កាលពីថ្មីៗកន្លងទៅនេះ, ផលិតករល្បីឈ្មោះលោក ហ៊ុយ យ៉ាឡេង បានស ម្រេចប្រកាសដាក់លក់ផ្ទះបន្ទាន់ក្នុងតម្លៃឡាយឡុងក្រោមទីផ្សារ គឺជាង១០ម៉ឺនដុល្លារប៉ុណ្ណោះ។ ក្រោយមកលោក ហ៊ុយ យ៉ាងឡេង ក៏បានប្រកាសលក់ឡានបន្ថែមដើម្បីយកលុយទៅដោះបំណុ..លគេ។
បើតាមការបញ្ជាក់ឲ្យដឹងពីសាមីខ្លួនគឺផលិតករ ហ៊ុ យ យ៉ាឡេង បាននិយាយពីដើមចមនៃការប្រកាសលក់អស់ផ្ទះសំបែងនិងឡានផ្ទាល់ខ្លួនថា បញ្ហានេះកើតចេញពីការលង់ខ្លួនក្នុងបំណុលរាប់ម៉ឺនដុល្លារ បន្ទាប់ពីខាតបង់ក្នុងការផលិតរឿងអំឡុងពេលវិប,,ត្តិកូវីដ-១៩រយ:ពេល២ឆ្នាំកន្លងទៅទើបធ្វើឲ្យលោកធ្លាក់ខ្លូនក្នុងស្ថានភាពដ៏លំបាកបែបនេះ។
ជាមួយគ្នានេះលោក ហ៊ុយ យ៉ាងឡេងក៏បានរម្លឹកនូូវអតីតកាលរបស់ខ្លួនគ្រាចូលមករស់នៅក្រុងភ្នំពេញអស់រយ:ពេលជាង២៤ឆ្នាំមកនេះ គឺឆ្លងកាត់គ្រប់រសជាតិជីវិតទាំងការងារក្នុងវិស័យភាពយន្តនិងរឿងជូរចត់ជាច្រើនទៀត។ លោក ហ៊ុយ យ៉ាងឡេង បានសរសេរសំណេររៀបរាប់យ៉ាងវែងអន្លាយដើម្បីប្រាប់ពីប្រវត្តិតស៊ូរបស់ខ្លួនទៅកាន់មហាជនផងដែរ។
អ្វីដែលគេចាប់អារម្មណ៍នៅដើមដំបូងនៃសំណេរគឺលោក ហ៊ុយ យ៉ាងឡេង បានលើកឡើងថា លាហើយភ្នំពេញ។ ចូលឆ្នាំ១៩៩៨ ចេញវិញ២០២២ស្មើ២៤ឆ្នាំ។ សូមរំឮកអតីតកាលខ្ញុំជាក្មេងកើតនៅជំរំមាតុភូមិនិវត្តន៍៩៣។
ចំណែកផ្នែកខាងក្រោមនៃការរៀបរាប់លោក ហ៊ុយ យ៉ាងឡេង បានបញ្ជាក់ដែរថា ចុងបញ្ចប់ខ្ញុំសូមបញ្ជាក់ ខ្ញុំមិនលាទៅស្លា,,ប់ទេខ្ញុំគ្រាន់តែចង់ប្តូរទីតាំងផលិតកម្មខ្ញុំមកនៅសៀមរាបវិញ ក្រែងលោអាចល្អប្រសើរជាងមុនព្រោះភ្នំពេញ២៤ ឆ្នាំហើយសល់ដូចរៀបរាប់ខាងលើនេះឯង។
លោកក៏បានលើកឡើងបន្ថែមទៀតថា អញ្ចឹងហើយទើបលោកសម្រេចមកតស៊ូជីវិតចុងក្រោយនៅទឹកដីលោកតាជ័យហើយបើកិច្ចខំប្រឹងចុងក្រោយមិន បានថតរឿង”ព្រះអង្គជ័យវរ្ម័នទី៧”គឺលោកស៊ូស្លា,,ប់នៅទឹកដីនេះឯង៕