រដ្ឋបាល​ព្រៃឈើ​អះអាង​ថា​ ការអភិវឌ្ឍន៍​នៅ​តំបន់ភ្នំ​តា​ម៉ៅ​ មិនបាន​ឈូសឆាយ​ប៉ះពាល់​សួន​ភ្នំ​តា​ម៉ៅ​នោះទេ​, សួន​ភ្នំ​តា​ម៉ៅ​ជាង​៤០០​ហិកតា​នៅតែ​ដ​ដែល

ភ្នំពេញ​ ៖ រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមា​ញ់ និង​នេសាទ បាន​ចេញមក​អះអាងថា ការអភិវឌ្ឍ​នៅ​តំបន់ភ្នំ​តា​ម៉ៅ មិន​ប៉ះពាល់​នោះឡើយ​ទៅលើ​សួនសត្វ​ភ្នំ​តា​ម៉ៅ ដែលមាន​ផ្ទៃដី​ជាង​៤០០ ហិកតា​បងប្អូន​ប្រជាពលរដ្ឋ​ចង់​ទៅលេង​ពេលណា​ក៏បាន​។​

​ការ​ចេញមក​បញ្ជាក់រ​បស់​រដ្ឋបាល​ព្រៃឈើ​បានធ្វើ ឡើង​បន្ទាប់ពី​មានការ​ប្រតិកម្ម​មួយចំនួន​ក្រោយ​ពួក​គេ​ឃើញ​សកម្មភាព​ឈូសឆាយដី​អភិវឌ្ឍ​តំបន់​ជុំវិញ​ភ្នំ​តា​ម៉ៅ​។​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២២​រដ្ឋបាល​ព្រៃឈើ បានឱ្យដឹងថា តំបន់ភ្នំ​តា​ម៉ៅ ជា​តំបន់​ស្ថានីយ​ស្តារ​ព្រៃឈើ​មួយ ដែលមាន​ដាំ​ដុះ​ឈើ​ដាំ​ប្រភេទ​អាកាស្យា ប្រេងខ្យល់ និង​ឈើ​ធម្មជាតិ​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្ថែមថា ​តំបន់​នេះ​ពោរពេញ​ទៅដោយ​ដីខ្សាច់ ដំណុះ​ឈើ​មិនមាន​ការលូតលាស់​ល្អ​ទេ​។​ ដូច្នេះ​រាជរដ្ឋាភិបាល​សម្រេចយក​តំបន់​នេះ​សម្រាប់ធ្វើ​ការអភិវឌ្ឍ​ដោយសារ​ជា​តំបន់​មួយ​ដែល​នៅក្បែរ​ទីក្រុង ក្បែរ​ព្រលានយន្តហោះ​ថ្មី និង​កៀក​តំបន់​ទេសចរណ៍​ទន្លេបាទី​។​

រដ្ឋបាល​ព្រៃ ឈើ បន្ថែមថា ការអភិវឌ្ឍ​តំបន់​នេះ មិនមែនជា​ការលក់ដូ​រ​ដូច​ការលើកឡើង​នោះទេ​តែ​ជាការ​ដោះដូរ​តំបន់​នេះ​ជា​ថ្នូរ​នឹង​ការអភិវឌ្ឍ​បន្ថែម​ដល់​ឧទ្យាន​សួនសត្វ​និង​មជ្ឈមណ្ឌល​សង្គ្រោះ​ស ត្វ​ព្រៃភ្នំ​តា​ម៉ៅ​ដោយ​កែលម្អ​ឧទ្យាន​សួនសត្វ​ភ្នំ​តា ម៉ៅ​ឱ្យមាន​ភាពប្រសើរឡើង​មាន​ប្រព័ន្ធ​ផ្លូវ​អគារ​សួ ន​ស្បា​រអាង​ស្តុក​ទឹក​ក៏ដូចជា​ការបង្កើត​សារមន្ទីរ​ជាតិ​នៅ​រាជធានី​ភ្នំពេញ ការបង្កើត​សួនសត្វ​សា​ហ្វា​រី​នៅ​ខេត្តសៀមរាប​ការបង្កើត​សួន​ភូតគាម​នៅ​ខេត្ត មណ្ឌលគិរី និង​ការសាងសង់​អគារ​ធ្វើការ​របស់​មន្ត្រីរាជកា​រ និង​សម្ភារៈ​នានា​។​

​រដ្ឋបាល​ព្រៃឈើ​បាន​សង្កត់ធ្ងន់ថា​ការដោះដូរ​គឺ​អនុ វត្ត​ដោយមាន​ភាព​តឹងរ៉ឹង​មានការ​វាយតម្លៃ​ពី​ក្រុម​ហ៊ុ ន​ឯកជន និង​មាន​គណៈកម្មការ​ឯកជ​នភា​វូ​នីយកម្ម ដែលមាន​អន្តរក្រសួង​ពិនិត្យ​និង​វាយតម្លៃ​អំ​ពោះ​ការដោះដូរ​យ៉ាង​ត្រឹមត្រូវ​។ ​រដ្ឋបាល​ព្រៃឈើ បានបញ្ជាក់​ទៀតថា តំបន់​នេះ ពុំមាន​សត្វព្រៃ​សំខាន់ៗ​ជិត​ផុត​ពូជ និង​កម្រ ដូច​ការលើកឡើង​នោះទេ ហើយ​តំបន់​នេះ​មាន​ជ្រូកព្រៃ​ដែល​តែងតែ​មក​រំខាន​ដល់​ដំណាំ​ប្រជាពលរដ្ឋ​។

​សត្វព្រៃ​ដេ​ល​លើកឡើង​កន្លងមក គឺជា​សត្វព្រៃ​បា ន​ថែរក្សា​នៅក្នុង​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​ដែលមាន​សុវត្ថិភាព​១០០​ភាគរយ ហើយ​ការអភិវឌ្ឍ​នេះ​មិនមាន​ការប៉ះពាល់​ទាល់តែសោះ​។​រដ្ឋបាល​ព្រៃឈើ លើកឡើង​ទៀតថា សត្វ​ដែល​តែងតែ​លើកឡើង​ដោយ​អង្គការ​សង្គម​ជន​បរិស្ថាន​និង​សាធារណជន​នានា​គឺជា​សត្វព្រៃ​ដែល​កំពុង​រស់នៅក្នុង​ទ្រុង​នៃ​ឧ ទ្យា​ន​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​សត្វព្រៃ​មួយចំនួនទៀត​ដូចជា​,​ប្រើស រមាំង​ក្រៀល រនាល ទុង​ត្រូវបាន​ដោះ លែងឱ្យ​រស់ក្នុង​បរិវេណ​របស់​ឧទ្យាន​សួនសត្វ​ភ្នំ​តា ម៉ៅ​ដែលមាន​របង​ព័ទ្ធជុំវិញ​លើ​ផ្ទៃដី​ជាង​៤០០​ហិកតា និង​មិនមាន​សត្វព្រៃ​អាច​ចេញ​មក​ខាងក្រៅ​នោះទេ និង​បាន​មើលថែរក្សា ផ្តល់​ចំណី​ដោយ​រដ្ឋ បាល​ព្រៃឈើ និង​អង្គការ​នានា​។ ការលើកឡើង​កន្លងមក បានធ្វើឱ្យ​មានការ​ភ័ន្ត​ច្រ​លំ​ថា​ការអភិវឌ្ឍ​តំបន់​នេះ​ប៉ះពាល់​ដល់​សត្វព្រៃ​៕​

Related posts

Leave a Comment