គេនៅចាំបានថា កាលពីកូនក្នុងផ្ទៃរបស់ខ្លួននៅតិចខែនៅឡើយនោះ ដេននី ក្វាន់ តែងតែបង្ហោះរូបថតប្ដីរបស់ខ្លួនបែរខ្នង ដោយប្រាប់ថា នឹងបង្ហាញឲ្យអ្នកគាំទ្របានឃើញនៅពេលសម្រាលនោះតែម្ដង។
ទោះយ៉ាងណា នាងមិនអាចលាក់ជិតនោះឡើយ ដោយជារឿយៗស្វាមីរបស់អ្នកនាង បានបង្ហោះរូបថតពួកគេ នៅលើបណ្ដាញសង្គម ឲ្យមហាជនបានឃើញជាសាធារណៈ ហើយក្នុងការបង្ហោះរូបថតកន្លងមកឃើញថា ពួកគេ ពិតជាមានក្ដីសុខខ្លាំងណាស់ ពិសេស ដេននី ក្វាន់ បានទទួលការថ្នាក់ថ្នមមើលថែដូចព្រះនាងអញ្ចឹង។
ជាក់ស្ដែងថ្មីៗនេះ ចឹកឡេង ប្ដីរបស់ដេននី ក្វាន់ បានបង្ហោះរូបថតស្ទាបពោះប្រពន្ធថ្នមៗហើយពោលពាក្យថា «កក់ក្ដៅ»។ ក្រោយមក ស្រាប់តែទទួលបានកាដូ ពីភរិយា ហើយលោកក៏ពោលពាក្យយ៉ាងទន់ភ្លន់ថា «អរគុណព្រះនាង ដែលបានទិញVERTU អោយប្តី27.07.2022»។
ក្រោយមកទៀត ដោយកៀកនឹងឃើញមុខកូនរបស់ខ្លួននោះ ចឹកឡេង បានបង្ហោះរូបថតជាមួយភរិយា១សន្លឹកទៀត ហើយពោលពាក្យថា «ជិតបានឃើញមុខកូនពៅ កូនពូជហើយ»។
ដោយឡែក ដេននី ក្វាន់ វិញ នៅពេលកៀកដល់ថ្ងៃសម្រាលបែបនេះ បានប្រកាសស្វែងរកមេដោះ មានបទពិសោធន៍យូរឆ្នាំប្រាក់ខែចាប់ពី 400$ឡើងទៅ
មានកន្លែងស្នាក់នៅស្អាតអាហារ3ពេលទៀតផង៕