នេះអាចនិយាយបានថា ជាសំណាង និងជាសម្ពាយបុណ្យរបស់អ្នកនាង សូ លីហ្សា ដែលជាអតីតតារាសម្ញែងម្នាក់ ខណៈពេលនេះ នាងកំពុងរស់នៅពោរពេញទៅដោយក្តីសុខហើយ សុភមង្គលក្រោយសាងខ្សែជីវិតយ៉ាងផ្អែមល្ហែមជាមួយស្វាមីព្រមទាំងចាយភាពហ៊ឺហាមិនចាញ់បុគ្គលជុំវិញខ្លួនឡើយ។
ទន្ទឹមគ្នានោះអ្វី ដែលគេកាន់តែចាប់អារម្មណ៍កាលពីថ្មីៗនេះ អ្នកនាង សូ លីហ្សា បានបង្ហាញផ្ទះវិឡារដ៏ធំស្កឹមស្កៃមានតម្លៃក្បែរលានដុល្លារ ដែលទើបទទួលបានពីស្វាមីផងដែរ។ ម្យ៉ាងទៀតមុននេះ សូ លីហ្សា ក៏បានធ្វើឲ្យមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមភ្ញាក់ផ្អើល ហើយសរសើរគ្រប់គ្រប់គ្នាបន្ទាប់ពីឃើញនាងទទួលបានកាដូ រថយន្តស៊េរីទំនើបមានតម្លៃប្រមាណជា៣០ម៉ឺនដុល្លារពីស្វាមីដ៏ល្អ។
ក្នុងនោះដែរបន្ទាប់ពីទទួលបានកាដូរធំរថយន្តស៊េរីទំនើបត្រឹមរយ:ពេលខ្លី ស្រាប់តែពេលនេះអ្នកនាង សូ លីហ្សា ក៏ត្រូវស្វាមីបំពេញក្តីស្រមៃ ដោយជូនជាផ្ទះវិឡារស្កឹមស្កៃ ដែលមានតម្លៃខ្ពស់កប់ពពកតែម្តង។ ជាមួយរូបភាពផ្ទះដ៏ស្កឹមស្កៃ ដែលកំពុងសាងសង់សូ លីហ្សា បាននិយាយថា «Congratulation my dream come trueអរគុណខ្លាំងណាស់ប្ដីសម្លាញ់ដែលបងតែងតែបំពេញក្ដីស្រមៃឱ្យអូន ហើយនិងកូនគ្មានចន្លោះLove u my lovely hus band mush »។
តាមរយៈការលើកឡើងរបស់អ្នកនាង សូ លីហ្សា ក៏ទទួលបានការសាទរ និងចូលរួមត្រេកអរពីសំណាក់មិត្តភក្តិនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន។ សូមជម្រាបដែរថា អ្នកនាង សូ លីហ្សា បច្ចុប្បន្នមានកូនពីរនាក់ជាចំណងដៃរួមគ្នាជាមួយស្វាមី ខណ:រូបសម្ផស្សរបស់នាង គឺនៅតែស្រស់ស្អាតផូរផង់ មិនចាញ់ក្រមុំឡើយ៕