និយាយដល់ឈ្មោះ អ្នកស្រី ចាន់ តារាទី អ្នកគាំទ្រច្បាស់ជាបានជ្រាបរួចមកហើយថា អ្នកស្រី ទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងកំឡុងឆ្នាំ៩០ជាង តាមរយៈខ្សែភាពយន្ដល្បីៗមួយចំនួនដូចជា ស្រមោលអន្តកាល, ភ្នំពេញស្នេហាខ្ញុំ, និងជំនោរប៉ៃលិន ជាដើម។
អ្នកស្រី បានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈ កាលពីកំឡុងទស្សវត្តឆ្នាំ៨០ ហើយ គិតមកដល់ពេលនេះ មានរយៈពេលជាង៣០ឆ្នាំហើយ ដោយអ្នកស្រី បានបន្សល់ទុកស្នាដៃសម្ដែងជាច្រើន។ និយាយពីរូបសម្រស់វិញ អ្នកស្រី នៅតែស្អាត និងក្មេងជាងវ័យ។
ទោះយ៉ាងណា ថ្មីៗនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារាសម្តែងលោក សាវិន ហ្វីលីព បានបង្ហោះវីដេអូមួយ ហើយបញ្ជាក់ថា តារាសម្ដែងជើងចាស់រូបនេះ ទើបតែមានអាយុ៤៥ឆ្នាំនោះ។ លោក សាវិន ហ្វីលីព បានបង្ហោះវីដេអូមួយ ហើយបញ្ជាក់ដូច្នេះថា «ចាន់ តារាទី អាយុ ៤៥ឆ្នាំមែន ប៉ុន្តែនៅតែខ្ញង់! គាត់ផ្ដាំថា ហាមហៅគាត់ម៉ែ ចំពោះតារាថ្មីៗ ដែលថតកុនជួបគាត់ដោយចៃដន្យនៅថ្ងៃណាមួយ ប្រយត្ន័ទក់សាច់!!»។
ក្រោយពីលោក លោក សាវិន ហ្វីលីព បញ្ជាក់បែបនេះរួចមក មហាជនជាច្រើន បានចូលទៅខំមិន បញ្ចេញប្រតិកម្មថា «បងងទីណាអាយុ៤៥ឆ្នាំ ចេះតែនិយាយហើយ អាចជិត៦០ឆ្នាំបានត្រូវ កាលគាត់សម្ដែង ខ្ញុំនៅរៀនថ្នាក់ទី៨ ឥលូវខ្ញុំចេញធ្វើការជិតចូលនិវត្តន៍ទៅហើយគាត់នៅ៤៥អីទៀត, ៦០ជាងបានត្រូវ,
ខ្ញុំគិតថា គាត់អាយុក្បែរ៦០ហើយ ព្រោះខ្ញុំជិត៤៥ឆ្នាំហើយ កាលខ្ញុំមើលរឿងគាត់លេង គាត់ក្រមុំហើយ តែខ្ញុំនៅតូច៥−៦ឆ្នាំនឹង, មិនជឿថា គាត់អាយុ៤៥ទេ បើ៦០ឡើងទើបជឿ, អាយុគាត់គួរតែក្បែ៦០ ព្រោះខ្ញុំក្បែ៥០ ទៅហើយ, ដូចមិនជឿថា គាត់អាយុ៤៥ឆ្នាំ គាត់លេងកុនតាំងពីខ្ញុំនៅក្មេងម្ល៉េះ ឥឡូវខ្ញុំ 45ហើយ…,
បងមិនមែន៤៥ទេអី ព្រោះកាលគាត់ល្បី ខ្ញុំនៅក្មេង ហើយឥលូវខ្ញុំវ័យ៤៦ឆ្នាំហើយនឹង, អត់ជឿថា បងចាន់ដារ៉ាទីអាយុ៤៥ បើយុចាប់ពី 60 ឆ្នាំឡើងបានជឿ»។ ទោះជាមានមតិជាច្រើន អះអាងថា មិនមែនអាយុ៤៥ឆ្នាំយ៉ាងណាក៏ដោយ ក៏លោក សាវិន ហ្វីលីព ចូលទៅឆ្លើយតប ដោយបញ្ជាក់ថា អាយុ៤៥ឆ្នាំដដែល៕ សូមទស្សនាវីដេអូ ខាងក្រោម ៖