នាយ ក្រូច ជាតារាកំប្លែងដ៏មានប្រជាប្រិយភាពមួយរូប ដែលទទួលបានការស្រឡាញ់គាំទ្រច្រើនពីមជ្ឈដ្ឋានមហាជនគ្រប់វ័យ។ បច្ចុប្បន្នទេពកោសល្យកំប្លុកកំប្លែងរបស់នាយ ក្រូច កាន់តែទទួលបានការគាំទ្រ និងទាញទាញពីមហាជនជាច្រើនទាំងក្នុងនិងក្រៅប្រទេស។
ស្របពេលជាមួយគ្នានោះដែរថ្មីៗនេះ ក៏មានអ្នកគាំទ្រកំពុងនាំគ្នាចាប់អារម្មណ៍ ក្រោយពេលតារាកំប្លែងល្បីឈ្មោះនាយ ក្រូច បានបង្ហាញមុខកូនស្រីរបស់ខ្លួន ដែលមានវ័យពេញក្រមុំយ៉ាងស្រស់ស្អាត។ ម្យ៉ាងទៀតរឿង ដែលគេកាន់តែនឹកស្មានមិនដល់នោះ គឺកូនស្រីនាយ ក្រូច ថែមទាំងមានដុងសិល្ប:កាត់ ទៅរកឪពុកទៀតផង។
ជាក់ស្តែងនាយ ក្រូច បានពញ្ញាក់អារម្មណ៍របស់អ្នកគាំទ្រថែមទៀត បន្ទាប់ពីឃើញលោកបានទម្លាយរូបភាពកូនស្រីជាទីស្រឡាញ់ខ្លួននៅលើបណ្តាញសង្គម ឲ្យមហាជនបានឃើញគ្រប់គ្នា។កូនស្រីរបស់តារាកំប្លែងនាយ ក្រូច ក៏ត្រូវបានគេដឹងថា មានដុងក្នុងវិស័យសិល្បៈផងដែរ ខណ:នាយ ក្រូច កំពុងខិតខំបណ្ដុះកូនស្រីដើម្បីចេញរកលុយក្នុងអាជីពសិល្ប:ដូចសព្វថ្ងៃ។
ក្នុងនាមជាឪពុក នាយក្រូច បានបញ្ជាក់ឲ្យដឹងថា កូនស្រីសំណព្វចិត្តរបស់លោកមានឈ្មោះ បឿន សុបុនបញ្ញា។ យ៉ាងទៀតពេលនេះ លោក ក៏បានដឹកដៃកូនស្រីចេញរកលុយជាមួយគ្នាក្នុងកម្មវិធីមង្គលការ ដែលនាងមានជំនាញផ្នែករាំរបាំអបអរក្នុងកម្មវិធីមង្គលនោះផងដែរ៕