អុញ! ពេល​មុន​សង្ស័យ​បែក​គ្នា, ឥឡូវ សុគន្ធ និសា លុបចោល​គម្រោង​ពពោះ​លើក​ទី​២​ ដោយសារតែ…

សុគន្ធ និសា ជាតារាចម្រៀងដ៏ឆ្នើមប្រចាំព្រះរាជាណាក្រកម្ពុជា កំពុងឈរជើងយ៉ាងរឹងមាំនៅក្នុងទ្រនំផលិតកម្មរស្មីហង្សមាស។ អ្នកនាង សុគន្ធ និសា ត្រូវបានមហាជនខ្មែរស្គាល់គ្រប់ៗគ្នាថា ជាតារាចម្រៀងដ៏មានឥទ្ធិពលមួយរូប ដែលពោរពេញដោយ
សមត្ថភាព មានសំនៀង ទឹកដមច្រៀងស្រទន់​ពីរោះ​រណ្ដំ​អង្រួន​បេះដូង អ្នកស្តាប់ឱ្យ​អណ្តែតអណ្តូង​ទៅតាមសាច់ភ្លេង និង អត្ថន័យចម្រៀងរបស់នាងគ្រប់ៗគ្នា។


និយាយពីជីវិតគូ, សុគន្ធ និសា បានរៀបការ ជាមួយ​អាណិក​ជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិកលោកចៅ សម្បត្តិកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ដែលចំណងស្នេហាជាង៥ឆ្នាំ​នេះ​ពួកគេត្រូវមិត្តភក្ដិបង្អាប់ថារកតែ​កូនង៉ា១​គ្រាប់មិនបាន ក្នុងនោះ អ្នកខ្លះសង្ស័,យថា នាង បែកគ្នាទៀតផង។

ពាក់ព័ន្ធនឹងរឿងយកកូននេះ, សុគន្ធ និសា ធ្លាប់បានបង្ហើបថា នាង​អាចនឹង​គិត​គូរឿងយកកូននៅឆ្នាំ​២០២១ ព្រោះចាស់ទុំទាំងសងខាងចង់ឲ្យនាងមានកូនតាំងពីក្រោយ​រៀប​ការហើយភ្លាមៗម្លេះ។ប៉ុន្ដែពីដំបូងនាង​ចង់ផ្ដល់កំណើតឲ្យកូនទី១ដោយកើតភ្លាមបានសញ្ជាតិអាមេរិកភ្លែត ទើបត្រូវពន្យាពេលរហូតមកដល់ពេលនេះ។

និសា បន្តថា ចៃដន្យអីនៅដើមឆ្នាំ២០២១ ខ្លួន បាន ជួបសំណាងអាក្រក់តាមរយៈការកើតកូវីដ ទើប​ធ្វើឲ្យនាងលុប​ចោ​ល​បំណងពពោះកូនទី១ ព្រោះសុខភាពនៅខ្សោយ។ យ៉ាងណាសម្រាប់ឆ្នាំ២០២២ នេះ និសា បានបង្ហាញពីសុខ​ភាព​​របស់​នាងមកជាប្រកតីឡើងវិញ ហើយមានព័តមានថា នាងនឹងយកកូន​នៅខែធ្លាក់ភ្លៀង​នេះ​។

ទោះយ៉ាងណា ផែនការរបស់នាង ទំនងជាត្រូវលុបចោលវិញ ដោហេតុថា នាងបានសម្រចចិត្តជ្រើស​យកការងារសិល្បៈ​តាម​រយៈការបន្ដចេញច្រៀង​សម្ដែង​និងធ្វើជាគ្រូបង្វឹកThe Voice Kids Cambodia នៅរដូវ​កាល​ថ្មីៗនេះ។

គួរបញ្ជាក់ថា កន្លងមក ដោយ​សង្កេត​ឃើញ​ថា អ្នកនាង​សុគន្ធ និសា កម្រ​បង្ហោះ​រូបភាព បង្ហាញ​ភាព​ផ្អែមល្ហែម​ដូច​គូស្នេហ៍​ដទៃ​នោះ ក៏​មាន​ចម្ងល់​ជាច្រើន​ជុំវិញ​រឿង​នេះ រហូត​អ្នកខ្លះ​គិត​ថា​​​​ ប្រហែលជា​រូប​នាង​បែកបាក់​ជាមួយ​ស្វាមី​ហើយក៏​មិន​ដឹង​។​

ដើម្បី​ជម្រះ​មន្ទិល​ជុំវិញ​រឿង​នេះ​​ កន្លងមក​តារាចម្រៀង​រាង​តូច​ច្រឡឹង​គួរ​ឲ្យ​ស្រឡាញ់​រូបនេះ ក៏បាន​ធ្វើការ​បង្ហោះ​រូប​ជាមួយ​ស្វាមី អមដោយ​ប្រយោគ​បែបនេះ​ថា «Boy friend ទំនើង​Ok អ្នក​គ្រប់គ្នា តែងតែ​សួរ​ថា​ម៉េច​ក៏​មិនដែល​ឃើញ​ផុស​រូប​ជាមួយ ម្នាក់​ប្រុស​នេះ ឥឡូវនេះ ជូន​តាម​សំណូមពរ​ចា​»។

តាមរយៈ​សារ និង​រូបភាព​នេះ អាច​បញ្ជាក់បាន​ថា អ្នកនាង​សុគន្ធ និសា ពុំមាន​ការបែកបាក់​ស្នេហា​ដូច​ការសង្ស័យ​មួយចំនួន​នោះឡើយ តែ​ពេល​ឃើញ​រូប​នេះ​ហើយ​នោះ មាន​អ្នកខ្លះ​នៅតែ​លើក​ជា​ចម្ងល់​ថា «​មិនដែល​ឃើញ​ស្វី​ត​សោះ​»​។​

ជាការ​ឆ្លើយតប​ជុំវិញ​ការ​លើកឡើង​ខាងលើនេះ តារាចម្រៀង​សុគន្ធ និសា បានធ្វើការ​បញ្ជាក់ថា «​ទម្លាប់​គ្រួសារ​ម្នាក់ៗ​ខុសៗ​គ្នា​»​។ ក្រោយ​ឃើញ​ការ​បកស្រាយ​បែបនេះ មានមតិ​មួយចំនួន​ធ្វើការ​គាំទ្រ ដោយ​លើកឡើងថា «​មែនហើយ​បង​ប្តី​ខ្ញុំ​ក៏​អីចឹង​ដែរ​គាត់​មិនសូវ​ចូលចិត្ត​ថតរូប​ប៉ុន្មាន​ទេ ហើយ​ណាមួយ​មនុស្ស​ស្រឡាញ់គ្នា​មិនចាំបាច់​ទាល់តែ​ថត​បង្ហាញ​អោយ​គេ​ឃើញ​គ្រប់ពេល​នោះទេ មែន​អត់​បង​»​។ «​ខ្ញុំ​យល់ស្រប​បង សូម្បី​ខ្ញុំ​ក៏​មិនសូវ​ផុស​រូប​ប្តី​ដែរ​»៕

Related posts

Leave a Comment