នៅក្នុងការបង្ហាញខ្លួនធ្វើជាគណៈកម្មការ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ វគ្គLive Showសប្ដាហ៍ទី២ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ,កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងណាស់ចំពោះការស្លៀកពាក់របស់អ្នកនាង។
នៅក្នុងសប្ដាហ៍ទី២នៃវគ្គ Live Show កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានតុបតែងខ្លួនកាន់តែពិសេសជាងពេលមុនៗទៅទៀត ដោយអ្នកនាងស្លៀកឈុត រ៉ូបរាត្រីសមោសរ យ៉ាងស្រស់សោភា ជាមួយនឹងការបង្ហាញអារម្មណ៍រំភើបចំពោះវត្តមានអ្នកមកទស្សនាផ្ទាល់ច្រើនកុះករ។
បង្ហោះភ្ជាប់ជាមួយរូបថតក្នុងឈុតរាត្រីសមោសរ យ៉ាងស្រស់ស្អាតនេះ ឱក សុគន្ធកញ្ញា បានបង្ហាញអារម្មណ៍ដូច្នេះថា «នាងខ្ញុំ ពិតជាមានអារម្មណ៍រំភើប ដែលបងប្អូនចូលរួមទស្សនាយ៉ាងច្រើនកុះករនៅសប្តាហ៍នេះ»។
ចំពោះអ្នកគាំទ្រ គ្រាន់តែឃើញអាយដល់របស់ខ្លួន ស្លៀកឈុតនេះភ្លាម ម្នាក់ៗមានការចាប់អារម្មណ៍ខ្លាំងណាស់ ដោយផុសខាងលើបង្ហោះមិនទាន់បាន២៤ម៉ោងផង មានអ្នកចុចReactជិត១០០ខេ ជាមួយនឹងការបញ្ចេញមតិជិត៧ពាន់។
ក្នុងចំណោមមតិទាំងនោះ ពួកគេ លើកឡើងថា «មិនមែនមកពីរ៉ូបស្អាតតែម្យ៉ាងទេ ទាំងកាយវិការឥរិយាបថរបស់គាត់ ទាំងទឹកមុខ និងស្នាមញញឹម គឺថា perfect perfect , ស្អាតខ្លាំងណាស់ម្ចាស់ថ្លៃ, កំពូលតារាចម្រៀងដែលពូកែច្នៃម៉ូដសម្លៀកបំពាក់បំផុតមិនដែលជាន់គ្នា មិនដែលសាំ កាលីពហាយសូ និងថ្លៃថ្នូរ ពេញចិត្តគ្រប់ឈុត,
ងា.ប់ហើយបងកញ្ញាឈប់ច្រៀងទៅស្អាត់ម្លឹងៗទៅប្រឡងបវរកញ្ញាវិញដឹងជាប់100%, យប់មិញច្រឡំបោះឆ្នោតអោយបងកញ្ញាភ្លេចបោះអោយបេក្ខជន Love you my Queen, ខ្ញុំក៏រំភើបដែរ ដែលបានអង្គុយខាងក្រោយIdol។, ថាឈុតមុនទៅញាក់ មកឈុតក្រោយនេះទៀត»៕