អា,,ណិត​ណាស់! ​​ខ្ញុង បួ,,ង​សួង​យ៉ាង​កម្សត់​ដើម្បី​ឲ្យ​ប្ដី​ឆ្លង​ផុត​រឿង​មួយ​នេះ ហើយ​ឆ្លើយ​តប​ទៅកាន់​អ្នក​គិត​អគតិ​ថា…(មាន​វីដេអូ)

កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ មានការ​​​​​ភ្ញាក់ផ្អើល​ជាខ្លាំង​​ ខណៈ​ពេល​អ្នកនាង​ខ្ញុង​កំពុង​ឡាយ​លក់​ផលិតផល​ទឹក​អនាម័យ​ ដែល​រៀបនឹង​បិទ​ឡាយ​ទៅហើយ​ ស្រាប់តែ​ប្តី​នាង​ខ្ញុង ​គឺ​លោក​កៃ​ដរ ឈរ​គាំង​វៀច​មាត់​ក្រញែង​ក្រញង់​ដៃ​​ ធ្វើ​ឲ្យ​អ្នកនាង​ខ្ញុង​ស្លន់ស្លោ​ស្រែកហៅ​ឲ្យ​គេ​គ្រប់គ្នា​ជួយ។

នៅ​មុន​ពេល​មានរឿង​, អ្នកនាង​ខ្ញុង​ បាន​ឡាយ​លក់​ទឹក​អនាម័យ រយៈពេល​ជិត​២​ម៉ោង ហើយ​ថែមទាំង​និយាយ​ពី​លោក​កៃ​ដង​ បាន​ជួយ​ធ្វើ​ម្ហូប​, រៀបចំ​សែនព្រេន​ដើម្បី​អុជ​ធូប​សែន​ក្បាលទឹក​នា​ថ្ងៃស្អែក​នេះ​។

ពេលនោះ​អ្នកនាង ​បាន​ជូនពរ​អតិថិជន​របស់​ខ្លួន​,​ក្នុង​ថ្ងៃ​សែន​ក្បាលទឹក​ជាច្រើន​មុននឹង​បិទ​ឡាយ​។ ពេល​កំពុងតែ​ជូនពរ​អតិថិជន​នា​ថ្ងៃ​សែន​ក្បាលទឹក​ខាងមុខនេះ​ មិនទាន់បាន​បិទ​ឡាយ​ផង​ ស្រាប់តែ​ឃើញ​លោក​កៃ​ដរ ​ចេញ​អាការៈ​ញ័រ​មាត់​, មាត់​វៀច​, ថែមទាំង​ដៃ​ក្រញែង​ក្រញង់។ ពេលនោះ​អ្នកនាង​ខ្ញុង​និយាយ​ថា «ឯង​កុំ​លេង​មើល​, កុំ​លេង​ចឹ​ង​ភ័យ​ណាស់​ឯង»។ ដំបូង​ស្មាន​តែ​ប្ដី​ធ្វើ​លេង ដល់​ដឹង​ថា មែនទែន ​ក៏​ស្លន់ស្លោ​ស្រែក​ឲ្យ​គេ​គ្រប់គ្នា​ជួយ​តែម្ដង។

ក្រោយពេល​មានរឿង​ហើយ​ភ្លាមៗ​, អ្នកនាង​ខ្ញុង​បាន​បង្ហោះ​សារ នៅក្នុង​ផេ​ក​របស់​អ្នកនាង​ថា«​ទេវតា​អើយ​ជួយ​ប្តី​ខ្ញុំ​ផង»។ មិនបាន​ប៉ុន្មាន​នាទី​ផង​, ​​អ្នកនាង​ខ្ញុង​ ក៏បាន​បង្ហោះ​សារ មួយទៀត​និយាយថា «​ប្ដូរ​យក​ជីវិត​ខ្ញុំ​ក៏​ខ្ញុំ​ព្រម​ដែរ»។​

​ទោះយ៉ាងណា នៅយប់ថ្ងៃដដែលនេះ បើតាមអាចារ្យធំ នគររាជ បានបង្ហោះវីដេអូ នាយ កៃដរ កំពុងស្ថិតនៅលើគ្រែដេក ហើយបញ្ជាក់ថា «សូមសុខចម្រើន​ណា​សម្លាញ់​ កៃដរ អចលនទ្រព្យបានធូរហើយ! វ័យនេះ​ ចាប់ផ្ដើម​ឱ្យផលសុខភាពហើយ»។

នៅក្នុងវីដេអូនោះ នាយកៃដរ បានរៀបរាប់ថា អរគុណបងប្អូន សម្លាញ់ទាំងអស់ក្នុងគ្រុប និងក្រៅគ្រុបក្ដី ឥឡូវខ្លួនចងចាំវិញហើយ មុននេះវង្វេង ហើយក៏បានធូរដែរ។ ចំពោះ អាចារ្យធំ នៅពេលគេសួរថា នាយកៃដរ កើតអីនោះ, លោកបញ្ជាក់ច្បាស់ៗថា លើសឈាម។

ដោយឡែក នាងខ្ញុង ជាភរិយាបានឱ្យដឹងដែរថា ពេលនេះ នាយកៃដ បានចេញពីបន្ទប់សង្រោ្គះបន្ទាន់ និងកំពុងរង់ចាំលទ្ធផលស្គែនខួរក្បាលជាបន្តទៀត។
ជាមួយនឹងការអរគុណដល់មហាជន និងមិត្តភក្តិដែលបានសួរសុខទុក្ខ នាងខ្ញុង ប្រាប់ថា នឹងនិយាយពីស្ថានភាពស្វាមីរបស់ខ្លួននៅពេលក្រោយបន្ថែមទៀត។

បន្ថែមលើនេះ ខ្ញុង បានបួងសួងថា «សូមបុណ្យ ដែលខ្ញុំធ្លាប់សាងជួយប្តីខ្ញុំកុំអោយដល់ថ្នាក់វះ,,កាត់ខួរក្បាលអី លោកអើយលោកអាណិតដល់គ្រួសារខ្ញុំផង»។ ទោះយ៉ាងណា រឿងនេះ បែរជាមានអ្នកគិតអគតិទៅវិញ ហើយជាការឆ្លើយតប ខ្ញុង បានបង្ហោះសារថា «ហេតុអីមនុស្សមួយចំនួនចូលចិត្តជាន់ សើចចំ,,អក គិតអគតិមមកលើគ្រួសារខ្ញុំម្ល៉េះខ្ញុំមិនថោ,,កទា,,បយកជីវិតគ្រួសារខ្ញុំទៅលេងសើចឡើយ»៕



Related posts

Leave a Comment