ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ គេសង្កេតឃើញថា ជីវិតគូរបស់លោក ប៊ុន ផាក និងម្ចាស់ហាងV Shopកញ្ញា ស៊ាន ធារី កាន់តែល្អប្រសើរឡើង ដូចលលលកញីឈ្មោល ស្រមោច និងស្ករអញ្ចឹង។ តែពេលនេះ បែរជាជួបរឿងមិននឹកស្មានដល់ទៅវិញ ក្នុងដំណើរជីវិតរបស់ពួកគេ។
ត្រឡប់មកនិយាយពេលជីវិតគូរបស់ពួកគេ កំពុងល្អូកល្អឺននោះ ពួកគេ បានដឹកដៃគ្នា ហោះហើរទៅសាកថ្មឲ្យជីវិត នៅឯកោះម៉ាឌៀវ ដែលជាកោះ ល្បីឈ្មោះដូចឋានសួគ៌លើគោក ទាល់តែអ្នកមានទើបអាចទៅលេងបាននោះ។ ក្នុងដំណើរកម្សាន្តនេះ ពួកគេថែមទាំង បានចងក្រងវីដេអូគួរឲ្យចាប់ចិត្ត មើលមួយភ្លែត ដូចជាវីដេអូត្រៀមរៀបមង្គលការ ជះចំហាយកក់ក្តៅពេញទីតែម្តង។
ស្របពេលស្នេហាកំពុងតែទទួលបាននៅភាពជោគជ័យនាពេលនោះ, លោកគ្រូ ជោគជ័យ ប៊ុន ផាក បានបង្ហោះរូបថតទិដ្ឋភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹកចេញពីកោះខាងលើ ហើយបានប្រាប់ពីគន្លឹះជាច្រើនដើម្បីឲ្យស្នេហាគង់វង់បានយូរអង្វែងនោះ។
សហគ្រិនវ័យក្មេងរូបនេះ បានរៀបរាប់ថា «- ស្នេហាវាអួអាប់ ពេលដែរឈ្លោះគ្នា តែវាក៏ស្រស់បំព្រងខ្លាំងនៅពេលដែរត្រូវគ្នា ចឹងកុំទុកពេលអោយខឹងគ្នាយូរ នាំខាតពេល ខូចមនោសញ្ចេតនា ( ឆាប់លួងឆាប់បាត់ ក្រលួង ក្របាត់ ☺️ ) – date គ្នារូមែនតិចរៀងរាល់អាទិត្យគឺសំខាន់ មិនថារវល់យ៉ាងណា កុំចោលអោយសោះ
– កុំរំពឹងថា ស្នេហាវានឹងផ្អែមល្ហែមគ្រប់ពេល ជួនកាលក៏មានពេលធុញគ្នាជារឿងធម្មតា តាតិចទៅអារម្មណ៍នេះនឹងបាត់ទៅវិញដោយឯង – ចំពោះមនុស្សស្រលាញ់ មិនដូចសត្រូវដែរចង់ឈ្នះចាញ់ទេ និយាយពាក្យសុំទោសដោយដឹងពីកំហុសពិត មិនមែននិយាយអោយតែរួច ជៀសវាងបញ្ហារដដែលកើតមានទៀត
– មុនចូលគេង ចំណាយពេលកន្លះម៉ោង និយាយពាក្យក្នុងចិត្តដោយបើកចំហរ និងរឿងដែរចង់អោយដៃគូរកែប្រែ និង ផែនការអនាគត ក៏ដូចជាបញ្ហារដែរជួបប្រទះប្រចាំថ្ងៃ។ – រក្សារការគ្រែងចិត្តគ្នាជានិច្ចដោយខានមិនបាន
– មុនចូលគេង kiss say good night, ពេលព្រឹកភ្ញាក់ kiss say good morning, មុនបែកគ្នា kiss say good bye, ពេលដើរកាន់ដៃគ្នា , ពេលញាំបញ្ចុកគ្នា, ពេលភ្ញាក់កណ្តាលយប់ខ្សឹបដាក់ត្រចៀកថាបងស្រលាញ់អូន អូនស្រលាញ់បង ។ ធ្វើវាជារាងរាល់ពេល មិនអាចខ្ជិលបានទេ បើចង់អោយស្នេហាស្រលាញ់គ្នាបានយូរ»។
ទោះយ៉ាងណា ពេលនេះ ស្នេហាពួកគេទំនងដល់ផ្លូវបំបែក ទើបនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ លោកប៊ុន ផាក បានបង្ហោះសារបញ្ជាក់ពីការមិនអាចសាងសុភមង្គលរួមគ្នា និងជូនពរថា «ចុងបញ្ចប់យើងឈ្នះហើយ ឈ្នះចិត្តរៀងខ្លួន តែយើងចាញ់ ចាញ់ដែលមិនបានសាងគ្រួសារមួយជាមួយគ្នា
ជូនពរអោយអូនមានសុភមង្គល»៕