ឌីជេ ក្ដិប ដែលមានឈ្មោះពិតថា ចាន់ សំណាង កាលពីប៉ុន្មានឆ្នាំមុន ធ្លាប់កសាងកេរ្ដិ៍ឈ្មោះល្បីគួរសមតាមរយៈការច្រៀងរ៉េបនៅផលិតកម្មសាន់ដេ ក្នុងបទរបស់លោកខេមរៈ សិរីមន្ត និងការសម្ដែងក្នុងរឿងមួយចំនួននោះ។
ទោះយ៉ាងណាប៉ុន្មានឆ្នាំចុងក្រោយនេះ ឌីជេ ក្ដិប ហាក់ស្រុតចុះខ្លាំង ទាំងជីវភាព និងប្រជាប្រិយភាព។ អ្វីៗជាការចាប់អារម្មណ៍ទៀតនោះ ថ្មីៗនេះ លោកថែមទាំងប្រាប់ថា ដើរសុំការងារគេធ្វើអត់បានថែមទៀតផង។
បង្ហោះភ្ជាប់ជាមួយរូបថតរបស់ខ្លួន១សន្លឹក ឌីជេក្ដិប បានដាស់តឿនក្មេងជំនាន់ក្រោយថា «កុំបំ,,ផ្លាញខ្លួនឯងដូចខ្ញុំឮទេព្រោះពេលដែលខ្ញុំមានឱកាសបានធ្វើខុ,,ស ទើបខ្ញុំដឹងថាការតស៊ូ១នេះគឺវាមានតម្លៃណាស់
ទោះបីជាពេលខ្លះខ្ញុំមុខក្រាស់ដើរសំពះសុំគេធ្វើការទាំងគ្មានចម្លើយក៏ដោយ ក៏ខ្ញុំនៅតែប្រឹងញញឹម ព្រោះខ្ញុំដឹងថាគ្រប់យ៉ាងវាគឺជាកំហុសរបស់ខ្ញុំ_៕__ហេតុដូច្នេះហើយ!ទើបខ្ញុំចង់ប្រាប់ប្អូនៗជំនាន់ក្រោយថា “ត្រូវឲ្យតម្លៃខ្លួនឯង
ស្រលាញ់ និងគោរពខ្លួនឯង” ឲ្យបានល្អបំផុត ជៀសវាងធ្លាក់ខ្លួនដើរសុំការងារគេធ្វើដូចខ្ញុំ គឺវាថោ,,កទាបណាស់ គេមើ,,លងាយណាស់ ទោះជាយើងមានសមត្ថភាពស្អីខ្លាំងប៉ុណ្ណាក៏ដោយ ក៏គេអត់ខ្វល់ដែរ(ត្រូវចាំ)៕