គេនៅចាំបានថា កាលពីថ្មីៗកន្លងទៅនេះ ផលិតករភាពយន្តល្បីឈ្មោះលោក ហ៊ុយយ៉ាឡេង បានសម្រេចប្រកាសដាក់លក់ផ្ទះ និងឡានបន្ទាន់ក្នុងតម្លៃឡាយឡុងដើម្បីយកលុយទៅដោះបំ,,ណុលគេរាប់ម៉ឺនដុល្លារ បន្ទាប់ពីខាតបង់ក្នុងការផលិតរឿងអំឡុងពេលវិបត្តិកូវីដ-១៩ រយ:ពេល២ឆ្នាំនោះ។
ក្រោយពេលប្រកាសលក់អត់ទ្រព្យ មិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះ លោក បានបង្ហាញការឈឺចា,,ប់ថ្មីមួយទៀតព្ រោះតែយុវជនខ្មែរមួយចំនួនមិនសូវផ្តល់តម្លៃចំពោះភាពយន្តជាតិសាសន៍ខ្លួនឯង។
ផលិតករលោក ហ៊ុយ យ៉ាឡេង បានរៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «ផ្តាំផ្ញើ បងប្អូន ដែលគាំទ្រភាពយន្តនាងការ៉ាកេតផងថា ដូនតាយើងមានប្រវត្តិដ៏យូរលង់ណាស់មកហើយ ទាំងវប្បធម៌អរិយធម៌ប្រពៃណីទំនៀមទម្លាប់សម្លៀកបំពាក់ម៉ូតសក់ម្ហូបអាហារ និងភាសា
ដូចនេះមើលហើយសូមពិចារណាអោយដឹងថា មួយណាជារបស់យើងមួយណាជារបស់គេ នៅលេខរៀងទី១០ រឿងនាងការ៉ាកេត ផលិតឆ្នាំ១៩៦៥ជំនាន់នោះ ភាពយន្តយើងខ្លាំងអ្នកជិតខាងមើលភាពយន្តយើងតែដោយសង្គ្រា,,មយើងចុះខ្សោយយើងទើបងើបទាំងត្រដាបត្រដួស
ហើយអ្នកជិតខាងគេដើរលឿនគេឆ្នៃផលិតរឿងជាច្រើនបង្ហាញពិភពលោកនៅវប្បធម៌ស្រដៀងយើងយកមកចាក់ស្រុកយើងបញ្ចូលសំឡេងជាភាសារយើងធ្វើអោយយើងលង់លក់អារម្មណ៍គាំទ្ររបស់គេដោយមិនដឹងខ្លួនរហូតភាពយន្តខ្ញុំពីររឿងរឿងខ្មោចដើមចេកជ្វានិងរឿងធ្មប់បងប្អូនថាល្អមើលព្រោះធ្វើដូចប្រទេសជិតខាងទៅវិញ
ផលិតករខ្មែរខំប្រយុទ្ធនិងភាពយន្តបរទេសរាប់រយរឿងដែលហូរចូល ដែលតម្លៃផលិតខុសគ្នាឆ្ងាយ រឿងនេះគេផលិតអស់២លានដុល្លារ រឿងខ្ញុំ៧ម៉ឺនដុល្លារមិនស្មើគេហូបបាយ១ថ្ងៃផង ប្រជាជនស្រែក ថារឿងយើងអន់មិនស្មើគេ ខ្ញុំនៅវិស័យនេះ២២ឆ្នាំហើយខ្ញុំហ៊ាននិយាយ
បើមានអ្នកជួយបង្កើនថ្លៃផលិតជូនផលិតករខ្មែរផលិតចាប់ពី១៥ម៉ឺនដុល្លារទៅ៣០ម៉ឺនដុល្លារនិងឆ្ពោះទៅ៥០ម៉ឺនដុល្លារភាពយន្តខ្មែរនិងស្មើមុខស្មើមាត់ជាមួយប្រទេសជិតខាងនៅ៣ឆ្នាំខាងមុខ តែពេលនេះគ្រាន់តែជាក្តីស្រមៃទេគ្រាន់តែខ្ញុំប្រកាសលក់ផ្ទះយកលុយថតកុនគ្មានអ្នកមើលឃើញផង ខ្ញុំឈឺចាប់ណាស់»៕