នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលអ្នកនាងខ្ញុងកំពុងឡាយលក់ផលិតផលទឹកអនាម័យ ដែលរៀបនឹងបិទឡាយទៅហើយ ស្រាប់តែប្តីនាងខ្ញុង គឺលោកកៃដរ ឈរគាំងវៀចមាត់ក្រញែងក្រញង់ដៃ ធ្វើឲ្យអ្នកនាងខ្ញុងស្លន់ស្លោស្រែកហៅឲ្យគេគ្រប់គ្នាជួយ។
នៅមុនពេលមានរឿង, អ្នកនាងខ្ញុង បានឡាយលក់ទឹកអនាម័យ រយៈពេលជិត២ម៉ោង ហើយថែមទាំងនិយាយពីលោកកៃដង បានជួយធ្វើម្ហូប, រៀបចំសែនព្រេនដើម្បីអុជធូបសែនក្បាលទឹកនាថ្ងៃស្អែកនេះ។
ពេលនោះអ្នកនាង បានជូនពរអតិថិជនរបស់ខ្លួន,ក្នុងថ្ងៃសែនក្បាលទឹកជាច្រើនមុននឹងបិទឡាយ។ ពេលកំពុងតែជូនពរអតិថិជននាថ្ងៃសែនក្បាលទឹកខាងមុខនេះ មិនទាន់បានបិទឡាយផង ស្រាប់តែឃើញលោកកៃដរ ចេញអាការៈញ័រមាត់, មាត់វៀច, ថែមទាំងដៃក្រញែងក្រញង់។ ពេលនោះអ្នកនាងខ្ញុងនិយាយថា «ឯងកុំលេងមើល, កុំលេងចឹងភ័យណាស់ឯង»។ ដំបូងស្មានតែប្ដីធ្វើលេង ដល់ដឹងថា មែនទែន ក៏ស្លន់ស្លោស្រែកឲ្យគេគ្រប់គ្នាជួយតែម្ដង។
ក្រោយពេលមានរឿងហើយភ្លាមៗ, អ្នកនាងខ្ញុងបានបង្ហោះសារ នៅក្នុងផេករបស់អ្នកនាងថា«ទេវតាអើយជួយប្តីខ្ញុំផង»។ មិនបានប៉ុន្មាននាទីផង, អ្នកនាងខ្ញុង ក៏បានបង្ហោះសារ មួយទៀតនិយាយថា «ប្ដូរយកជីវិតខ្ញុំក៏ខ្ញុំព្រមដែរ»។
ទោះយ៉ាងណា នៅយប់ថ្ងៃដដែលនេះ បើតាមអាចារ្យធំ នគររាជ បានបង្ហោះវីដេអូ នាយ កៃដរ កំពុងស្ថិតនៅលើគ្រែដេក ហើយបញ្ជាក់ថា «សូមសុខចម្រើនណាសម្លាញ់ កៃដរ អចលនទ្រព្យបានធូរហើយ! វ័យនេះ ចាប់ផ្ដើមឱ្យផលសុខភាពហើយ»។
នៅក្នុងវីដេអូនោះ នាយកៃដរ បានរៀបរាប់ថា អរគុណបងប្អូន សម្លាញ់ទាំងអស់ក្នុងគ្រុប និងក្រៅគ្រុបក្ដី ឥឡូវខ្លួនចងចាំវិញហើយ មុននេះវង្វេង ហើយក៏បានធូរដែរ។ ដោយឡែក នៅពេលគេសួរថា នាយកៃដរ កើតអីនោះ, អាចារ្យធំ បញ្ជាក់ច្បាស់ៗថា លើសឈាម៕ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