អស្ចារ្យ​ណាស់! អង្គរវត្ត​ បញ្ចេញ​ឫទ្ធិ​ ប្រែ​ពណ៌​មាស​គួរ​ឲ្យ​ស្ញប់ស្ញែង ខណៈ លោក​ផែង វណ្ណៈ បញ្ជាក់​ថា ​…(មានវីដេអូ)

អង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាប មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប​ មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ វាជាប្រជុំអគារប្រាសាទព្រហ្មញ្ញសាសនាធំបំផុតនិងវិមាន សាសនាដ៏ធំបំផុតនៅក្នុងលោក។ នេះបើយោងតាមវ៉េបសាយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

យោង​តាម​ប្រភព​ដដែល​ បាន​បញ្ជាក់​ថា ប្រាសាទ​នេះ ​ត្រូវបានកសាងឡើងដោយសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យនិងមានឈ្មោះល្បីល្បាញ​រន្ទឺ​សុសសាយ​ ទៅគ្រប់ទិសទីលើពិភពលោក។ សង់ឡើងនៅដើមសតវត្សទី១២នៅយសោធរបុរៈ (សម័យបច្ចុប្បន្ន អង្គរ) អធិរាជាណាចក្រខ្មែរ ជាប្រាសាទតំណាងនិងព្រះសុសានចុងក្រោយរបស់ព្រះអង្គ។

ដែលងាកចេញពីប្រពៃណីសិវនិយមនៃព្រះរាជាមុនៗ អង្គរវត្តដែលជំនួសមកវិញ ឧទ្ទិសដល់ព្រះវិស្ណុ។ ជាប្រាសាទដែលនៅគង់ វង្សល្អបំផុតនៅស្ថានីយនេះ វាគឺជាប្រាសាទតែមួយគត់ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន – ដំបូងព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុ ក្រោយមកពុទ្ធនិយម។

ប្រាសាទនេះ ស្ថិតនៅក្នុងរចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែរ។ វាបានក្លាយជានិមិត្តរូបកម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាពតំណាងប្រទេសជាតិខ្មែរ និងវាក៏ជាការទាក់ទាញពួកអ្នកទេសចរណ៍សំខាន់របស់ប្ រទេសនេះផងដែរ។

អង្គរវត្តរួមផ្សំនូវគ្រោងការគ្រឹះពីរនៃស្ថាបត្យកម្មប្រាសាទខ្មែរ: ប្រាសាទភ្នំ និងប្រាសាទដែលមានថែវចុងក្រោយគេ ដោយផ្អែកលើស្ថាបត្យកម្មទ្រាវិដដើមដំបូង រួមមានលក្ខណៈពិសេសដូចជាជគតិ។

ប្រាសាទត្រូវបានរចនាដើម្បីតំណាង ភ្នំ ព្រះសុមេរុ លំនៅនៃពួកទេវៈក្នុងទេវកថាព្រហ្មញ្ញ: ក្នុងកសិណ រឺគូទឹកព័ទ្ធជុំ វិញប្រហែលជា ១៦គ.ម ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិសខាងលិចទៅ ដល់ប្រាសាទកណ្តាលមានប្រវែង២៥០ម ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម និងជញ្ជាំងខាងក្រៅ៣,៦ សហាតិមាត្រ (២,២ ម៉ៃ.)វែងគឺជាថែវមានបីជ្រុង ដែលថែវនីមួយៗឡើងខ្ពស់ទៅថែវដែលជាប់គ្នា។

នៅចំកណ្ដាលនៃប្រាសាទបញ្ឈរនូវជួរចតុរង្គនៃប៉ម។ មិនដូចប្រាសាទនៅអង្គរភាគច្រើនទេ អង្គរវត្តបែរមុខទៅទិសខាងលិច ពួកអ្នកប្រាជ្ញវែកញែកថាជាចំណុចសំខាន់នៃប្រាសាទនេះ។ ប្រាសាទនេះត្រូវបានគេកោតសរសើរដោយសារភាព សម្បើមនិងរុងរឿងនៃស្ថាបត្យកម្មនេះ ចម្លាក់លៀនលឹមៗដែលលាតសន្ធឹង និងដោយសារពពួកទេវតាដែលតាក់តែងលើជញ្ជាំងប្រាសាទ។

ឈ្មោះសម័យថ្មី អង្គរវត្តមានន័យថា ទីក្រុងវត្ត ក្នុងភាសាខ្មែរ អង្គរមានន័យថា ទីក្រុង រឺ ទីក្រុងធានី ជាទម្រង់ប្រាក្រឹតនៃពាក្យ នគរ ដែលមកពីពាក្យសំស្ក្រឹត nagara (नगर)។ វត្តគឺជាពាក្យខ្មែរសម្រាប់ ទេវាល័យលើដី បានមកពីពាក្យបាលី “vatta” (वत्त)។ មុនពេលនេះ ប្រាសាទនេះត្រូវបានគេស្គាល់ថាជា បរមវិស្ណុលោក (Parama Vishnuloka ជាភាសាសំស្ក្រឹត) បន្ទាប់ពីងារបច្ឆាមរណៈនៃស្ថាបនិកនៃប្រាសាទ។

ដោយឡែក នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ មហាជន​ មានការចាប់អារម្មណ៍ និង​ស្ញប់ស្ញែង​ដូនតាខ្មែរក្រៃលែង ក្រោយពីប្រាសាទ អង្គរវត្ត បានបញ្ចេញ​ឫទ្ធិ​ ប្រែពណ៌មាស​គួរ​ឲ្យ​ស្ញប់ស្ញែង។

ជាក់ស្ដែង លោក ផែង វណ្ណៈ បានបង្ហោះរូបថត អង្គរវត្តបញ្ចេញពណ៌មាស អមដោយសារបញ្ជាក់ថា «នៅព្រឹក​ថ្ងៃ​ទី​ ១២​ ខែ​ សីហា​ ឆ្នាំ​ ២០២២​ នេះ​ អង្គរវត្ត​ បញ្ចេញ​ឫទ្ធិ​ ប្រែពណ៌មាស​គួរអោយ​ស្ញប់ស្ញែង​​ដូនតា​ខ្មែរ​ពិតជា​អស្ចារ្យណាស់​ ដែល​បន្សល់​ទុក​មរតក​មហាសាល​សម្រាប់​កូនខ្មែរ​គ្រប់​ជំនាន់​ ! Kingdom of Cambodia​»។

បន្ថែមលើនេះ លោក ផែង វណ្ណៈ ដែលជាអ្នកសារព័ត៌មានដ៏ល្បី បានបង្ហោះវីដេអូ អមដោយសារបញ្ជាក់ថា «មិនមែន​ផ្ទាំងគំនូរ​ ហើយ​ក៏មិនមែន​វីដេអូ​edit ដែរ​ »៕ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោម ៖


Related posts

Leave a Comment