មិននឹកស្មាន! ធ្លាប់មើលមុខគ្នាមិនចំ, ឡើងកម្មវិធីមួយនេះ, ផាត់ តាភូ ហៅឈ្មោះម៉ាក់ល័ក្ខ នៅពេល​ពន្យល់​រឿង…(មានវីដេអូ)

លោកអ្នក បាន​ស្គាល់​រួច​មក​ហើយ​នូវ​តារា​ទីក​តុ​ក​ដ៏​ល្បី​ចំនួន​២​រូប គឺ​សុខ លីន និង​ម៉ាក់​ល័​ក្ខ ដោយ​កន្លងមក ពួកគេ ជា​មិត្តភក្ដិ និង​ដៃគូ​ដ៏​សក្ដិសម ធ្លាប់​រស់នៅ​បន្ទប់​ជាមួយគ្នា​។ តែ​ដោយមាន​បញ្ហា​ខ្លះ ធ្វើ​ឲ្យ​ពួកគេ​ខ្វែងគំនិត​​ ឈាន​ដល់​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន​(​ឈប់​នៅ​ជាមួយគ្នា​) សូម្បីតែ​ថត​ជាមួយគ្នា​ទៀត ក៏​លែង​ឃើញ​ដែរ។


កាលពី​នៅ​ស្និទ្ធស្នាល​នឹង​គ្នា​នោះ ពួកគេ ធ្លាប់​ទៅ​ញុំា​អាហារ​ជុំគ្នា បង្ហាញ​វត្តមាន​ញឹកញាប់​នៅផ្ទះ​អ្នកស្រី​ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌​ផងដែរ​។ តែ​ក្រោយៗ​មកទៀត គេ​មិនសូវឃើញ​សុខ លីន បង្ហាញ​វត្តមាន ​ជាមួយ​អ្នកស្រី ទ្រី​ដា​ណា ទៀតឡើយ​។ ដោយឡែក ម៉ាក់​ល័​ក្ខ ទើបតែ​ចុះ​កុងត្រា​ការងារ​ថ្មី​ជាមួយ​អ្នកស្រី ទ្រី ដា​ណា ក្នុង​តម្លៃ​ខ្លួន​រហូតដល់​១០​ម៉ឺន​ដុល្លារ​ឯណោះ​។​

ប្រការ ដែល​មិត្តសម្លាញ់​ដ៏​ល្បីឈ្មោះ​ទាំង​២​នាក់​នេះ ក្លាយជា​អ្នកដទៃ​នោះ ទើប​មាន​ពាក្យ​ខំ​មិន​ដូចគ្នាៗ​ពី​សំណាក់​អ្នកគាំទ្រ​មួយចំនួន​ ដោយ​លើកឡើង​ថា កូន​ចង់​ឲ្យ​ម៉ាក់​លីន និង​ម៉ាក់​ល័​ក្ខ ត្រូវ​គ្នា​វិញ កូន​នឹង​សប្បាយចិត្ត​។​

ស្រប​ពេល​ពាក្យ​នេះ​មិនទាន់​សាប​រលត់​នៅឡើយ​នោះ ស្រាប់តែ​តារា​ទីក​តុ​ក​ដ៏​ល្បីឈ្មោះ​២​នាក់​នេះ បាន​បង្ហាញ​វត្តមាន​ជា​មួយ​គ្នា​ក្នុង​ការ​ថត​ឲ្យ​សម្អាងការ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពួកគេ​ឃើញ​ហើយ​មាន​ស្នាមញញឹម​ជាថ្មី។

ទោះ​យ៉ាង​ណា ការ​ថតរូប​ជាមួយ​គ្នានេះ មិនមែន​មានន័យថា ពួកគេ​ត្រូវ​គ្នា​វិញ​នោះឡើយ ដោយ​ពួកគេ​គ្រាន់តែ​ថត​សម្អាងការ​ឲ្យ​គេ​ប៉ុណ្ណោះ រឿង​ផ្ទាល់ខ្លួន​ទុក​មួយ​ឡែក​សិន​។ ជាក់ស្ដែង​គណនី​ទីក​តុ​កមួយ​ឈ្មោះ «Jungkook 1» បានបញ្ជាក់​ច្បាស់ៗ​ដើម្បី​កុំ​ឲ្យ​មានការ​យល់​ច្រឡំ​ថា «​ការងារ​ទេ​បងៗ​»​។​

ត្រឡប់ទៅក្រោយវិញ និយាយរឿងដើមចមធ្វើឲ្យម៉ាក់ល័ក្ខ និងម៉ាក់លីន មានបញ្ហាជាមួយគ្នានោះ ក៏មានចំណែករបស់ ផាត់ តាភូ ផងដែរ ហើយថ្មីៗនេះ ម៉ាក់លីន, វត្ថា, ផាត់ តាភូ បាននិយាយឈ្មោះម៉ាក់ល័ក្ខនៅក្នុងកម្មវិធីនោះទៀតផង។

ការនិយាយនេះ នៅពេលដែលលោកធ្វើការ​ទស្សន៍ទាយ​រូបថត តាមការ​ពន្យល់​របស់​ដៃគូ ហើយគ្រាន់តែនិយាយដល់តារាចម្រៀង ដែលធ្វើការ​ជាមួយ​អ្នកស្រី ទ្រី ដាណា ភ្លាម, ភូ ឆ្លើយថា ម៉ាក់ល័ក្ខ ធ្វើឲ្យសុខលីន សើចរឹងពោះ។ តែធាតុពិតរូបនោះ ជាតារាចម្រៀង ពេជ្រ សោភា ឯណោះទេ៕​


Related posts