ដេននី ក្វាន់ ជាអតីតតារាសម្ដែងមួយរូប ដែលនិយាយស្លៀកពាក់បែកស៊ិ,,ចស៊ី ទទួលការរងការរិះ,,គន់ជាច្រើន កាលពីប៉ុន្មានឆ្នាំមុន រហូតដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្អាកសកម្មភាពសម្ដែងរបស់នាងរយៈពេល១ឆ្នាំថែមទៀតផង។
ទោះយ៉ាងណា ដេននី ក្វាន់ មិនបារម្ភពីជីវភាពនោះឡើយ ដោយនាងចាប់ផ្ដើមប្រកបរបររកស៊ីលក់តាមអនឡាញ ហើយការងាររបស់នាងទៀតសោត ចេះតែដាក់ចុះដុះឡើង រីកចម្រើនពី១ថ្ងៃទៅ១ថ្ងៃ ធ្វើឲ្យជីវភាពកាន់តែប្រសើររហូតពង្រីកមុខរបរថែម។
បន្ថែមលើនេះ ពេលកំពុងកាប់កបលើមុខជំនួញនោះ ដេននី ក្វាន់ បានសកម្មនឹងការងារមនុស្សធម៌ ព្រមទាំងស្លៀកពាក់រម្យទម ធ្វើឲ្យមហាជន កែប្រែពីការមិនចូលចិត្ត មកចូលចិត្តនាង រហូតដល់ធ្វើឲ្យនាងមានអ្នកតាមដានលើបណ្ដាញសង្គមជាង១លានឯណោះរហូតមកដល់ពេលនេះ។
ងាកមកស្នេហាវិញ ដេននី ក្វាន់ ធ្លាប់បរាជ័យជាមួយលោក មករា ថៅកែការ៉ាស់ឡាន ហើយក៏សាងស្នេហ៍ថ្មីជាមួយចឹក ឡេង រហូតទទួលបានដំណក់ឈា,,មរួមគ្នា។ ដេននី ក្វាន់ បានធ្វើការសម្រាលកូនស្រីដ៏គួរឲ្យស្រឡាញ់ ប្រកបដោយសុវត្ថិភាពកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ។
ងាកមកចឹកឡេង បានមើលថែអ្នកនាង ដេននី ក្វាន់ ដូចព្រះនាងអញ្ចឹងតាំងពីមុនពេលសម្រាល រហូតដល់សម្រាលហើយនោះ ជាមួយនឹងអារម្មណ៍សប្បាយរីករាយក្រៃលែង ពេលក្លាយជាឪពុករបស់គេ។
ចំពោះកូនស្រីខ្លួនវិញ ក៏ចឹកឡេង មើលថែបានយ៉ាងល្អដូចគ្នា រហូត ដេននី ក្វាន់ ពោលពាក្យសរសើរថា «ប៉ាថែកូនបានល្អណាស់»។ ទោះយ៉ាងណា ទើបតែមានកូនជាមួយគ្នាលើកដំបូងសោះ ស្រាប់តែប្ដីនាង ពោលពាក្យ កាលពីថ្ងៃទី១២ ខែសីហា ថា «កូនពៅប្រចាំជីវិត»។ តាមរយៈនេះ ពួកគេ ទំនងជាគ្មានគម្រោងយកកូនទៀតនោះទេ៕