ប្រិយមិត្តមួយចំនួនធំ បានជ្រាបរួចមកហើយថា កូនប្រុសច្បងរបស់អ្នកនាង ដេត ម៉ាលីណា មានឈ្មោះថា ឈ្មោះ ឌួង គីមវិសាល ហៅឌុប មានបញ្ហាភ្នែក មើលឃើញត្រឹមតែពណ៌សខ្មៅប៉ុណ្ណោះ ខណៈខួរក្បាលក៏មានបញ្ហាទៀត។
កាលពីពេលកន្លងទៅ ឆ្លៀតពេលនាំកូនៗដើរលេងកម្សាន្តថ្ងៃអាទិត្យ នោះ អ្នកនាង ដេត ម៉ាលីណា បានឡាយ បង្ហាញមុខកូនប្រុសច្បងរូបនេះ ឲ្យអ្នកគាំទ្រ បានឃើញទៀតផង ហើយពេលឃើញការនិយាយស្ដី និងកាយវិការរបស់គេរួចមក ម្នាក់ៗពិតជាអាណិតរូបគេខ្លាំងណាស់។
ការអាណិតអាសូរនេះ ដោយហេតុថា រូបគេឈឺមិនទាន់ជានៅឡើយ និយាយបានមួយៗគាំង(បញ្ហាខួរក្បាល) រកនឹកនិយាយមិនចង់ចេញ ហើយភ្នែករបស់គេ ចេះតែធ្មេចបើកៗ ឥតឈប់ ព្រមទាំងមើលទៅមុខមិនចំនោះទេ។
ទោះយ៉ាងណា ក្មេងប្រុសស្ថិតក្នុងវ័យ១២ឆ្នាំរូបនេះ មិនភ្លេចឡើយនូវការអរគុណចំពោះពុកម៉ែបងប្អូន លោកតា លោកយាយ អ៊ំពូមី ព្រមទាំងសុំពាក្យជូនពរដើម្បីឲ្យរូបគេបានជាសះស្បើយឆាប់ៗផងដែរ។ លើសពីនេះ ថែមទាំងអះអាងថា កុំតែឈឺទេ កុំអី ជិះឡានពណ៌សទៅជួយលក់ដូរម៉ាក់នៅហាងទៀតផង។
ពេលនេះ កូនប្រុសច្បង និងកូនស្រីពូ ត្រូវបានលោកឌួង ឆាយ យកទៅមើលថែរក្សា យ៉ាងយកចិត្តទុកដាក់ ខណៈ អ្នកនាង ដេត ម៉ាលីណា បានត្រឹមសម្ដែងការនឹករំលឹកចំពោះកូនទាំងទ្វេ របស់ខ្លួន និងប្រគល់ក្ដីសង្ឃឹមទៅលើប្រព័ន្ធតុលាការក្នុងការដោះស្រាយរឿងដណ្ដើមគ្នាគ្រប់គ្រងកូននេះ។
ជាក់ស្ដែង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ លោក ឌួង ឆាយ បានបង្ហោះរូបថតកូនប្រុសច្បងរបស់ខ្លួនរូបនេះ ហើយពោលពាក្យថា «គ្មានទេថ្ងៃចុងសប្ដាហ៍ និងម៉ោងវេលាសម្រាកសម្រាប់ខ្ញុំតាំងពីយកកូនៗមកនៅជាមួយ ប៉ុន្តែលទ្ធផលបានមកវិញគឺកូនៗខ្ញុំមានសុខភាពល្អ និងមានកម្លាំងមាំមួនសូម្បីតែលោកគ្រូពេទ្យជប៉ុន សរសើរថាកូនប្រុសច្បងខ្ញុំប្លែកណាស់ មានសុខភាពល្អ និងប្រសើរច្រើនជាងមុន
រីឯកូនស្រីខ្ញុំក៏ថ្លោះឡើងគីឡូ និងលូតកម្ពស់។ ដរាបណាប៉ានៅមានជីវិតកូនត្រូវតែខិតខំតស៊ូ ប៉ាគ្មានថ្ងៃបោះបង់ក្តីសង្ឃឹមលើកូននោះទេ ណាកូនមាសឪពុក។ សូមអរគុណដល់លោកវេជ្ជបណ្ឌិតជប៉ុន Dr MANABU OKAWADA និងមន្ទីរពេទ្យ Sunrise Japan Hospital Phnom Penh ដែលបានជួយពិនិត្យ និងយកចិត្តទុកដាក់កូនប្រុសច្បងខ្ញុំជាពិសេសតែងតែជួយសម្រួលពិនិត្យកូនប្រុសច្បងខ្ញុំនៅថ្ងៃចុងសប្តាហ៍ដោយដឹងថាតុលាការបានសម្រេចផ្តល់សិទ្ធិរៀងរាល់ចុងសប្តាហ៍ដល់ខ្ញុំដើម្បីមើលថែកូនៗ។ មន្ទីរពេទ្យតម្លៃល្អសមរម្យមែនទែនណាបាទ។ សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាដែលតែងតែជួយជូនពរអានិតស្រលាញ់កូនប្រុសច្បងខ្ញុំណាបាទ។ ឌួង ឆាយ»៕