អាណិតណាស់! ធ្លាប់តែ​ឃើញ​ស្នាមញញឹម​ យប់​នេះ តិច​ម៉េង ​បែរ​ជា​ច្រៀង​ទាំង​ទឹកមុខ​ក្រៀមក្រំ​, ច្រៀង​ចប់​ទឹកភ្នែក​ហូរ​រហាម ​ព្រោះតែ​…(​មាន​វីដេអូ)

ប្រិយមិត្ត​មួយ​ចំនួន ទំនងជា​បាន​ជ្រាប​រួច​មក​ហើយ​ថា តាំងពី​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤​មក​នោះ គេ​តែងតែ​ឃើញ បេក្ខជន លីម តិច​ម៉េង មាន​ទឹក​ញញឹម​ស្រស់ស្រាយ សប្បាយចិត្ត។


ដោយឡែក ថ្មីៗ​នេះ មាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន បាន​គាស់​កកាយ​រឿង​អតីតកាល​របស់​តិចម៉េង ដែល​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​ហ្វេន​​​BTS និង​និយាយ​ប៉ះពាល់​ដល់​ពួកគេ​នោះ ​ជាហេតុ​​​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្រុម​កូរ៉េ​ដ៏​ល្បី​ខាងលើ លើកគ្នា​មក​ប្រតិ,,កម្ម​ឥត​ឈប់​។​

ប្រការនេះ លីម តិច​ម៉េង បាន​ចេញមុខ​សុំទោស​រួចហើយ តែ​នៅតែមាន​អ្នកគាំទ្រ​មួយចំនួន​របស់​ក្រុម​តារា​កូរ៉េ​ខាងលើ មិន​សុខចិត្ត​ដដែល ធ្វើ​ឲ្យ​តិច​ម៉េង បាន​ត្រឹម​ត្រៀម​ចិត្ត​ទទួលយក​ចំពោះ​រឿងនេះ ព្រោះ​អ្វីៗ​លោក​បាន​ទទួល​ស្គាល់​កំហុស និង​សុំទោស​អស់ហើយ។


​ទំនង​ដោយសារ​រឿង​ខាងលើនេះ ទើប​នៅក្នុង​ការបង្ហាញ​សមត្ថភាព​នៅ​យប់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២​ក្នុង​Cambodian Idol រដូវ​កាល​ទី​៤ ក្នុង​វគ្គ​Live Show​សប្ដាហ៍​ទី​៥​នេះ លីម តិច​ម៉េង បាន​ច្រៀង​បទ «​អា​ក្របី​» ទាំង​ទឹកមុខ​ក្រៀមក្រំ មិន​បង្ហាញ​ស្នាមញញឹម​ដូច​ពេល​កន្លងមក​នោះឡើយ​។​

ទោះយ៉ាងណា ពេល​ច្រៀង​ចប់ បេក្ខជន​រូប​នេះ មិន​ត្រឹមតែ​បាត់​សំឡេង​គាំទ្រ​នោះ​ទេ បែរជា​មានការ​ស្រែក​ហ៊ោ​កញ្ឆៀវ​អបអរសាទរ និង​បង្ហាញ​ការ​លើកទឹកចិត្ត​លោក​លើស​ដើម​ឡើង​កក្រើក​ស្ទូឌីយោ​ ធ្វើ​ឲ្យ​រូបលោក ទប់ទឹក​ភ្នែក​មិន​ជាប់ ហូរ​ធ្លាក់​មក​តែម្ដង។

ការ​បង្ហាញ​សមត្ថភាព​ច្រៀង​របស់ លីម តិច​ម៉េង ក្នុង​បទ​បែប​ស្រុកស្រែ​នេះ នៅតែ​ធ្វើ​បាន​ល្អ ហើយ​ត្រូវ​គណៈកម្មការ​សរសើរ​មិន​ដាច់​ពី​មាត់ ព្រោះតែ​សំឡេង​ដូច​ចាក់​ឌី​ស​របស់​លោក​នោះ​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖


Related posts

Leave a Comment