និយាយដល់ឈ្មោះ តារាសម្ដែង អៀ ម៉េងលិ ប្រិយមិត្តច្បាស់ជានឹកឃើញភ្លាមថា រូបនាងជាតារាស្រីមួយរូប ដែលមានរូបសម្រស់ស្រស់ស្អាត សាច់សខ្ចីដូចបណ្ដូលចេក និងនិយមស្លៀកពាក់បែបស៊ិ,,ចស៊ី សម្ញែងដើមទ្រូងដ៏ទ្រលុកទ្រលន់នោះ។
និយាយពីជីវិតគូវិញ កន្លងមក ស្រីស្អាត អៀ ម៉េងលិ ឧស្សាហ៍មានបញ្ហារកាំរកូសជាមួយនឹងគូស្នេហ៍របស់ខ្លួន ជាបុរសរូបសង្ហា និងជានិស្សិត ដែលបានបញ្ចប់ការសិក្សាមកពីប្រទេសឥណ្ឌា ខ្លាំងណាស់។ តែជារឿយៗតែងតែត្រូវគ្នាវិញ។
ទោះយ៉ាងណាពេលនេះ ទំនងជាមិនអាចផ្សះផ្សាដូចពេលមុននោះឡើយ ដោយសារតែ អ្នកនាង បានប្រកាសចែកផ្លូវជាមួយគូស្នេហ៍របស់ខ្លួនជាសាធារណៈ និងលើកហេតុផល ដោយប្រើសម្ដីធ្ងន់ៗខ្លាំងណាស់។
បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹក ខណ្ឌចែក ជាមួយគូស្នេហ៍ នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ, ស្រីស្អាត អៀ ម៉េងលិ ប្រកាសថា «នាងខ្ញុំសុំប្រកាសជាសាធារណៈ ថា នាងខ្ញុំជាមួយបុរសមួយនេះ បានបែកគ្នាហើយ ចឹងសុំបងប្អូន ដែលជួបនាងខ្ញុំនៅខាងក្រៅទាំងអស់សូមកុំសួរ អំពីបុរសនេះពីនាងខ្ញុំទៀត ព្រោះមិនចង់ឮសូម្បី តែឈ្មោះ
ហើយបងៗទាំងអស់គ្នាកុំថាឱ្យ នាងបែកគ្នាក៏ប្រកាសដែរ ព្រោះស្រឡាញ់គ្នាក៏ផុសជាសាធារណៈឱ្យ បងប្អូនដឹង ចឹងបែកគ្នាក៏ផុសជាសាធារណៈ ឱ្យប្អូនដឹង ៥ឆ្នាំត្រូវបានបញ្ចប់។ ខ្ញុំមួយម្នាក់នេះគឺមិនអាចទៅរួចទេ លើកនេះគឺបញ្ចប់ពិតមែនហើយក៏មិនឈ្លោះគ្នាដែរគឺ បញ្ចប់តែម្ដង
ស្រីៗប៉ះម្នាក់នឹង ត្រៀមខ្លួនទៅ ហើយ ក៏ប្រយ័ត្នខ្លួនផង ខ្ញុំមានបញ្ហាជាច្រើនជាមួយគាត់ ដែលបងប្អូនមិនដឹង ហើយមិនអាចប្រាប់បានទើបនាងខ្ញុំអោយស្រីៗទាំងអស់ប្រយ័ត្ន អរគុណ នាងខ្ញុំអស់ការទ្រាំហើយវាដដែលៗពេក
យល់ខ្ញុំជាមនុស្សស្រីផង គ្មានអ្នកណាចង់បែកបាក់គ្នាទេ តែមកពីអស់ការទ្រាំ ស្មោះពេក ស្រលាញ់ពេក ទុកចិត្តពេក គ្រប់យ៉ាង គឺសុទ្ធតែមកពីពាក្យពេក ខ្ញុំមានគេស្គាល់ប៉ុណ្ណេះ រូបរាងប៉ុណ្ណេះ ខ្ញុំស្មោះគាត់តែម្នាក់រយៈពេល5ឆ្នាំ
បងប្អូនគិតមើលទៅ ខ្ញុំមិនដែលសុំ៣តឺគិតថា ក្ប,,ត់ កុ,,ហក បោ,,កប្រាស់ មួយដងក៏មិនដែលគិត តែគេគិតចេញគ្រប់យ៉ាង ទ្រាំដល់5ឆ្នាំ ទទួលយកកំហុ,,សគេគ្រប់យ៉ាង ព្រោះតែមិនចង់មានពាក្យ មនុស្សស្រីប្រុសច្រើន តែវាអស់ការទ្រាំហើយ»៕