ភ្ញាក់ព្រើត! ក្រោយ​ត្រូវ​គ្នា​វិញ អ្នក​នាង​ផល្លា ផ្ដាំ​ទៅ​មហាជន កុំ​យក​រឿង​គ្រួសារ​ហែ,,កហួរ​ក្នុង​ហ្វេសប៊ុក ព្រោះ​ថា…(មានវីដេអូ)

រឿងរ៉ាវ​របស់​លោក ជឿន ប៊ុន​ចក់ ហៅ​អេ​ដ​មីន ជីងចក់ និង​អ្នកនាង ផល្លា កាលពីពេលកន្លងមក បាន​ឈាន​ដល់​ការ​ប្ដឹ​,,​ង​ផ្ដល់​គ្នា​កក្រើក​អស់​បណ្ដាញ​សង្គម ដោយ​អ្នកគាំទ្រ​ភាគច្រើន គិតថា ពួកគេ​ នឹង​មិន​អាច​ធ្វើ​ការផ្សះផ្សា​គ្នា​វិញ​ ដូចមុន​នោះ​ឡើយ។


ការ​គិត​បែបនេះ ដោយសារតែ​អេ​ដ​មីន ជីងចក់ ខ្លួនឯង​ក៏​ប្រកាស​ជំហរ​ដាច់ខាត​មិន​យក​វិញ​នោះ​ឡើយ ថែមទាំង​ប្រើ​ស​ម្ដី​ធ្ងន់ៗ​ជាច្រើន​លើ​អតីត​ភរិយា​រូបនេះ ខណៈ​អ្នកនាង ផល្លា វិញ ក៏​មិន​អន់​នោះ​ដែរ បាន​តតាំង​ពូ​ចក់​វិញ​ឥត​សំចៃ។

ស្របពេល​រឿងរ៉ាវ​ខាងលើ ហាក់​ស្ងប់ស្ងាត់​ពី​បណ្ដាញ​សង្គម​ទៅហើយនោះ ស្រាប់តែ​ថ្មីៗ​នេះ មានការ​បែក​ធ្លាយ​ថា ពួកគេ​ទាំង​២​នាក់​នេះ បាន​ត្រូវ​គ្នា​វិញ ធ្វើ​ឲ្យ​អ្នក​តាមដាន​ស្រឡាំងកាំង ស្ដាយ​ចិត្ត​ខំ​អាណិត ខំ​គាំទ្រ ខំ​ចំណាយ​ពេល​តាមដាន កន្លងមក​។

ទោះយ៉ាងណា អេ​ដ​មីន ជីងចក់ បាន​បដិសេធ​តាមរយៈ​សារ​បែកធ្លាយ​ថា ខ្លួន​មិនបាន​ត្រូវ​គ្នា​វិញ​នោះទេ គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ត្រូវបាន​គេ​ហេ​ក មិនទាន់​យកមក​វិញ​បាន​នៅឡើយ​។ ផ្ទុយ​ពី​ការ​អះអាង​នេះ អ្នកនាង ផល្លា បាន​ទទួល​​ស្គាល់​ថា ពួកគេ​ត្រូវ​គ្នា​វិញ ហើយ​ថែមទាំង​ព្រមាន​ទម្លាយ​វីដេអូ ដែល​ពូច​ក់​មក​ផ្ទះ​របស់ខ្លួន​សុំ​ត្រូវ​គ្នា​ទៀតផង។

ក្រោយពីគណនីហ្វេសប៊ុករបស់ខ្លួន យកបានមកវិញនោះ អេដមីន ជីងចក់ មិនបានបកស្រាយអ្វីជុំវិញរឿងខាងលើនោះទេ គ្រាន់តែបង្ហោះសារជូនដំណឹង និងអរគុណទៅកាន់CEOរបស់ក្រុមហ៊ុនហ្វេសប៊ុកប៉ុណ្ណោះ។

ងាកមក អ្នកនាង ផល្លា វិញ កាលពយប់ថ្ងៃទី៩ ខែសីហា​ បានបង្ហោះរូបថត បង្ហាញភាពផ្អែមល្ហែមជាមួយអេដមីន ជីងចក់ ហើយនិយាយថា រកឃើញមិត្តភក្ដិមួយរូប ដែលមានមុខមាត់ដូចប្ដីរបស់ខ្លួនថែមទៀតផង ធ្វើឲ្យអ្នកគាំទ្រកាន់តែច្បាស់១០០ភាគរយថា ពួកគេត្រូវគ្នាមែន។

បង្ហោះភ្ជាប់ជាមួយរូបថត សើចដាក់គ្នាបង្ហាញភាពផ្អែមល្ហែម អ្នកនាង ផល្លា បានភ្ជាប់ជាមួយCaptionថា «ខ្ញុំចេះរកបានមិត្តភកិមួយ មុខដូចប្ដី ចក់ គេស្មានថាប្ដី កាពិតមិត្តខ្ញុំទេ»។ ក្រោយពីត្រូវគ្នាបានប៉ុន្មានថ្ងៃ អ្នកនាង ថែមទាំងផ្ដាំផ្ញើមហាជន កុំឲ្យយករឿងគ្រួសារបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថែមទៀតផង។

ជាក់ស្ដែងនៅក្នុងការឡាយមួយ អ្នកនាង ផល្លា បានទទួលស្គាល់ថា កន្លងមក ជាកំហុសរបស់ខ្លួនដែរ ខ្លួននឹងកែប្រែ ហើយខ្លួនមិនយកហ្វេសប៊ុកមកដោះស្រាយជាមួយគ្រួសារខ្លួនទៀតទេ។ អ្នកនាងថា ពីមុន ខ្លួនគិតខ្លី ដោយខ្លួនគិតថា ភាសាប្តីប្រពន្ធតែពីរនាក់ ស្អីក៏និយាយគ្នាអស់ហើយ ថែមទាំង ស្ប,,ថសច្ចា សូម្បីតែបារមីព្រះអង្គក៏ស្បថបំពាន នៅតែមិនកែ ទើបខ្លួន បង្ហោះក្នុងហ្វេសប៊ុកទៅ ឲ្យមហាជនដឹង ក្រែងគាត់ចេះខ្មាស ចេះកែ។

អ្នកនាងបន្តថា ទោះយ៉ាងនាប្ដីរបស់ខ្លួនមិនបានកែប្រែនោះទេ ថែមទាំងមានតែរឿងធំលើសដើម។ ប្រការនេះហើយ ទើបអ្នកនាង ផល្លា បានធ្វើការផ្ដាំផ្ញើដូច្នេះថា «កុំឲ្យសោះណា​ ចាស កុំអោយសោះអារឿងយកទៅផុស ហែកហួរគ្នា ក្នុងហ្វេសប៊ុកនេះ គ្មានអីបានមកវិញ ក្រៅពីគេជេរទេ ដូចខ្ញុំអ៊ីចឹង គ្មានអីក្រៅពីរឿងជេរទេ ហើយរឿងដែវាត្រូវកើត វាកើត វានៅតែកើត»៕


Related posts

Leave a Comment