តាម​ការសន្យា​, សួស វី​ហ្សា និង​ថ​មមី ស្កាត់​ទៅ​ជួប លោកយាយ ដ៏​កម្សត់​ម្នាក់​នេះហើយ ថែមទាំង​ជូនថវិកា១ឆ្នាំពេញ​…(​មាន​វីដេអូ​)

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ តារាចម្រៀង សួស វី​ហ្សា បាន​បង្ហោះ​វីដេអូ​មួយ បង្ហាញ​ពី​សកម្មភាព​លោកយាយ​ដ៏​កម្សត់​ម្នាក់ ស្ថិត​ក្នុង​ភាព​ពិកា បាន​ប្រើ​មាត់​ហូប​បាយ ដោយ​មិន​ប្រើ​ជំនួយ​ពី​ដៃ​នោះ បានធ្វើ​ឲ្យ​មហាជន មានការ​អាណិត​ចំពោះ​លោកយាយ​ជា​ពន់ពេក​។​


​បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ លោកយាយ​ដ៏​កម្សត់​នេះ សួស វី​ហ្សា បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា «​ឃើញ​ហើយ​ទប់ទឹក​ភ្នែក​មិនជា​ប់​ទេ​អ្នក​ម្តាយកូន​អើយ​លោកយាយ​កម្សត់​ពិកា​ភ្នែក ពិកា​ដៃ គ្មាន​កូន​គ្មាន​ចៅ​រស់នៅ​តែលតោល​ម្នាក់ឯង

​ឃើញ​ហើយ​ឈឺចាប់​ណាស់ នាង​ខ្ញុំ​និង​ស្វាមី សូម​ប្រកាស​ស្វែងរក​លោកយាយ​ដើម្បី​ជួយ​លោកយាយ​បើ​មាន​បងប្អូន​ណា​ស្គាល់​ទីតាំង​លោកយាយ​សូម​ផ្តល់​ព័ត៌មាន​ដល់​ខ្ញុំ​ផង ឬក៏​មាន​ជា​លេខ​ទំនាក់ទំនង​ក៏បាន សូម​អរគុណ​ទុកជាមុន​»​។​

​ក្រោយមក សួស វី​ហ្សា បាន​ប្រាប់​ថា «​លោកយាយ​ដ៏​កម្សត់​អើយ ពេលនេះ ចៅ​រក​លេខ​ទំនាក់ទំនង​លោកយាយ និង​ស្គាល់​ទីតាំង​របស់​លោកយាយ​ហើយ ស្អែក​ចៅ​នឹង​ទៅ​ជួប​លោកយាយ​ផ្ទាល់​ដល់ផ្ទះ​លោកយាយ​តែ​ម្តង​អរគុណ​ពូ​មីង​បងប្អូន ដែលមាន​ទឹកចិត្ត​»​។​

ជាមួយគ្នា ​នេះ សួស វី​ហ្សា បាន​សម្ដែង​ការ​អរគុណ​តាមរយៈ​ខំ​មិន​ថា «​នាង​ខ្ញុំ​សូម​អរគុណ​បងប្អូន​អ៊ំ​ពូ​មីង​ទាំង​អស់គ្នា​សម្រាប់​ទឹកចិត្ត​ដ៏​បរិសុទ្ធ ក៏ដូចជា​អរគុណ​សម្រាប់​ការ​សហការ ជួយ​រក​ទីតាំង និង​លេខ​ទំនាក់ទំនង​លោកយាយ​ដល់​ខ្ញុំ​បាន​យ៉ាង​រហ័ស ពេលនេះ​នាង​ខ្ញុំ​ស្គាល់​ទីតាំង​លោកយាយ​ហើយ ស្អែក​នាង​ខ្ញុំ​នឹង​ទៅផ្ទះ​លោកយាយ ទៅ​ជួប​លោកយាយ​ផ្ទាល់​តែ​ម្តង​»​។​

តាម​ការសន្យា នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២២ តារា​ចម្រៀង​មាន​ដើមកំណើត​ពី​ខេត្ត​ស្វាយរៀង​រូប​នេះ ក៏បាន​ទៅ​ជួប​លោកយាយ​ដោយ​ផ្ទាល់ ដល់​ទី​តាំង និង​បាន​ជួយ​ជា​បច្ច័យ ជាមួយ​នឹង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ជូន​ដល់​លោកយាយ​ផង​ដែរ​។

ជាមួយគ្នានេះ សួស វីហ្សា បានបញ្ជាក់នៅចំពោះមុខលោកយាយថា ខ្លួននឹងជូន ឧបភោគបរិភោគ ដល់លោកយាយរៀងរាល់ថ្ងៃ ជាមួយនឹងថវិកាមួយខែចំនួន៤០ម៉ឺនរៀល ក្នុងរយៈពេលមួយឆ្នាំពេញតែម្ដង៕


Related posts

Leave a Comment