសម្រក់ទឹកភ្នែក​! តិច​ម៉េង ដាក់​មួយ​បទ​នេះ អាច​អន្ទង​ចិត្ត ខេមរៈ សិរីមន្ត ឲ្យ​ពោល​ពាក្យ​សរសើរ​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ បាន​ឈានដល់​វគ្គ​Live Show​សប្ដាហ៍​ទី​២​ហើយ​កាលពី​យប់​ថ្ងៃទី​២៤ ខែកក្កដា ជាមួយនឹង​បេក្ខជន​ជើង​ខ្លាំង​ចំនួន​១៤​រូប​បានបង្ហាញ​សមត្ថភាព​ដើម្បី​ឲ្យ​ទស្សនិកជន​បោះឆ្នោត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោម​បេក្ខជន​ទាំង​១៤​រូបនេះ​, បេក្ខជន​២​នាក់ ត្រូវ​ធ្លាក់​ចេញពី​កម្មវិធី​ទាំង​សោកស្ដាយ ដោយសារ​សំឡេង​បោះឆ្នោត​ពី​ទស្សនិកជន​តិចជាងគេ​។ បេក្ខជន​ទាំង​២​រូបនោះ រួមមាន បេក្ខជន ជេន សំរិទ្ធ ដែល​ត្រូវបាន​អ្នកគាំទ្រ​ដាក់​រហស្សនាម​ថា​ជា ឆាយ វីរៈ​យុទ្ធ​ទី​២ និង​បេ​ក្ខ​នារី ជា ស្រី​លី​ស។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ងាក​មក បេក្ខជន លីម តិច​ម៉េង ស្ថិតក្នុង​ចំណោម​បេក្ខជន​ទាំង​១២​រូប ដែល​ជាប់​ឈានទៅដល់​វគ្គ​Live Show​សប្ដាហ៍​ទី​៣​បន្តទៀត​។ មិន​ថា សប្ដាហ៍​ណា​នោះទេ តិច​ម៉េង តែងតែ​ធ្វើ​បានល្អ ហើយ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះ​យ៉ាងណា​អ្វី ដែល​កាន់តែ​ពិសេស​ជាង​ពេលមុនៗ​ទៅទៀត​នោះ ក្នុង​វគ្គ​Live Show​សប្ដាហ៍​ទី​២​នេះ តិច​ម៉េង កាន់តែ​ធ្វើ​បានល្អ ជាមួយនឹង​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​ម៉ែ​» រហូត​អន្ទង​ចិត្ត កំពូល​តារាចម្រៀង​ខេមរៈ សិរីមន្ត​ឲ្យ​លាន់មាត់​សរសើរ​ចំពោះ​អ្នក​ខេត្តកំពង់ចាម​ដូច​លោក​រូបនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ តិច​ម៉េង កំពុង​បង្ហាញ​សមត្ថភាព​លើ​ឆាក​ដ៏​អស្ចារ្យ​ក្នុង​បទ «​ម៉ែ​», តារាចម្រៀង មាន​ងារ​ជា​ឧកញ៉ា​រូបនេះ បាន​លើកសរសើរ​ថា «​ភាគច្រើន​អ្នក​កំពង់ចាម​តូចៗ​ស្ដើងៗ តែ​ធំ​សំឡេង​ធំ ហើយ​ធ្ងន់​ប្អូន​ធ្វើ​បានល្អ​ណាស់​យប់មិញ​បង​ពេញចិត្ត បង​ក៏​អ្នក​កំពង់ចាម​ដែរ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​ការ​សរសើរ​បែបនេះ តិច​ម៉េង បាន​ធ្វើការ​អរគុណ​ជាមួយ​នឹង​ស្ទីក​ឃ័​រ​ទឹកភ្នែក​, សំពេះ​, បេះដូង​លាយ​លំ​គ្នា​។ ការ​ដាក់​ស្ទីក​ឃ័​រ​ទឹកភ្នែក​បែបនេះ​ ទំនងជា​លោក​រំភើប ដែល​រូប​បាន​កំពូល​តារា​ចម្រៀង​លំដាប់​ប្រទេស​ម្នាក់​ លាន់មាត់​សរសើរ​នោះ​។ ចំពោះគណៈកម្មការវិញ ក៏ធ្វើការសរសើរចំពោះបេក្ខជនមកពីខេត្តកំពង់ចាមរូបនេះខ្លាំងណាស់ដែរ ក្នុងនោះ សុខ ស៊ីឡាលីនស្ដាប់បណ្ដើរ ញញឹមបណ្ដើរ៕ សូម​ទស្សនា​វីដេអូ ខាងក្រោម ៖

Related posts