ភ្នំពេញ ៖ មហាជននិងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំច្បាស់ជាបានស្គាល់ហើយនៅពេលរំលេចដល់ឈ្មោះស្រីស្អាត ជន បញ្ញា ដែលជាអ្នកលក់ឡេអនឡាញវ័យក្មេង ដែលមានរូបសម្រស់ស្រស់ស្អាត និងចំណេះដឹងខ្ពង់ខ្ពស់ផ្នែកថែរក្សារូបសម្ផស្ស។
ដោយសារតែមើលឃើញពីសមត្ថភាពនៃការថែទាំខ្លួនដើម្បីឲ្យមានសាច់ស្បែកសស្រឡូនម៉ដ្ឋរលោងជាទីចាប់អារម្មណ៍និងគយគន់នេះទើប ជន បញ្ញា ធ្វើឱ្យមហាជនជាពិសេសអ្នកគាំទ្រកាន់តែស្រលាញ់ពេញចិត្តជាខ្លាំង និងតែងលួចសួរថាតើនាងមានវិធីសាស្ត្របែបណាបានជារូបសម្រស់ស្រស់ស្អាតបែបនេះ។
ដោយឡែកបើក្រឡេកទៅមើលរូបសម្រស់ ជន បញ្ញា នាពេលនេះគេសង្កេតឃើញថា បញ្ញា កាន់ តែលូតលាស់សាច់ស្បែកស្រស់ស្អាតមើលពីត្រង់ ណាក៏ស្អាតសមសួន។ កែវភ្នែកស្រទន់ បបូរមាត់ ស្ដើង មាន ទម្រង់មុខពងក្រពើ កម្ពស់ខ្ពស់ល្មម ធ្វើឲ្យស្រីស្អាតរូបនេះ ឆក់យកបេះអ្នកគាំទ្រ មិនតិចនាក់នោះទេ ដោយកន្លងមកទស្សនិកជនតែងតែពោលសរសើរនាងគ្រប់គ្នា។
សូមជម្រាបដែរថា កាលពីមុនស្រីស្អាត ជន បញ្ញា ធ្លាប់ទម្លាយប្រាប់ម្តងរួចមកហើយអំពីអាថ៌កំបាំងថែរក្សាសម្រស់ជាមួយផលិតផលដែលខ្លួនកំពុងប្រើប្រាស់និងចែកចាយនៅលើទីផ្សាអនឡាញដែ លមានឈ្មោះថា តារីលី ខណ:បច្ចុប្បន្ន កំពុងទទួលបានការគាំទ្រ និងលក់ដាច់ច្រើនដល់អតិថិជនគ្រប់ខេត្តក្រុង។
ស្រីស្អាត បញ្ញា បញ្ជាក់ថាតារីលី ជាផលិតផលថែរក្សាសម្រស់ ដែលជាផលិតផលចេញពីរោងចក្រស្តង់ដារនៃប្រទេសថៃដែលមានក្បូនខ្នាតរូបមន្តច្បាស់លាស់ក្នុងការផលិត៕