លោកអ្នក បានជ្រាបរួចមកហើយថា ពេលនេះ តារាកំប្លែងដ៏ល្បីឈ្មោះ អ្នកនាងខ្ញុង បានខិតខំខ្លាំងណាស់ក្នុងការប្រកបមុខរបរអនឡាញ និងការងារសិល្បៈ ដើម្បីយកលុយទៅដោះបំ,,ណុលរហូតដល់ទៅជិត៦០ម៉ឺនដុល្លារនោះ។
ទោះយ៉ាងណា កាលពីពេលថ្មីៗនេះ អ្នកនាងខ្ញុង រកស៊ីអស់ដើម អស់ចុង ម្ចាស់បំណុលតាមទាររហូត ជម្រើសចុងក្រោយមានតែប្រកាសលក់ផ្ទះបន្ទាន់ទាំងទឹកភ្នែក។ នៅក្នុងការឡាយលក់ផលិតផលរបស់ខ្លួន អ្នកនាងខ្ញុង បានប្រកាសថា «ដាក់លក់ផ្ទះហើយជិតលែងបានលក់ងៀតគោងៀតក្របីហើយបងបង»។
ដោយឡែក កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ ខ្ញុង នៅតែបន្តលក់ផលិតផល ជាមួយនឹងនាយកៃដរ ជាស្វាមីបន្តទៀត ដើម្បីរកលុយដោះបំ,,ណុលនោះ។ តែអ្វីដែលចាប់អារម្មណ៍ និងមិននឹកស្មានដល់នោះ ពេលកំពុងឡាយសុខៗ ហៀបនឹងបិទឡាយទៅហើយ ស្រាប់តែនាយកៃដរ មានអាការៈមិនស្រួលខ្លួនមួយរំពេច។
នៅក្នុងការឡាយនៅយប់នេះ គេឃើញថា អ្នកនាងខ្ញុង បាននិយាយលេងជាមួយអ្នកទស្សនា និងជូនពរពួកគេ មុនទៅនឹងធ្វើការបិទឡាយ ស្រាប់តែស្វាមីរបស់ខ្លួន នាយ កៃដរ ក្រញេងក្រញាង កាច់មុខ កាច់មាត់ និយាយលែងរួច ដួលអុកគូថតែម្ដង។
ដោយឃើញសភាពប្ដីដំបូង ខ្ញុង ស្មានតែប្ដីធ្វើលេងខំនិយាយសើច រុញប្ដីធ្វើដូចធម្មតា ដល់ប្ដីដួលទន់ជើងទើបដឹងថា ប្ដីមានអាការៈមិនស្រួល ក៏យំស្រែកហៅគេឲ្យជួយ។ ពេលនោះ អ្នកគេមកជួយហើយប្រាប់អ្នកនាងខ្ញុង ឲ្យសម្រួលអារម្មណ៍កុំស្លន់ស្លោ។ ក្រោយមកក៏បញ្ជូនទៅមន្ទីរពេទ្យនោះ។
ក្រោយបញ្ជូនទៅពេទ្យនោះ, ពេលនេះ នាយកៃដ បានត្រឡប់មកសម្រាកនៅផ្ទះវិញហើយ ដោយអះអាងថាស្ថានភាពរបស់លោកមានភាពល្អប្រសើរវិលត្រឡប់មកប្រមាណជា ៨០ភាគរយហើយ ប៉ុន្តែយ៉ាងណានាយត្រូវត្រៀមខ្លួនដើម្បីធ្វើការវះ,,កាត់ខួរក្បាលយកដុំសាច់កាចដែលដុះនៅផ្នែកខាងឆ្វេងជាបន្តទៀត។
