កតញ្ញូ​ណាស់! ក្រោយ​ត្រូវ​គ្នា​វិញ, ពូចក់ ​រៀបចំ​ធ្វើ​ផ្ទះ​ជូន​ម្ដាយ​ហើយ ដោយ​ពោល​ពាក្យ​យ៉ាងម៉ឺងម៉ាត់ថា មនុស្សទី​១…​

គេ​សង្កេត​ឃើញ​ថា ចាប់តាំងពី​​​មានរឿង​ជាមួយ​Admin​ជីងចក់​​លើក​ដំបូង​មក អ្នកនាង ផល្លា បាន​ទម្លាយ​រឿង​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រួសារ​របស់​ខ្លួន ដែល​កន្លងមក អ្នកគាំទ្រ​មិន​ធ្លាប់​ដឹង​ទាល់តែសោះ​នោះ​។​


ក្នុង​ចំណោម​ការ​ទម្លាយ​ជាច្រើន​នោះ អ្វី ដែល​គេ​ចាប់អារម្មណ៍​នោះ​ត្រង់​ថា មុន​រៀបការ​Admin​ជីងចក់​ល្បី​ថា ជា​អភិជន ដល់​បែក​គ្នា ​ស្រាប់តែ​​​ភរិយា​ទម្លាយ​ថា ជីវិត​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​រូបនេះ បែរជា​គ្មាន​អ្វី​ទៅវិញ សូម្បីតែ​ម្ដាយ​គ្មាន​ផ្ទះសម្បែង​នៅ សមរម្យ​ផង ​ដោយ​រស់នៅ​លើ​តង់ លើទឹក។ ​

ការ​និយាយ​នាពេលនោះ បើ​ទោះ​អ្នកនាង ផល្លា អះអាងថា មិន​និយាយ​អ្វី​ប៉ះ​,,​ពាល់​ដល់​ម្ដាយក្មេក​របស់ខ្លួន​ក៏ដោយ ក៏​អ្នកគាំទ្រ​ជាច្រើន​យល់​ឃើញ​ថា ជា​ការ​មើ​,​ល​ងាយ​ចំពោះ​ម្ដាយក្មេក ហើយអ្នកគាំទ្រ ​ថែមទាំង​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ជាច្រើន​ចំពោះ​ពូ​ចក់ ដែល​សម្រេច​ជ្រើសរើស​យកគ្នា​វិញ​នា​ពេល​នោះ​។​

​ទោះយ៉ាងណ​​​ថ្មីៗ​នេះ ពួកគេ​ក៏​បែក​គ្នា​ឈាន​ដល់​ការប្ដឹ,,ង​ផ្ដល់​គ្នា​បែកផ្សែង​កក្រើក​បណ្ដាញ​សង្គម ដោយ​អ្នកគាំទ្រ​គិត​ថា ពួកគេ​នឹង​មិនអាច​យកគ្នា​វិញ​នោះទេ តែ​ដឹងអី​ចុងក្រោយ​ពួកគេ នៅតែ​ត្រូវ​គ្នា​វិញ​ដដែល ហើយ​ថែមទាំង​ផ្អែមល្ហែម​លើស​ដើម ដូច​គ្មាន​រឿង​អី​កើតឡើង​អញ្ចឹង​។​

ចំណុច​នេះ ត្រូវ​អ្នកគាំទ្រ​ជាច្រើន មិន​សាទរ​ចំពោះ​ពួកគេ​នោះ​ឡើយ ហើយ​កន្លងមក​អ្នកខ្លះ ក៏បាន​គិត​ថា ពូ​ចក់ ស្រឡាញ់​ប្រពន្ធ​ជាង​ម្ដាយ​ទៅទៀត ដោយសារតែ​កន្លងមក គេ​ថា​ឲ្យ​ប្រពន្ធ​ខ្លួន​ពូ​ចក់​ឆេះដុំ តតាំង​ឆ្លើយតប​ជាមួយ​គេ​ឥត​សំចៃ ដល់ពេល​គេ​ថា​ឲ្យ​ម្ដាយ​កាលពី​ពេល​មុន​នោះ លោក​ហាក់​មិន​ប្រតិកម្ម​ខ្លាំងក្លា​នោះឡើយ​។​

ទោះយ៉ាងណា ក្រោយពេល​ត្រូវរ៉ូវ​ជាមួយ​ប្រពន្ធ​ជាថ្មីនេះ​​ ពូ​ចក់ បានបង្ហាញ​ក្ដី​ស្រឡាញ់ និង​គោរព​ចំពោះ​អ្នក​ម្ដាយ​របស់ខ្លួន​ខ្លាំងណាស់ ហើយ​សន្យា​ធ្វើ​ផ្ទះ​ជូន​ម្ដាយ​ថែម​ទៀតផង​។ ចំពោះ​រឿង​ផ្សេងទៀត​នោះ លោក​មិន​ធ្វើការ​បកស្រាយ​នោះ​ឡើយ​។​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាមួយ​អ្នក​ម្ដាយ​នៅ​រសៀល​ថ្ងៃទី​១២ ខែសីហា ពូ​ចក់ បានបញ្ជាក់​ដូច្នេះ​ថា «​មនុស្ស​ទី​១ ដែល​ខ្ញុំ​ស្រលាញ់ និង​គោរព​អស់​មួយជីវិត គឺ​ម៉ែ​របស់ខ្ញុំ​ផ្ទះមួយ​ខ្នង ដែល​ខ្ញុំ​បាន​សន្យា​ជាមួយ​គាត់ ខ្ញុំ​នឹង​ធ្វើ​ជូន​ម្ដាយ​ខ្ញុំ​ រឿង​ខ្លះ​ខ្ញុំ មិន​ចង់​និយាយ មិន​ចង់​បកស្រាយ គ្រាន់តែ​ពេលនេះ​ម៉ោង​នេះ ខ្ញុំ​ចាប់ផ្ដើម​ជីវិត​ថ្មី​លើ​ការងារ​ចាស់​របស់ខ្ញុំ​វិញ​ទាំងអស់​»៕

Related posts

Leave a Comment