លោកអ្នក បានជ្រាបរួចមកហើយថា លោក សេង មង្គល ត្រូវបានអ្នកគាំទ្រដឹងគ្រប់គ្នាថា ជាដៃគូដ៏សក្ដិសមជាមួយនឹងពិធីការិនី ហ៊ិន ចាន់នីរ័ត្ន ហើយកន្លងមក ពួកគេទាំង២តែងបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាមិនថា តាមរយៈសកម្មភាពខាងក្រៅ ឬសារឆ្លើយឆ្លងនោះឡើយ។
ប៉ុន្តែអ្វី ដែលធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង និងមិននឹកស្មានដល់នោះត្រង់ថា កាលពីប៉ុន្មានសប្ដាហ៍មុននោះ បុរសម្នាក់ ដែលអ្នកស្រី ទ្រី ដាណា ថតបង្ហាញតែខ្នង និងត្រូវគិតគិតថា ជាគូស្នេហ៍អ្នកស្រី ដោយសារការបង្ហោះសារ សកម្មភាពផ្អែមល្ហែមនោះ បែរជាលោកសេង មង្គលទៅវិញ។
ទោះយ៉ាងណា នៅពេលនោះ លោកសេង មង្គល ត្រូវបានអ្នកស្រី ទ្រី ដាណា ប្រកាសត្រឹមជាBAប៉ុណ្ណោះ ហើយពួកគេក៏បានធ្វើការបកស្រាយរួចមកហើយគ្មានអ្វីលើសពីBAនោះទេ។ ចំណែក ការយល់ច្រឡំថា មានស្នេហាជាមួយ ហ៊ិន ចាន់នីរ័ត្ន កន្លងមកនោះ ក៏លោកសេង មង្គល និង ហ៊ិន ចាន់នីរ័ត្ន បកស្រាយរួចអស់ដែរ ត្រឹមជាមិត្តភក្ដិជិតស្និទ្ធប៉ុណ្ណោះ។
ដោយឡែក កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ប្រាសាទអង្គរវត្ត បញ្ចេញឫទ្ធិ ប្រែពណ៌មាសគួរឲ្យស្ញប់ស្ញែង ហើយលោកសេង មង្គល ក៏បានបង្ហោះរូបថតរបស់ខ្លួន១សន្លឹក ជះរាងសង្ហា នៅពីមុខប្រាសាទពណ៌មាសនេះ ភ្ជាប់ជាមួយសារថា «ប្រាសាទ ដែលពោរពេញទៅដោយក្បូរក្បាច់រចនាយ៉ាងរស់រវើក កាលដែលថ្ងៃចាំងជះចំហាក់បីដូចជាប្រាសាទដែលសាងសង់ពីមាស ពិតជាស្រស់ស្អាតខ្លាំងណាស់»។
តាមរយៈនេះ ក្រៅពីសរសើរ ដូនតាខ្មែរអស្ចារ្យ ហើយលោក សេង មង្គល ស្អាត សង្ហានោះ អ្នកគាំទ្រមួយចំនួនបែរជានាំគ្នាចំអន់លោកសេង មង្គល ទៅនឹង អ្នកស្រី ទ្រី ដាណា និង កញ្ញា ហ៊ិន ចាន់នីរ័ត្ន ទៅវិញ។ ជាក់ស្ដែង ពួកគេ លើកឡើងថា «ពូមង្គល និងចែដាណាសមគ្នាណាស់, យកអូន(ដាណាទៅ),
បងប្រុសរឿងបង និងបងស្រីទ្រី ថាណាដល់ប្អូនផង ចង់ដឹងណាស់ថា បងប្រុសស្រលាញ់ទុកជាអនាគត ដែរអត់ បងស្រីជាមនុស្សស្មោះ ទោះគាត់កាចមែន តែគាត់ចិត្តល្អ, បើយកចែនីរ័ត្នរឹតតែល្បីហើយសក្ដិសមទាំងព្រម ស្អាត ឆ្លាត សមត្ថភាព និងប្រជាប្រិយភាពមានទៀតអ្នកណាមិនស្រលាញ់, ប្រាសាទស្រស់ស្អាតបើសិនក្មួយមង្គលបានថតពីរនាក់នីរ័ត្នមិនដឹងជាស្អាតយ៉ាងណាទេមើលទៅ»៕