ក្រោយលែង,,លះជាមួយលោកឌួង ឆាយ, រហូតមកដល់ពេលនេះ អ្នកនាង ដេត ម៉ាលីណា នៅតែរក្សាខ្លួនជាស្ត្រីមេម៉ាយ ឬអ្នកម្ដាយSignleកូន៣ យ៉ាងរឹងមាំ ជាមួយរូបសម្រស់ស្រស់ស្អាត មិនចាញ់ក្រមុំៗប៉ុន្មាននោះឡើយ។
ទោះយ៉ាងណាមួយរយៈចុងក្រោយនេះ អ្នកនាងដេត ម៉ាលីណា បានឃ្លាតឆ្ងាយពីកូនរបស់ខ្លួន២នាក់ រយៈពេលយូរគួរសម ធ្វើឲ្យស្ត្រីដ៏រឹងមាំរូបនេះ បង្ហាញទុក្ខសោក និងការនឹករំលឹកកូនរបស់ខ្លួនជាពន់ពេក។
ដោយឡែកនៅថ្ងៃទី២៦ ខែកក្កដា ជាថ្ងៃខួបកំណើត អូនភឺល គម្រប់អាយុ៣ឆ្នាំនោះ អ្នកនាង ដេត ម៉ាលីណា បានពោលពាក្យទាំងទឹកភ្នែកថា «រូបភាពចាស់ពីមុន My special time with my princess Duong Reachnikuch ឌួង រាជនីគុជ 3years រីករាយថ្ងៃខួបកំណើតកូនស្រីភឺលសំណព្វចិត្តម្តាយ26.07.2022 ថ្ងៃនេះកាលពី3ឆ្នាំមុន ដែលម៉ាក់គ្រោះ,ថ្នាក់ និងខ្លាចនិងឈឺចាប់ខ្លាំងបំផុតនៅពេលដែលម៉ាក់ឈឺពោះកើតកូន ហើយថ្ងៃនេះដែរវារឹតតែឈឺជាងថ្ងៃកើតកូនទៅទៀត ពីព្រោះម៉ាក់មិនបានជួបកូនអស់រយៈពេល 31 ថ្ងៃមកហើយសូម្បីតែសំឡេងក៏មិនបានឮកុំថាជួបមុខ
ហើយមួយទៀតថ្ងៃនេះក៏ ជាថ្ងៃកំណើតរបស់កូនទៅទៀត តើពេលណាទៅ ទើបម៉ាក់អាចបានជួបកូន និងបងឌុបវិញ រាល់ថ្ងៃម៉ាក់សម្ដែងធ្វើសើចដើម្បីបន្លំទុក្ខទេមិនចង់ឲ្យអ្នកផ្ទះបារម្ភ និងមកលំបាកជាមួយម៉ាក់ទេ
កាលឆ្នាំមុនអូនអាយុ2ឆ្នាំ យើងអាចធ្វើកម្មវិធីយ៉ាងសប្បាយជួបជុំគ្នាបាន ចុះឆ្នាំនេះកូនស្រីម៉ាក់អាយុ3ឆ្នាំ ហើយនេះម៉ាក់មានអារម្មណ៍ដូចជាបាត់បង់អ្វីម្យ៉ាងនៅក្នុងជីវិតខ្ញុំរឹងមាំខ្លាំងពេកហើយ ដែលអាចបន្តរស់ដល់រាល់ថ្ងៃនេះ
អារម្មណ៍ម្ដាយបែកកូនពីរនាក់អស់រយៈពេល31 ថ្ងៃយូរណាស់ពិបាកចិត្តណាស់និងមិនដឹងពេលណាបានជួបកូនវិញខ្ញុំខំសំដែងធ្វើរឹងមាំធម្មតាឡាយលក់ធម្មតា អ្នកធ្វើម្ដាយគេគឺយល់អារម្មណ៍នេះ ថាវាឈឺចា,,ប់ប៉ុនណា សូម្បីតែសំឡេងក៏មិនដឹងនិយាយជាមួយកូនតាមណាកុំថាជួបមុខកូនខ្ញុំ
ខ្ញុំសូមបញ្ជាក់ថា ការរក្សាកូនទាំងពីរ រហូតមកដល់ពេលបច្ចុប្បន្ននេះ អស់រយៈពេល31 ថ្ងៃ ជាសកម្មភាពនៃការមិនគោរពតាមដីកាសម្រេច ហើយចុងក្រោយនាងខ្ញុំមានតែម្រាមដៃដប់ទេ ដែលពឹងទៅលើប្រព័ន្ធផ្លូវច្បាប់នឹងជួយរកយុត្តិធម៌ឲ្យខ្ញុំឲ្យបានឆាប់ៗ»៕