តារាចម្រៀង ម៉ៃ សុគន្ធ កើតទុក្ខមិនសុខចិត្តរឿងបេក្ខជនជើងខ្លាំង៣នាក់ធ្លាក់ បែរជាជាប់លោកគ្រូពេទ្យ ដោយលើកហេតុផលថា…(មានវីដេអូ)

លោកអ្នកបានជ្រាបរួចមកហើយថា កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោករដូវកាលទី៤ បានឈានដល់វគ្គLive Showសប្ដាហ៍ទី៥ហើយ កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ដោយមានបេក្ខជនរហូតទៅដល់៣នាក់ត្រូវធ្លាក់ចេញពីកម្មវិធី ក្នុងចំណោមបេក្ខជន៩រូបនោះ។


អ្នកធ្លាក់ចំនួន៣នាក់ ដោយសារសំឡេងបោះឆ្នោតតិចជាងគេពី​ទស្សនិកជន​នោះ រួមមាន បេក្ខជនជើងខ្លាំង ផាន គីមសុង, ឡាច ណុច និង លី ប៊ីលី។ ការធ្លាក់នេះ បានធ្វើឲ្យ អ្នកគាំទ្ររបស់ពួកគេ កើតទុក្ខមិនសុខចិត្តនោះឡើយ ដោយសារតែពួកគេម្នាក់ៗសុទ្ធតែច្រៀងពីរោះ និងធ្វើបានល្អជាងបេក្ខជនមួយចំនួនផ្សេងទៀតផង។

ជាក់ស្ដែង តារាចម្រៀង ម៉ៃ សុគន្ធ បានបង្ហោះវីដេអូ លោកគ្រូពេទ្យ ស៊ឹម ច័ន្ទពន្លឺបង្ហាញសមត្ថភាពនៅយប់នោះ អមដោយសារបញ្ជាក់ថា «សូមបងប្អូនបោះឆ្នោត មេត្តា បោះឆ្នោត មើលលើ សមត្ថភាព សំឡេង កុំបោះ ទៅ លើ រូប សម្រស់ ណា
ហេតុអីគ្រូពេទ្យត្រូវបានជាប់ ទៅ វគ្គបន្ត ទាំងដែលការ ច្រៀងអន់ខ្លាំងជាង បេក្ខជន3នាក់ដែលបានចាកចេញ


សម្រាប់ខ្ញុំ គ្រូពេទ្យវគ្គនេះ ច្រៀង បទបែបមនោសញ្ចេតនា របៀបខ្មែរគឺ Zero 1 ច្រៀងមិនច្បាស់អក្ខរាវិរុទ្ធ( ច្រៀងសូរ ហ្សូវ បែបអ្នកជិតខាង) 2 ច្រៀង មិនស្មើរគ្រាប់តុងភ្លេង
3 ច្រៀងភ្លាត់ៗ 4 ច្រៀងគ្មានមនោសញ្ចេតនា 5 ច្រៀង ដោយគ្មានទំនុកចិត្ត ភ្លេងទៅដោយភ្លេង ច្រៀងទៅដោយច្រៀង មិនចូលគ្នា 6 គ្មានអឺន គ្មានថ្នម ដល់ពេលថ្នម ថ្នមពេក ឡើង ភ្លាវតុង7 ដង្ហើមខ្លី ច្រៀងអោយតែបានៗ

…. សូមបងប្អូនមេត្តា បោះឆ្នោត រកអ្នកមានសំលេងពិរោះប្លែកមានតែមួយ មកកាន់ពាន ណា ព្រោះជាពានលំដាប់ ពិភពលោក កុំអោយ ខ្មាស់ប្រទេសជិតខាង យើង»។ តាមរយៈនេះ ឃើញថា មានអ្នកលេងបណ្ដាញសង្គមជាច្រើននាក់ទៀត ក៏បង្ហាញការយល់ឃើញដូចលោកផងដែរ៕



Related posts