ក្រោយពីមានរឿងកក្រើកបណ្ដាញសង្គមកាលពីប៉ុន្មានខែមុនរួចមក គេសង្កេតឃើញថា ស្នេហារវាងលោក ប៊ុន ផាក ដែលគេនិយមហៅថាជាគ្រូជោគជ័យ និងកញ្ញា ស៊ាង កញ្ញា ស៊ាន ធារី ចាប់ផ្ដើមល្អប្រសើរ ហើយតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គមឥតដាច់នោះទេ។
ទោះយ៉ាងណា ស្រាប់តែកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ លោក ប៊ុក ផាក បានបង្ហោះសារបង្ហាញតម្រុយប្រេះឆាស្នេហ៍ថា «ចុងបញ្ចប់យើងឈ្នះហើយ ឈ្នះចិត្តរៀងខ្លួន តែយើងចាញ់ ចាញ់ដែលមិនបានសាងគ្រួសារមួយជាមួយគ្នាជូនពរអោយអូនមានសុភមង្គល»។ ទោះយ៉ាងណាក្រោយមក លោកក៏សម្រេចលុបផុសនោះចោលវិញ។
ងាកមកកញ្ញា ស៊ាន ធារី នៅថ្ងៃដដែលនោះ បានបង្ហោះរូបថតខ្លួនឯង១សន្លឹក ហើយពោលពាក្យថា «មនុស្សស្រីមិនបាច់ទៅសួរមនុស្សប្រុសថាគេមេចបានមិនល្អចេសចុះទេ គេមានសឹទ្ធធ្វើអ្វីជាខ្លួនគេ គួរឆ្លុះកញ្ចក់មើលខ្លួនឯងថាហេតុអី ខ្លួនឯងមិនមានសម្ថភាពរកបានមនុស្សដែរល្អជាងនេះបាន ? ហេតុអីត្រូវទ្រាំរស់នៅបន្តទៀត?»។
ក្រោយពីពួកគេបង្ហោះសារបែបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនយល់ថា ពួកគេកំពុងមានការបែកបាក់គ្នា ហើយដើម្បីឆ្លើយតបជុំវិញរឿងនេះ កញ្ញាធារី បានឡាយវីដេអូ ដោយបញ្ជាក់ថា ខ្លួន និងគូស្នេហ៍ឈ្លោះគ្នាជិត៨០ដងហើយ ដោយ១ អាទិត្យ ឈ្លោះម្តង យូរបំផុត២ អាទិត្យ ឡើងស៊ាំទៅហើយ។
កញ្ញា ធារី បញ្ជាក់ទៀតថា តាមពិតពួកខ្លួន មានបញ្ហាតាំងពីដើមមក ហើយខ្លាំងរៀងៗខ្លួន ប៉ុន្តែដោយសារ ពេលដែលយើងនឹកឃើញរឿងហ្នឹង ធ្វើឲ្យយើងរឹងមាំ អត់បោះបង់គ្នាចោល។ កញ្ញាថា តាមពិតទៅត្រូវបោះបង់គ្នាតាំងពីយូរ តាំងពី ៤ ទៅ៥ ខែ៥ ទៅ៦ ខែបាត់ហើយ តែយើងចេះតែតស៊ូ ជាមួយគ្នា អត់មានបែកគ្នាឯណា។
ម្ចាស់ហាងV Shopរូបនេះ បន្តទៀតថា មានរឿងខ្លះយើងខ្វែងគំនិតគ្នា មិនចុះសំរុងគ្នាខ្លះៗ តែយើងព្យាយាម កែម្តងតិច យើងឈ្លោះគ្នាម្តងយើង Update ម្តង យល់ពីគ្នាកាន់តែច្រើន ហើយយើងកែប្រែកាន់តែច្រើន តែឈ្លោះហើយ លើកក្រោយលែងមានរឿងហ្នឹងកើតឡើងហើយ រឿងថ្មីរហូត តែរឿងលើនេះ វា ម៉ាញិប ខ្ញុំអត់បោះបង់គ្នាឯណា ទុកគាត់ឲ្យចាំអូនទៅលួងតើ ចាំអូនទៅលួង ឥឡូវអូនសុំដើរលេងតិចសិន ចាំអូនដើរលេងឆ្អែតចាំអូនទៅលួងវិញ។
ដោយឡែក នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ស្រាប់តែលោក ប៊ុន ផាក ដែលកំពុង ងក់ងរចំពោះគូស្នេហ៍ខ្លួននោះ គេក្រ លួងពេក ក៏បានបង្ហោះសារថា «បើគេមិនលួងយើង មានតែយើងលួងគេ រឿងវាមានតែប៉ុណ្ណឹងបងប្អូន លោកតាលោកយាយ»។
ក្រោយពីលោក ប៊ុន ផាក បង្ហោះសារបែបនេះ នៅយប់ដដែលនោះ កញ្ញា ស៊ាន ធារី បានបង្ហាញក្ដីនឹករំលឹក ចង់ឆាតទៅម្ចាស់ស្នេហ៍ខ្លួន ថា «បើសិនជាអ្នកចេះតាចង់ទាញទូរសព្ទ័ឆាតទៅគេហាស សាកគិតមើល ហេតអី ម៉េចគេទប់ចិត្តមិនឆាតមកយើងបាន»។
តាមរយៈនេះ ឃើញថា ពួកគេ មិនបានបែកគ្នានោះទេ ការបង្ហោះសារបង្ហាញតម្រុយបែកគ្នានេះ គ្រាន់តែជាអារម្មណ៍ ងក់ងររបស់លោក ប៊ុន ផាក ចំពោះគូស្នេហ៍ប៉ុណ្ណោះ ខណៈរឿងបែបនេះកើតឡើងច្រើនលើកច្រើនសាមកហើយ។ តែពួកគេ តែងតែដោះស្រាយបញ្ចប់ការអន់ចិត្ត ដោយការលួងលោម ម្ដងម្នាក់។
គួរបញ្ជាក់ថា នៅពេលពួកគេ មានរឿងផ្ទុះកក្រើកបណ្ដាញសង្គមកាលពីប៉ុន្មានខែមុននោះ ប្រិយមិត្តប្រហែលជាគិតថា ពួកគេស្រឡាញ់គ្នាខ្លាំងណាស់ តែដល់ថ្មីៗនេះ កញ្ញា ធារី ឡាយបកស្រាយ ទើបដឹងថា ដំបូងឡើយ លោក ប៊ុន ផាក មិនស្រឡាញ់ កញ្ញា ធារី នោះទេ រហូតពេលនេះ ប្រែមកជាស្រឡាញ់ខ្លាំង ខណៈកញ្ញា ធារី ពីការស្រឡាញ់ដំបូងខ្លាំង មកធ្លាក់ត្រឹមស្មើៗប៉ុណ្ណោះ មិនខ្លាំងដូចពីដំបូងឡើយ៕d