ឱក សុគន្ធកញ្ញា ជាតារាចម្រៀងម្នាក់ ដែលមានប្រវត្តិតស៊ូ រឹងមាំ និងមានទំនោរទៅរកវិស័យសិល្បៈតាំងពីនាងមានអាយុ១០ឆ្នាំមកម្ល៉េះ។ បច្ចុប្បន្ន តារាចម្រៀងរូបនេះ បានឈរនៅលំដាប់ជួរមុខក្នុងផលិតកម្មរស្មីហង្សមាស ហើយក៏ជាកំពូលតារាចម្រៀងស្រីលំដាប់ប្រទេសម្នាក់ផងដែរ។
ឱក សុគន្ធកញ្ញា កើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៨៧។ អ្នកនាង បានផ្លាស់ប្ដូរផលិតកម្មពីមួយទៅមួយ ដោយនៅឆ្នាំ ១៩៩៩-២០០៥ បានចាប់ផ្ដើមអាជីពតន្ត្រីក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ ហើយនៅឆ្នាំ២០០៦-២០០៧ នាងឈរជើងនៅផលិតកម្មU2 Entertantment Production។
ក្រោយមក នៅឆ្នាំ២០០៨ ឱក សុគន្ធកញ្ញា ក៏បានចូលរួមក្នុងផលិតកម្ម Rock Musicហើយនៅចុងឆ្នាំ២០០៨ នាងក៏ចាកចេញ ពីផលិតកម្ម Rock ទៅចូលរួមជាមួយផលិតកម្មរស្មីហង្សមាស រហូតមកដល់បច្ចុប្បន្ន។
ឱក សុគន្ធកញ្ញា ត្រូវបានអ្នកគាំទ្ររបស់ខ្លួនលើកសរសើរមិនដាច់ពីមាត់ថា ស្អាត ពូកែ ច្រៀងពីរោះ គួរឲ្យស្រលាញ់ ហើយតែងតែ ដាស់តឿន ហ្វេន អ្នកគាំទ្រ អោយខំប្រឹងប្រែងសិក្សា ធ្វើជាកូនល្អ ជាសិស្សពូកែ។ ឱក សុគន្ធកញ្ញា ពិតជាសក្ដិសមជាកំពូលតារាចម្រៀង ប្រចាំប្រទេសកម្ពុជាណាស់ ដោយអ្នកនាង មិនមែនចេះតែច្រៀងមួយមុខទេ, ចេះរបាំបុរាណខ្មែរជាច្រើនទៀត។
ជាក់ស្ដែង ថ្មីៗនេះ កំពូលតារាចម្រៀងស្រីរូបនេះ បានលើកទឹកចិត្តអ្នកគាំទ្ររបស់ខ្លួន តាមរយៈការបង្ហោះសារថា «មនុស្ស ដែលរឹងមាំ មិនប្រាកដថាសុទ្ធតែជោគជ័យគ្រប់រូបនោះទេ ហើយមនុស្ស ដែលជោគជ័យក៏មិនប្រាកដថារឹងមាំទាំងអស់នោះដែរ។
ជួនកាលមនុស្ស ដែលអ្នកមើលឃើញថា រឹងមាំអាចជាមនុស្ស ដែលទន់ជ្រាយក៏ថាបាន
មនុស្សគ្រប់រូបតែងមានភាពរឹងមាំ និង ទន់ជ្រោយក្នុងខ្លួនរៀងៗខ្លួន គ្រាន់តែគេមិនបញ្ចេញមកក្រៅ។ កុំអស់សង្ឃឹម កុំតូចចិត្ត ហើយក៏កុំរា ថយ»។
Captionរបស់ឱក សុគន្ធកញ្ញា ខាងលើនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនពេញចិត្តខ្លាំងណាស់ រហូតម្នាក់ៗសម្ដែងការគាំទ្រ និងលើកឡើងថា «តាំងពីមើល ការសរសេរម្តងណាមិនដែលពេញចិត្តដល់100ពិន្ទុយ៉ាងនេះទេ…ម្តងនេះសម្រាប់ខ្ញុំគឺYes, Idolនិយាយមកត្រូវចំខ្ញុំតែម្តង»៕