អែមណាស់! ជិត​ដល់​ថ្ងៃ​សម្រាល, តារា​កំប្លែង ​វ៉ាន់ នីឡា ត្រៀម​ឈ្មោះ​ឱ្យ​កូន​ដំបូង​យ៉ាង​ពីរោះ​ថា…

​​គេនៅចាំបានថា តារា​កំប្លែង​ដ៏ល្បីអ្នកនាង វ៉ាន់ នី​ឡា បាន​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ ជាមួយ​កូនកំលោះ ស៊ុត សក្ការៈ កាលពី​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២២ ហើយ​គិត​មកដល់ពេលនេះ ទើប​តែ​មាន​រយៈពេល​ប្រមាណ​ជិត​៣​ខែ​ហើយ។


ពិធី​មង្គលការ​របស់​ពួកគេ ធ្វើឡើង សណ្ឋាគារ​សុខា ក្រុងភ្នំពេញ ក្រោម​ការចូលរួម​ពី​សមាជិកគ្រួសារ ព្រមទាំង​ភ្ញៀវកិត្តិយស ក៏ដូចជា​មិត្ត​ក្នុង​រង្វង់​សិល្បៈ​យ៉ាង​កុះករ ជាពិសេស​វត្តមាន​រប​ស់លោក​ជំទាវ ហ៊ុន ស៊ី​ណាត ដឹក​ដៃ​កូនក្រមុំ កំលោះ​នោះ​។​

ក្រោយ​រៀបការ បាន​រយៈពេល​ប្រមាណ​១​ខែ ស្រាប់តែ​តារា​កំប្លែង​រូបនេះ បាន​ប្រកាស​ដំណឹង​ល្អ មាន​ទម្ងន់​រយៈពេល​១៧​សប្ដាហ៍ នៅ​លើ​គណនី​អ៊ី​ន​ស្ដា​ក្រាម​របស់ខ្លួន កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២​ថា «mommy17week»។

មកដល់ពេលនេះ វ៉ាន់ នីឡា បានត្រៀមបន្ទប់សម្រាប់សម្រាលរួចរាល់អស់ហើយ។ ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ ស្វាមី​របស់​តារា​កំប្លែង​វ៉ាន់ នី​ឡា ​បានបង្ហាញ​បន្ទប់​ត្រៀម​សម្រាលកូន​របស់​ខ្លួន​នៅ មន្ទីរ​ពហុ​ព្យាបាល ចិ​ត្រា និង សម្ភព ហ្ស៊ូ​លី (Chetra Polyclinic & Julie Maternity) ដោយ​ដាក់​Caption​ថា «​ជួបគ្នា​ឆាប់ៗ​កូនស្រី»។

ទោះយ៉ាងណា រហូតមកដល់ពេលនេះ វ៉ាន់ នីឡា មិនទាន់សម្រេចថា គួរសម្រាលដោយវះ,,កាត់ ឬធម្មជាតិទេ ដោយនាងថា អាស្រ័យទៅលើស្ថានភាព និងសុខភាពផ្ទាល់ខ្លួន។ ក្រៅពីនេះ នាងបានត្រៀមនូវសម្ភារៈសម្រាប់កូនស្រីខ្លួនរួចរាល់ ហើយសូម្បីតែឈ្មោះក៏បានត្រៀមយ៉ាងពីរោះ ថា Mera ។

តាមរយៈនេះ មានការជូនពរពីសំណាក់មហាជន និងមិត្តភក្តិជាច្រើនឱ្យនាងមានសុខភាពល្អ និងសម្រាលកូនដោយសុវត្ថិភាព នៅក្នុងពេលឆាប់ៗខាងមុខនេះ។ ចំណែក ប្ដីរបស់នាង បានបញ្ជាក់ កាលពីពេលថ្មីៗនេះដែរថា «ជិតបានជួបគ្នាហើយកូន»៕

Related posts

Leave a Comment