ពេជ្រ សោភា ល្បីល្បាញ​ជាង​១៧​ឆ្នាំ ធ្វើ​សប្បុរសធម៌​រាប់​ភ្លេច មិន​បង្ហោះ​លើ​បណ្ដាញ​សង្គម, ដល់​សួរនាំ ​ទើបដឹងការពិត​ថា…

ពេជ្រ សោភា ធ្លាប់​បានធ្វើ​កម្មវិធី​សប្បុរសធម៌​ជាច្រើន​មកហើយ​ដូចជា​សាងសង់​សាលារៀន​នៅ​តំបន់​ដាច់​ស្រ​យាល ,​ជីក​អណ្ដូងទឹក និង​ជីក​ស្រះ​ដើម្បី​ឲ្យ​ពលរដ្ឋ​ បាន​ប្រើប្រាស់​ទឹក​នៅ​តំបន់​ជាប់​ទល់ដែន​វៀតណាម​ជាដើម ​ដែល​ចំណាយលុយ​អស់​ជាច្រើន​ម៉ឺន​ដុល្លារ តែ​នាង​កម្រ​នឹង​ឃើញ​មានការ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​ដូច​គេ​ទៅវិញ​។​

អ្វី​ដែល​គូរ​ឲ្យ​កត់សម្គាល់​កាលពី​ថ្ងៃ​ទី​១២ ​ខែ​សីហា ​ឆ្នាំ​២០២២ នេះ​សោភា បែរ​ជា​លេច​មុខ​នៅ​កម្មវិធី​មួយ​ ដែល​មាន​ឈ្មោះថា​សន្និបាត​ស្រី្ដ​គ្រី​ស្ទា​ន​ខ្មែរ​ ដែលជា​កម្មវិធី​រប​ស់​ព្រះវិហារ​ជីវិត​ថ្មី​ភ្នំពេញ​(​គ្រី​ស្ទា​ន​) ស្ថិតនៅ​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន ក្រុងភ្នំពេញ​។ ​នៅថ្ងៃនោះ​គេ​ឃើញ​សោភា បាន​កាន់​ជាមួយ​ព្រះគម្ពីរ​ប៊ី​ប និង​បង្ហាញ​ស្នាមញញឹម​ ដែល​មើល​ទៅ​នាង​ហាក់​មាន​ក្ដី​សុខ​ផ្លូវចិត្ត​ខ្លាំងណាស់​។​

អ្នកយក​ព័ត​មាន​យើង​បាន​សាកសួរ​ពេជ្រ សោភា តាម​ទូរស័ព្ទ​រឿង​នាង​ធ្វើ​សប្បុរស​ធម៌​ជាច្រើនលើក​ច្រើនសា ​​តែ​មិនសូវ​បង្ហោះ​សកម្មភាព​តាម​ប​ណ្ដាញ​សង្គម និង​ការ​លេចមុខ​ក្នុង​ការសម្ពោធ​ព្រះគម្ពីរ​ប៊ី​ប​ហើយ​ត្រូវបាន​តារាចម្រៀង​ល្បីល្បាញ​ជាង​១៧​ឆ្នាំ​រូបនេះ​ថា​ ជីវិត​នាង​ជា​គ្រី​ស្ទ​បរិស័ទ​(​ប្រូ​តេស្ដ​ង់​)​ពោ​ពេញ​ទៅដោយ​ក្ដី​ស្រលាញ់​ពិតប្រាកដ មិន​ទាមទារ​ការ​តបស្នង​អ្វី​ឡើយ​។​

សោភា បន្ថែមថា​ នាង​បង្កើត​ក្ដី​ស្រលាញ់​ព្រោះ​ជា​គ្រី​ស្ទា​ន ហើយនឹង​ជួយ​អ្នក​ខ្វះខាត អ្នកក្រ ដោយ​អត់​ចង់បាន​សំណង​។​នាង​ថា​ដោយសារតែ​ជា​គ្រី​ស្ទា​ន​នេះហើយ ទើប​ក្ដី​ស្រលាញ់​ល្អ ឬ​អាក្រក់ និង​មាន​អ្នក​ខ្លះ​អ្នក​ស្អប់​នាង​ជាដើម​គឺ​នាង​មិន​តប​តប​នោះទេ​។

សោភា ប្រកាន់​ទស្សនៈ​ថា ​”​ទ្រព្យ​ដែលមាន​តម្លៃ​បំផុត​ក្នុង​ជីវិត​ម្នាក់ៗ គឺ​ក្ដី​ស្រលាញ់​”​។​នាង​ថា​ស្ទើ​តែ​ជា​រៀងរាល់​ថ្ងៃអាទិត្យ​នាង​ជួបជុំ​ជាមួយ​គ្រី​ស្ទ​បរិស័ទ​ផ្សេងទៀត បម្រើ​ព្រះ ចែករំលែក​ក្ដី​ស្រលាញ់​។​នាង​បន្ថែមទៀតថា ​នៅពេលដែល​ធ្វើការ​អធិដ្ឋាន​ទៅ​ព្រះ​យើង​នឹង​បាន​នូវ​អ្វីដែល​ចង់បាន ហើយ​ទាល់តែ​គ្រី​ស្ទា​ន​និង​ធ្លាប់​សាក​ទើបបាន​ដឹង​។ ​តារា​វ័យ​៣៩​ឆ្នាំ​រូបនេះ​សង្កត់​ថា​”​សន្ដិភាព​ផ្លូវចិត្ត អត់​ត្រូវតែ​បង្ហាញ​អ្វីដែល​អស្ចារ្យ មាន​ផ្លូវចិត្ត​គឺ​សុខ ព្រោះ​ពួកយើង​មាន​ព្រះ​” ហើយ​គ្រី​ស្ទា​ន​(​រស់​ដើម្បី​ក្ដី​ស្រលាញ់​”​។​

