លោកអ្នកច្បាស់ជាចាំបានថា នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idolរដូវកាលទី៤វគ្គ Judge Audition បេក្ខនារីម្នាក់ មានមុខមាត់ស្រដៀងអ្នកស្រី ទ្រី ដាណា បានបង្ហាញវត្តមានក្នុងកម្មវិធីនេះ ហើយមានសំឡេងពីរោះថែមទៀត ធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មណ៍ជាខ្លាំង។
តាំងពីជាប់នៅក្នុងវគ្គដំបូងនោះមក ធី ចាន់ធា មកពីខេត្តបាត់ដំបង បានឆ្លងកាត់វគ្គជាបន្តបន្ទាប់រហូតដល់វគ្គGreen Milesកាលពីយប់ថ្ងៃទី១០ ខែកក្កដាន្លងទៅ បេក្ខនារីរូបនេះ បែរជាធ្វើមិនបានល្អទៅវិញ ដោយសារតែការជ្រើសរើសបទចម្រៀងខុស ហើយទីបំផុតរូបនាង មិនអាចជាប់ទៅវគ្គបន្តទៀត ជាគ្គLive Showនោះឡើយ។
ក្រៅពីអ្នកគាំទ្រ មើលឃើញថា រូបនាងជ្រើសរើសបទចម្រៀងខុស ហើយគណៈកម្មការថារូបនាងភ័យហើយនោះ, រូបនាងខ្លួនឯងក៏ទទួលស្គាល់ចំពោះរឿងនេះដែរ ដោយនិយាយសុំទោសថា «ខ្ញុំរើសបទខុសខ្លួនឯង សុំទោសហ្វេន ដែលខ្ញុំធ្វើមិនបានល្អ។
បន្ថែមលើនេះ ស្ត្រី ដែលអ្នកខ្លះហៅថា ជាទ្រី ដាណា ទី២រូបនេះ បានបង្ហោះសារមួយទៀត បញ្ជាក់ថា «ខ្ញុំមិនស្ដាយក្រោយទេរឿងខ្ញុំប្រឡងមិនដល់វគ្គឡាយសូ ព្រោះខ្ញុំជាប់បានច្រើនវគ្គដែរ តែអ្វីដែលខ្ញុំស្ដាយ គឺខ្ញុំអោយតែប្រឡងដឹងតែភ័យហើយ
មិនយល់ពីខ្លួនឯងដែរនឹង ឈឺធ្មេញចំពេលកុំពុងច្រៀង សុំទោសផងហ្វេនៗ ដែលស្រលាញ់សំឡេងខ្ញុំ ខំទៅមើលខ្ញុំដល់ឆាកជួយស្រែកហ៊ោខ្ញុំដល់ចប់ បើខ្ញុំនៅមានឱកាស ខ្ញុំនឹងមិនធ្វើអោយហ្វេនខ្ញុំខកចិត្តទៀតទេចប់ពីថ្ងៃនះតទៅ»។
តាមរយៈនេះ អ្នកគាំទ្ររបស់នាង ប្រាប់ទៅវិញថា «បងបើមានឱកាសCambodia Idol Seasonក្រោយខ្ញុំចង់ឃើញបងម្តងទៀត, ស៊ូៗបន្តទៀតមីង, គឺគេចង់ឃើញសមត្ថភាពយើងគ្រប់ទម្រង់ ទើបបានក្លាយជាតារា ដូចគេដាក់ពិន្ទុអោយពេជ្រថៃចឹងមិនសូវពីរោះតែផ្នែកសិល្បៈគាត់បានច្រើនបែបបទ នៅមានឱកាសក្រោយទៀត កុំចុះចាញ់អូន»។
ពេលមានអ្នកឃាត់ថា«កុំអី» ស្រាប់តែអតីតបេក្ខនារីរូបនេះ តបថា «ខឹងពេកបងឯងពេលខ្ចីខលមករាល់ថ្ងៃ ឥឡូវអត់បង់ការ៥ខែហើយបាត់ក្បាលសូនឈឹង»។ នៅពេលមតិមួយទៀតខំមិនថា «កាចម៉េសចែ» ស្រាប់តែនាងឆ្លើយទៀតថា «អត់កាចទេអូន គេធ្វើដាក់ខ្ញុំជ្រុលពេកហើយ»៕