ដូចដែលបានដឹងហើយថា ចំណងស្នេហ៍កូន១រវាងតារាស្រីអ្នកនាង ពេជ្រ សូលីកា និងស្វាមីអាណិកជនខ្មែររស់នៅក្រៅប្រទេសឈ្មោះគីម ហាន បានឈានដល់ផ្លូវបែកបាក់ កាលពីពេលថ្មីៗកន្លងទៅនេះ។
ការបែកបាក់នេះ សម្រាប់សាមីខ្លួន អ្នកនាងពេជ្រសូ លីកា រហូតមកដល់ពេលនេះ នាងមិនបានធ្វើការបកស្រាយអ្វីទាំងអស់។ ប៉ុន្តែស្វាមីរបស់នាង បានប្រកាសពីទំនាក់ទំនងរាប់អានគ្នាធម្មតាដើម្បីជាទំនូលខុសត្រូវក្នុងការចិញ្ចឹមបីបាច់មើលថែកូនរួមគ្នានោះ។
តាមការកត់សម្គាល់បន្ទាប់ពីដំណឹងនេះ ត្រូវបានបែកធ្លាយគេឃើញតារាស្រីកូនមួយ ពេជ្រ សូលីកា តែងបង្ហាញអារម្មណ៍សោកសៅ បន្តបន្ទាប់នៅលើបណ្តាញសង្គម។ យ៉ាងណាមិញស្របពេលដែលរឿងរ៉ាវនេះ ទើបតែស្ងប់រសាយមិនប៉ុន្មានផង ក៏ស្រាប់តែអ្នកមេម៉ាយចាយសម្រស់ ពេជ្រ សូលីកា បានបង្ហាញអារម្មណ៍ហត់នឿយ តូចចិត្តនឹងជីវិតខ្លួនឯង។
ជាក់ស្តែងមុននេះ ពេជ្រ សូលីកា បានបង្ហោះខ្លឹមសារខ្លីមួយដោយលើកឡើងយ៉ាងកម្សត់ថា «ខ្ញុំមិនដែលត្អូញត្អែរទេ តែពេលខ្លះ ខ្ញុំពិតជាហត់ ហើយតូច ចិត្តនឹងជីវិតខ្លួនឯងជាខ្លាំង»។ តាមរយ:សំណេរនេះដែរគេឃើញមានអ្នកគាំទ្រនិងហ្វេនៗរបស់ ពេជ្រ សូលីកា បាននាំគ្នាសម្តែងការអាណិតហើយផ្ញើសារផ្តល់កម្លាំងចិត្តគ្រប់គ្នាដល់រូបនាងផងដែរ។
គួរបញ្ជាក់ថា តារាចម្រៀង ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នាងបានសម្រាលកូនដំបូង(កូនប្រុស) ដោយដាក់ឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ / Hang Aari Wednesday។ តែគួរឲ្យស្ដាយចំណងស្នេហ៍របស់ពួកគេ ទើបបញ្ចប់ទៅថ្មីៗនេះ បង្កឲ្យមានការភ្ញាក់ផ្អើល និងអាណិតនាងជាងខ្លាំង៕