ក្រៅពី​ជា​គ្រី​ស្ទា​ន​នោះ​ពេជ្រ សោភា ​ថា​ នាង​គ្មាន​តួនាទី​អ្វី​នៅ​ថ្ងៃ​សម្ពោធ​ព្រះគម្ពី​ប៊ី​ប នោះ​ទេ តែ​គម្ពីរ​បើក​ថ្មី​នោះ​គឺ​ដើម្បី​បម្រើរ​ព្រះ ដោយ​ក្ដី​ស្រលាញ់​ស្អាតស្អំ បរិសុទ្ធ​។​នាង​សង្កត់​ថា​សម្រាប់​មនុស្ស​ឯកោ​ខ្លាំង ជួប​ទុក្ខសោក​ក្នុង​ចិត្ត ពេលទៅដល់​ព្រះវិហារ​គ្រី​ស្ទ​គឺ​ដូច​បានកើត​ម្ដងទៀត​។​

គួរ​បញ្ជាក់ថា ​ពេជ្រ សោភា បាន​ក្លាយជា​គ្រី​ស្ទា​ន​បរិស័ទ​(​ប្រូ​តេស្ដ​ង់​)​រយៈពេល​២៥​ឆ្នាំ​(១៩៩៧-២០២២)​មកហើយ ស្របពេល​ដែល​នៅ​ថ្ងៃ​សម្ពោធ​ព្រះគម្ពីរ​ប៊ី​ប​ក្រៅពី​រូបនាង​គេ​ក៍​ឃើញ​ជន​ល្បីល្បាញ​ផ្សេងៗ​ទៀត​ចូលរួម​ជាមួយ​គ្រី​ស្ទ​បរិស័ទ​រាប់ពាន់នាក់​ឯណោះ​។​

មហាជន​កត់សម្គាល់ថា​ ក្រៅពី​តារាចម្រៀង​ល្បីល្បាញ​ពេជ្រ សោភា ដែលជា​គ្រី​ស្ទា​ន នោះ​តារាចម្រៀង​ខេ​ម ក៏​ជា​គ្រី​ស្ទា​ន​ម្នាក់​ដូច​នាង​ផងដែរ ខណៈដែល​ថ្មីៗ​នេះ​គេ​ឃើញ​តារា​សម្ដែង​លោក​រតនៈ ពិសិដ្ឋ ក៍​ចូលរួម​សម្ពោធ​ព្រះ​គម្ពីរ​ប៊ី​ប​ជាមួយ​សោភា ដោយ​ទឹកមុខ​យ៉ាង​រីករាយ​។​

ចំណែក​នៅលើ​ហ្វេ​ស​បុក​ឈ្មោះ​ម្លប់ សាសនា ធ្លាប់​ចេញ​សា​រថា​ដោយ​ចាត់ទុក​សោភា ថា​ជា​វីរៈនារី​ដ៍​ក្លាហាន មានចិត្ត​សប្បុរស​ធម៌​ពិតៗ​ព្រោះ​បាន​ជួយ​សាលារៀន សង្គ្រោះ​ក្មេង​នៅ​វត្ត​(​ពង្រ​ក​ជុំ​តេ​ជោ​)​នៅ​ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ខេត្តកំពត​។​

ហ្វេ​ស​បុក​Siek Bunnary Charity ធ្លាប់​បង្ហោះ​ថា ពេជ្រ សោភា បរិច្ចាគ​ថវិការ​ចំនួន​៤០០០០០​រៀល ជួយ​ដល​បងប្រុស​ដំបៅ​ខ្នង ប្រ​ព្ធ​រត់​វ​ចោល​នៅ​ខេត្ត ព្រះវិហារ​។​ហ្វេ​ស​បុក​ឈ្មោះ​សហគមន៍​ចាប៉ី អមតៈ ធ្លាប់​បង្ហោះ​សារ​ ថា​ពេជ្រ សោភា បាន​បរិច្ចាគ​ថវិកាចំនួន​៥០០​ដុល្លារ​សម្រាប់​ទ្រទ្រង់​ចាប៉ីដងវែង​។​

ហ្វេ​ស​បុក​ឈ្មោះ​Siek Bunnary Charity ធ្លាប់​បង្ហោះ​ថា​ពេជ្រ សោភា បាន​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​ពោធិ៍សាត់​ចំនួន​២០០​គ្រួសារ និង​មាន​អំណោយ​មួយ​ចំនួន​ទៀត​ ដែល​ពេជ្រ សោភា បាន​ធ្វើ​សប្បុរសធម៌​ដូចជា​នាង​ធ្លាប់​បរិច្ចាគ​ថវិកា​ចំនួន​១០០០​ដុល្លារ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ទប់ស្កាត់​កូ​វីដ​,​ តែ​សោភា មិនដែល​បង្ហាញ​ការ​ធ្វើ​សប្បុរសធម៌ ​ដែល​ចំណាយ​ដោយ​ថវិកា​​របស់​នាង​ផ្ទាល់ខ្លួន​នោះ​នៅ​លើ​បណ្ដាញ​សង្គម​ឡើយ ប៉ុន្តែ​ភាគច្រើន​គឺ​អ្នកទទួល​អំណោយ​ពី​នាង​ទេ ដែល​បង្ហោះ​សារ​ថ្លែងអំណរគុណ​នាង​៕​

Related posts

Leave a Comment