ពេញក្រមុំបាត់! ខាន​ឃើញ​យូរ, ឃុ​យ ម៉ី​ហៀ​ង ​ច្រៀង​បទ «មាតាដៃ១០០» ធ្វើឲ្យ​ហ្វេនៗ​ភ្ញាក់ព្រើត​ ព្រោះតែ…(មានវីដេអូ)

និយាយ​ដល់​ឈ្មោះ ឃុ​យ ម៉ី​ហៀ​ង ប្រិយមិត្ត​មួយ​ចំនួន បាន​ស្គាល់​រួចមក​ហើយ​ថា នាង​ជា​អតីត​បេក្ខ​នារី​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​កុមារ​លំដាប់ថ្នាក់​ពិភពលោក The Voice Kids Cambodia រដូវ​កាល​ទី​១ អំឡុង​ឆ្នាំ​២០១៧ ដោយ​កាលនោះ ទើបតែ​មាន​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ​។ ដូច្នេះ ពេលនេះ នាង​អាចមាន​អាយុ​១៧​ទៅ​១៨​ឆ្នាំ ក្រមុំ​បាត់ទៅហើយ​។​

ក្នុងអំឡុងពេល​ប្រឡង​នោះ កូន​ក្រុម​របស់​អ្នកនាង សុគន្ធ និសា រូបនេះ ទោះ​មិនបាន​ពាន​ក៏ដោយ តែ​ការប្រើប្រាស់​ទឹកដម​សំឡេង​ដ៏​ពីរោះ​របស់​នាង​ក្នុង​វគ្គ​ជា​បន្តបន្ទាប់ បាន​ធ្វើ​ឲ្យ​មហាជន មានការ​ពេញចិត្ត​មិន​ស្ទើរ​នោះទេ​។​

បច្ចុប្បន្ន គេ​ក៏​ឃើញ ឃុ​យ ម៉ី​ហៀ​ង លេចមុខ​ក្នុង​កម្មវិធី​តន្ត្រី​តូចធំ​ផងដែរ ហើយ​ទឹកដម​សំឡេង​របស់​នាង​នៅតែ​ពីរោះ​ស្រទន់ ដដែល​។ ជាក់ស្ដែង​ថ្មីៗ​នេះ នាង បាន​ច្រៀង​ចម្រៀង​១​បទ នៅលើ​គណនី​ទីក​តុ​ក​របស់ខ្លួន ធ្វើ​ឲ្យ​អ្នកគាំទ្រ​លាន់មាត់​សរសើរ​ថា ពិតជា​ពីរោះ​ខ្លាំងណាស់​។​

ទោះយ៉ាងណា ក៏មាន​អ្នកលេង​បណ្ដាញ​សង្គម​ទីក​តុ​ក​ម្នាក់​លើក​ជា​សំណូមពរ​ថា «​បើ​ប្អូន​ច្រើន​កុំ​ក្រឡាស់​អណ្ដាត​ខ្លាំងពេក អាច​នឹង​ពីរោះ​ជាង​នេះ​»​។ ជា​ការ​ឆ្លើយតប ឃុ​យ ម៉ី​ហៀ​ង បញ្ជាក់ថា «​ចា៎​អរគុណ ចង់​បញ្ជា​ក់​ប​ង​ថា អណ្ដាត​ខ្ញុំ​ធំ​តិច ពេលខ្លះ​និយាយ​ធម្មតា​ក៏​មិនសូវ​ច្បាស់​ដែរ​»​។​

​ដោយឡែកថ្មីៗនេះ ឃុ​យ ម៉ី​ហៀ​ង ច្រៀងបទ «មាតាដៃ១០០» នៅក្នុងកម្មវិធីមួយ ហើយត្រូវបានគេយកទៅបង្ហោះក្នុងបណ្ដាញសង្គមទីកតុក ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែរូបនាង ពេញរូបពេញរាង ស្លៀករ៉ូបក្រហម មើលមិនស្គាល់តែម្ដង។

ជាក់ស្ដែង ដោយឃើញវីដេអូនេះភ្លាម ម្នាក់ៗខំមិនថា «មើលមិនស្គាល់, មើលមិនស្គាល់សោះ, ស្អាតជាងមុនខ្លាំងណាស់, សំឡេងពីរោះជាងកាលនៅតូចទៀត, ស្អាតណាស់ប្អូនស្រី មើលមិនស្គាល់ បើមិនប្រាប់ឈ្មោះ, ខានឃើញមុខពេញក្រមុំស្ដូក, ចរិតគួរឲ្យស្រឡាញ់ណាស់ម៉ីហៀង»៕


Related posts

Leave a Comment