ក្រៅពីឡាយលក់ផលិតផលរបស់ខ្លួនតាមអនឡាញ នាងខ្ញុង បានចេញមុខរៀបរាប់ពីស្ថានភាពរបស់ប្តី នាយកៃដ កាលពីកន្លងមកថា នាងពិតជារន្ធត់ចិត្តជាខ្លាំងក្រោយពីឃើញប្តីរបស់ខ្លួនមានអាការៈមនុស្ស ឆក់ខ្សែភ្លើងបែបនេះ ដែលដំបូងនាងស្មានថា នាយកៃដ ធ្វើលេងសើចហើយពេលនោះប្រសិនបើប្តីនាងដួលអាចនឹងមានបញ្ហាធ្ងន់ធ្ងរដោយសារសម្ពាធឈាមឡើងដល់ ១៤។
នាងខ្ញុង បាននិយាយថា ក្រោយពីបញ្ជូនទៅសង្គ្រោះបឋមនៅមន្ទីរពេទ្យឯកជនជិតផ្ទះជាលទ្ធផល នាយកៃដ ខ្វះកាល់ ស្យូម ខ្វះជាតិស្ករ និងមានសម្ពាធឈាមលើសដល់ ១៤ ដែលធ្វើឱ្យនាយមានបញ្ហាវៀចមាត់និងមានស្ថានភាពដូចមនុស្សឆក់ខ្សែភ្លើងបែបនេះ។
អ្វីដែលចាប់អារម្មណ៍ក្រោយពីស្ថានភាពបានធូរស្រាល នាងខ្ញុង ក៏បានបញ្ជូនប្តីមកមន្ទីរពេទ្យកាល់ម៉ែត្រជាបន្ត ហើយក្រោយពីធ្វើការស្គែនខួរក្បាល នាយកៃដ មានដុះសាច់នៅខាងឆ្វេងផ្នែកខាងមុខដែលជាដុំសាច់កាចនឹងតម្រូវឱ្យមានការវះ,,កាត់ជាបន្ទាន់ ថែមទៀតផង។ ប៉ុន្តែយ៉ាងណាពេលនេះ នាយកៃដ បានសម្រេចចេញពីមន្ទីរពេទ្យដើម្បីធ្វើការពិភាក្សាពីបញ្ហាវះ,,កាត់ធ្ងន់ធ្ងរមួយនេះជាមួយក្រុមគ្រួសារ។
ជាមួយទឹកមុខក្រៀមក្រំ នាងខ្ញុង បាននិយាយថា ពេលនេះនាងត្រូវទទួលបន្ទុកកាន់តែធ្ងន់ធ្ងរមួយទៀតក្រោយពីប្តីមានបញ្ហាបែបនេះពោល នាងត្រូវលក់អីវ៉ាន់ផងនឹងត្រូវមកមើលថែទាំប្តីពេលវះកាត់ថែមទៀត តែនាងខ្ញុង មិនទាន់ប្រាប់ថា ធ្វើ វះកាត់នៅពេលណានោះទេ គ្រាន់តែបញ្ជាក់ថាមិនអាចទុកយូរបាន ។
បន្ថែមលើនេះ នាងខ្ញុង ក៏បានបញ្ជាក់ថា នេះជារឿងពិតមិនមែនជាការសម្តែងដូចមហាជនមួយចំនួនបានគិតនោះទេហើ យនាងក៏មិនអាចយកជីវិតសមាជិក គ្រួសារណាម្នាក់មកលេងសើចដើម្បីទាមទារការចាប់អារម្មណ៍បែបនេះដែរព្រោះជីវិតប្តីនាងមានតម្លៃជាងលុយដែលនាងជំពាក់គេទៅទៀត ។ប្រសិនបើមហាជនអាណិតស្រឡាញ់នាងសុំតែផ្តល់កម្លាំងចិត្តនឹងជួយទិញផលិតផលនាងសប្បាយចិត្តហើយព្រោះពេលនេះនាងកំពុងត្រូវការលុយខ្លាំងសម្រាប់វះ,,,កាត់ដុំសាច់នៅក្នុងខួរក្បាលប្តី៕