មាស សុខសោភា ជាតារាចម្រៀងមួយ តែងបង្ហាញខ្លួនជាញឹកញាប់ ក្នុងកិច្ចការងារសង្គម ការងារសប្បុរសធម៌ ការងារការពារធនធានធម្មជាតិ ដូចជាព្រៃឈើ សត្វព្រៃ បឹងបួជាដើម រហូតទទួលបានគ្រឿងឥស្សរយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ពីព្រះមហាក្សត្រ កាលពីអំឡុងឆ្នាំ២០២១ ទៀតផង។
ដោយឡែកថ្មីៗនេះ តារាចម្រៀង មាស សុខ សោភា បានស្នើយ៉ាងទទូចដល់អ្នកគាំទ្រ និងប្រជាពលរដ្ឋ ដើម្បីចូលរួមបញ្ឈប់ការដាក់អ,,ន្ទាក់ក្នុងការចា,ប់សត្វ ព្រៃឬការជួ,,ញដូរ និង បញ្ឈប់រាល់ការបរិភោគសាច់ សត្វព្រៃសំដៅចូលរួមថែរក្សាធនធានធម្មជាតិឲ្យនៅគង់វង្សសម្រាប់ជាប្រយោជន៍សង្គមជាតិ។
អ្នកនាង មាស សុខសោភា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យ នាខេត្តកំពង់ធំថា គោលបំណងធំរបស់ខ្លួនគឺកន្លង មកនាងតែងប្រាប់ឬបំផុតទៅដល់អ្នកគាំទ្រសាធារណជនទាំងអស់គ្នាឲ្យចូលរួមនិងអភិរក្សព្រៃឈើ សត្វព្រៃ ដែលនេះជាទង្វើគំរូល្អក្នុងកិច្ចការងារជួយដល់សង្គមយើង។
បន្ថែមលើនេះ មាស សុខសោភា បានបង្ហោះរូបថតជាច្រើនសន្លឹក ពេលចូលរួមពិធីខាងលើ ហើយបង្ហោះសារថា «យុទ្ធនាការ «អន្ទាក់សូន្យ» នៅខេត្តកំពង់ធំហើយថ្ងៃនេះដែរ ក៏ជាថ្ងៃទិវា «ដំរី» អន្តិរជាតិផងដែរ។ ចា៎នាងខ្ញុំសូមធ្វើការដឹងគុណ ជូនចំពោះសត្វស្រុក និងសត្វព្រៃទាំងអស់នៅលើលោកនេះជាពិសេសសត្វដំរី ដែលជាសត្វកម្រ និងគួរអោយអាណិតស្រលាញ់ដែលវាជួយកម្លាំងក្នុងការជួយកសាងប្រាសាទអង្គរវត្ត និងការងារកសិកម្មដល់មនុស្សជាតិជាច្រើនទៀតតាំងពីសម័យយូរលង់ណាស់មកហើយ និងគិតតាំងពីពួកយើងមិនទាន់មានយានយន្តមកម្ល៉េះ។
ដូច្នេះនាងខ្ញុំសូមសំណូមពរដល់បងៗដែលជាព្រានព្រៃសូមមេត្តា និងករុណាបញ្ឈប់ទង្វើដាក់អន្ទាក់សត្វព្រៃក្តីសត្វក្នុងទឹកក្តី និងសត្វលើអាកាសក្តីជាពិសេសសត្វដែលជិតផុតពូជយើងត្រូវថែរក្សានិងអភិរក្សវាទុកអោយរស់ដើម្បីទាក់ទាញភ្ញៀវទេសចរវិញនោះបងប្អូននៅក្នុងសហគមន៍ក៏អាចបានចំណូលពីសត្វទាំងនោះបានដូចគ្នា ព្រោះពួកគេក៏មានជីវិតនិងមានគ្រួសារដូចយើងដែរ។
សូមបងប្អូនទាំងអស់គ្នាប្រកាន់ភ្ជាប់ពាក្យស្លោកនេះនៅក្នុងបេះដូងដោយក្តីមេត្តាករុណាដល់ជីវិតសត្វលោក១ សូមនិយាយថា «ទេ» ចំពោះសាច់សត្វព្រៃ! ២ ការបំផ្លាញសត្វគឺបំផ្លាញខ្លួនឯង !៣ ការការពារនិងអភិរក្សសត្វព្រៃគឺជាតួនាទីរបស់ពួកយើងទាំងអស់គ្នា»។
ដោយឡែកនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ មាស សុខសោ បានបង្ហោះវីដេអូមួយ ហើយរៀបរាប់ថា «សូមទស្សានាវីដេអូខ្លីៗនៃកម្មវិធីយុទ្ធនាការ «អន្ទាក់សូន្យ»នេះដោយក្តីរីករាយនិងដោយក្តីកុរណាមេត្តាចេញពីចិត្តដើម្បីទទួលបានការយល់ដឹងពីគោលបំណងរបស់កម្មវិធីទាំងមូលចង់បង្ហាញនិងដើម្បីអោយពួកយើងទាំងអស់គ្នាចូលរួមគិតពិចារណានិងជួយកែតម្រូវគ្នាទៅវិញទៅមកនិងរកដំណោះស្រាយដោយផ្លូវវិជ្ជមានក្នុងការទប់ស្កាត់និងលុបបំបាត់ក្នុងការដាក់អន្ទាក់សត្វដែលកំរកទាំងសត្វនៅក្នុងទឹកក្នុងព្រៃនិងសត្វលើអាកាសាជាដើម។
ការពិតណាស់មនុស្សសត្វទឹកដីភ្លើងខ្យល់និងធម្មជាតិទាំងពួងទាំងឡាយដែលកើតមកលើលោកនេះគឺពិតជាមិនមែនជារឿងចៃដន្យនោះឡើយដែលពួកយើងត្រូវមកនៅទីនេះនិងតម្រូវអោយពួកយើងជួបគ្នានៅទីនេះ។គឺព្រោះថាពួកយើងគឺជាផ្នែកមួយនៃសភាវះរបស់ធម្មជាតិដូចគ្នាដែរ។
សភាវះដែលកើតមកក្នុងលោកនេះពិតជាមានគុណតំលៃណាស់និងតម្រូវអោយយើងជួយបំពេញអោយគ្នាទៅវិញទៅមកនិងដោយផ្លូវកណ្កាលនិងមិនចាត់ទុកសភាវះណាមួយដោយក្រសែភ្នែកជាសត្រូវឡើយ។ព្រោះថាពិភពលោកមួយនេះស្រស់ស្អាតបាននិងគង់វង្ស់យូរអង្វែងបានដរាបណាមនុស្សជាតិរៀនយល់និងស្គាល់អំពីរគុណតំលៃដ៏មហាសាលនៃពិភពលោកដែលជាផ្ទះរបស់ពួកយើងទាំងអស់គ្នានេះហើយ»៕