ឃើញ​ស្ថានភាព​លំបាក​របស់​អតីត​DJ ឡាយ អ៊ិន, សុខ រ៉ាស៊ី ពោល​ពាក្យ​អាណិត​ទាំង​ទឹកភ្នែក​ថា..​.

ភ្នំពេញ​ ៖ លោក ហែម បូរិទ្ធ ហៅ​ឌី​ជេ ឡាយ​អ៊ិន កន្លង​មក​ធ្លាប់​ជា​ពិធីករ​ដ៏​មាន​ប្រជាប្រិយភាព និង​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន។ បន្ទាប់​ពី​រួច​ទោ,,ស​កាលពី​អំឡុង​ចុងខែ​មិថុនា​លោក​ក៏​បាន​ចេញមុខ​សុំទោស​ និង​សន្យា​សាង​ឈ្មោះ​ឡើងវិញ​ជាថ្មី​លើ​វិស័យ​សិល្បៈ។


បើ​តាម​ការ​កត់​សម្គាល់​រហូត​មក​ទល់​ពេល​នេះ ​សម្រាប់​ទីផ្សារ​សិល្ប​:​របស់​លោក ឡាយ អ៊ិន ហាក់​មិនទាន់​កម្រើក​ឡើងវិញ​ទេ​ ដែល​ធ្វើ​ឲ្យ​ជីវភាព​អតីត​ពិធីករ​រូប​នេះ ​កំពុង​ជួប​ការ​លំបាក ​ និង​ខ្វះខាត​ខ្លាំង។ ខណ​: ​ដែល​មិត្តភក្តិ ​ធ្លាប់​រួម​អាជីព​មួយ​ចំនួន​ទទូច​ស្នើ​​សុំ​ដល់​បណ្ដា​ម្ចាស់​កម្មវិធី ផលិតករ និង​ស្ថានីយ​ទូរទស្សន៍​ផ្ដល់​ឱកាស​ឲ្យ​លោក​ ឡាយ អ៊ិន បង្ហាញ​វត្តមាន​ជាថ្មី​ឡើងវិញ​ផង។

ដោយសារតែ​ឃើញ​ពី​ស្ថាន​ភាព​លំបាក​របស់​លោក​ឡាយ អ៊ិន,​ គ្រា​ទៅ​សួរសុខទុក្ខ​ពិធីករ​ល្បីឈ្មោះ​លោក សុខ រ៉ាស៊ី បាន​សម្ដែង​ក្តី​អាណិត​ បន្ទាប់ពី​ជួប​ជាក់ស្ដែង​ ខណ​:​ឌី​ជេ ឡាយ អ៊ិន បច្ចុប្បន្ន​បាន​ត្រឹម​ជួយ​រៀបចំ​បាយទឹក​ឲ្យ​ប្អូន​ ដែល​ជា​ជាង​អ៊ុតសក់​ដើម្បី​ចិញ្ចឹម​ក្រពះ។

លោក សុខ រ៉ាស៊ី បាន​រៀបរាប់​ថា​ ពេល​ជួប​បង ប្អូន​ទប់ទឹក​ភ្នែក​មិន​ចង់​បានទេ​បើ​ចង់​អោយ​ស្រុក​ខ្មែរ​យើង​សំបូរ​មនុស្ស​ល្អ​ទាល់តែ​បង​ប្អូន​លើកលែង​អោយ​អ្នក​ដែល​ដឹងខ្លួន​ខុស​ចេះ កែខ្លួន។

ពិធីករ​លោក ឡាយ អ៊ិន​បាន​និយាយ​ទៀត​ថា ​ឥឡូវ​គាត់​ចេញ​មក​វិញ​ហើយ​បង​ឡាយ​អែន​DJ LIO N ចេញ​មក​វិញ​គាត់​អត់​មាន​ការងារ​ទាល់តែសោះ រាល់​ថ្ងៃ​ជួយ​រៀបចំ​បាយទឹក​អោយ​ប្អូន​គាត់​ជាជាង​អ៊ុត​សក់​នៅ​តូប​គួរ​ឲ្យ​អាណិត​ណាស់។ បើ​បងប្អូន ឬ agency មានការ​ងារ​ជួយ​ហៅ​គាត់​ផង។

លោក​បន្ថែម​ថា​ ប្រសិនបើ​បងប្អូន​ចង់​ហៅ​គាត់​ធ្វើ​ការងារ​អាច​ទាក់ទង​តាមរយៈ​លេខ 096 500 27 38 រីឯ​អ្នក​ ដែល​ចង់​ជួយ​ជា​ថវិកា​ដល់​គាត់​កំពុង​ជួប​ការ​លំបាក​នេះ​ជា​គណនេយ្យ​របស់​គាត់​,ABA: 004 351 768(Name: HEM BORITH)៕

Related posts

Leave a Comment