គេនៅចាំបានថា កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idol រដូវកាលទី៤ វគ្គJudge Audition, បេក្ខជន ណាន វីសារ អាយុ២១ឆ្នាំ មកពីខេត្តសៀមរាប ប្រកបរបរជាអ្នកលក់ឡាន បានធ្វើឲ្យតារាចម្រៀង សុខ សីឡាលីន បង្ហូរទឹកភ្នែក ព្រោះតែសំឡេងលួងលោមរបស់រូបគេ ត្រូវចិត្តនាងនោះ។
នៅពេលនោះ សុខ សីឡាលីន រលីងរលោងទឹកភ្នែក រៀបរាប់ថា និយាយត្រង់ ក្នុងជីវិតខ្លួនក្រៅពីប៉ាម្នាក់ មិនដែលមានបុរសណាម្នាក់ផ្ដល់ភាពកក់ក្ដៅ សូម្បីតែបងប្រុស ក៏អត់សូវផ្ដល់ភាពកក់ក្ដៅដែរ ហើយក៏កម្រមានបុរសណានិយាយពាក្យលួងលោមផ្អែមល្ហែម ក្នុងន័យលើកទឹកចិត្ត។
គណៈកម្មការ សុខ ស៊ីឡាលីន និយាយបណ្ដើរ ជួតទឹកភ្នែកបណ្ដើរទៀតថា ខ្លួនរាល់ថ្ងៃ ដូចជាមនុស្សប្រុសផង ស្រីផង ហើយការរំភើបនេះ ដោយសារតែបេក្ខជន បា,ញ់ព្រួញមកចំពេក ចំចំណុច ដែលខ្លួនកំពុងតែខ្វះខាត។
និយាយដល់ចំណុចនេះ សុខ ស៊ីឡាលីន រៀបរាប់ទាំងអួលដើម.កទៀតថា ពេលខ្លះឃើញសេចក្ដីសុខរបស់ បងកញ្ញា ធ្វើឲ្យខ្លួនរំភើបថា ខ្លួនប្រហែលជារឹងមាំពេកមិនដឹង បានជាកម្រជួបបុរសណា ដែលចង់ជួយមើលថែ។ ក្រោយសុខ ស៊ីឡាលីន រៀបរាប់ចប់, គណៈកម្មការម្នាក់ៗ បានលើកសរសើរបេក្ខជនខាងលើ មិនដាច់ពីមាត់ ហើយចុងក្រោយបាន សម្រេចផ្ដល់«យេស»៤ដល់រូបគេ។
បន្ទាប់ពីជាប់នៅក្នុងវគ្គនេះ មក បេក្ខជន ណាន វីសារ នៅតែបន្តធ្វើបានល្អទៀត រហូតជាប់ដល់វគ្គLive Show សប្ដាហ៍ទី១, សប្ដាហ៍ទី២ រហូតដល់សប្ដាហ៍ទី៣ រូបគេបកស្រាយចម្រៀងមរតកដើម មានចំណងជើង «ចម្រៀងស្នេហ៍» បានយ៉ាងពីរោះ លួងលោម ពេញមួយស្ទីរីយោ។
ទោះជារូបគេ ច្រៀងពីរោះ ហើយត្រូវគណៈកម្មការសរសើរថា ធ្វើបានល្អជាងសប្ដាហ៍ណាណា ក៏ពិតមែន តែពេលប្រកាសលទ្ធផលនោះ រូបគេ ពិតជាមានអារម្មណ៍ភិតភ័យខ្លាំងណាស់ ព្រោះបេក្ខជនផ្សេងៗជាប់អស់ហើយ នៅសល់តែបេក្ខជន៣នាក់ប៉ុណ្ណោះ ហើយ៣នាក់នេះ មានតែម្នាក់ប៉ុណ្ណោះ ត្រូវជាប់ទៅវគ្គបន្ត។
ទោះយ៉ាងណា ម្នាក់ចុងក្រោយ ដែលត្រូវជាប់ទៅវគ្គបន្តនោះ ជារូបគេ ធ្វើឲ្យបេក្ខជន មកពីខេត្តសៀមរាបរូបនេះ សប្ដាហ៍ចិត្តខ្លាំង បាត់អស់អារម្មណ៍ភ័យព្រួយ៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា ៖