​ក្រោយ​មហាជន​រិះ,,,គន់​រឿង​ស្នេហា, ​​ចឺម សម្រេច​ធ្វើ​រឿង​មួយ​នេះ​ជា​លើកដំបូង ​ដោយ​ប្រាប់​ថា…(មានវីដេអូ)

មួយ​រយៈ​ចុងក្រោយនេះ អ្នក​មេម៉ាយ​រូបសម្រស់ សេង សុខឃីម ដែលគេស្គាល់ថា ជាសង្សាររបស់នាយចឺមនោះ បានបង្ហោះសារប្លែកៗបង្ហាញ​តម្រុយ​នៃ​ការបា,,ក់បែ,,កគ្នា ហើយរឿងនេះ ត្រូវបានគេហទំព័រមួយចំនួនយកទៅចុះផ្សាយបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។


ក្រោយពីផ្ទុះកក្រើករឿងនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក កាលពីពេលថ្មីៗនេះ ចឺម បានបញ្ជាក់ថា លោកចាំតែយល់ស្របតាម​អ្នកនាងសឹង ​​សុខឃីម ដែលចង់បានប៉ុណ្ណោះ ពោលគឺលោកដើរផ្លូវតាមក្រោយ។ នាយចឺម បញ្ជាក់ថា រឿង ​ដែលអ្នកនាងសុខឃីម ចេញសារប្លែកៗនៅលើហ្វេសប៊ុកនោះ មកពីនាងចូលចិត្ត«Drama»ហើយលោកក៏មិនដឹងជាធ្វើម៉េចដែ។

លោកបន្តថា បើថាពេលនេះបែកគ្នា១០០%ហើយ​ក៏មិនអាច​និយាយ​ឲ្យច្បាស់​បែប​នេះដែរ ព្រោះអ្វីៗនាយនឹងធ្វើតាមចិត្តរបស់សង្សារ។ ចឺម បាន លើកឡើងដែរថា វាពិបាកណាស់​ នៅ​ពេល ដែល គូសង្សារបែ,,កបាក់គ្នាភាគច្រើនគេបន្ទោសមកតែ​ពីខាង​ប្រុសថាមានថ្មី តែសម្រាប់រូបលោកវិញ​តាំង​ភ្ជាប់​ស្នេហ៍​ជាមួយអ្នក​មេម៉ាយ​កូនមួយ សេង សុឃីម នាយ មិនដែលមាន​ទំនាក់ទំនង​ជាមួយនារីណាម្នាក់ឡើយ។


ក្រោយពីបញ្ជាក់ប្រាប់​រឿងរ៉ាវ​របស់ខ្លួនមួយចំនួនរួចមក កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ ស្រាប់តែនាយចឺម បានបង្ហាញមុខដៃគូថ្មីរបស់ខ្លួន ហើយបញ្ជាក់ប្រាប់ថា «ដៃគូថ្មី បទថ្មីមួយ បទចាស់មួយ»។ ទោះចឺមមិនបានបញ្ជាក់ឲ្យច្បាស់ តែត្រូវអ្នកគាំទ្រគិតថា ជាសង្សារថ្មីរបស់ចឺម។

ទោះយ៉ាងណា រឿងនេះ នៅតែត្រូវមហាជនធ្វើការរិះ,,គន់ដដែលនោះ នាយចឺម ក៏បានសម្រេចធ្វើការឡាយបកស្រាយនៅល្ងាចនេះ ខណៈបែកបាក់ជាមួយដៃគូជាច្រើននាពេលកន្លងមកនោះ ចឺម មិនដែលសម្រេចចិត្ត ធ្វើបែបនោះឡើយ។

ចឺម បានបង្ហោះនៅក្នុងបណ្តាញសង្គម ដោយបញ្ជាក់ដូច្នេះថា «បងប្អូន ដែលជេរ ខ្ញុំរឿងស្នេហាស្អែកជួបគ្នាក្នុងការឡាយម៉ោង៥:៣០ល្ងាច»។ ដោយឡែកនៅក្នុងបទសម្ភាសន៍ជាមួយតារាញូស៍ចឺម បញ្ជាក់ថា «ខ្ញុំអត់មានបែកគ្នាទេ គ្រាន់តែខ្ញុំនិយាយលេងជាមួយ ចែ ខ្ញុំ ហើយគាត់ចេះតែផុសលេងហ្នឹងណា បង្អាប់ ស៊ែរ សង្សារខ្ញុំលេងហ្នឹង ដឹងតែនិយាយដឹងតែប្រចណ្ឌហើយ ធ្វើនិយាយលេងអ៊ីចឹងទៅ…»៕


Related posts

Leave a Comment