បែក​ពី​ភរិយា​មិន​ប៉ុន្មាន​ផង​​ លោក គីម ហាន ប្រកាស​រកស្នេហ៍​ថ្មី ​ខណៈ ពេជ្រ សូលីកា បាន​ត្រឹមសេដ

ប្រិយមិត្ត​មួយ​ចំនួន​ បាន​ជ្រាប​រួច​មក​ហើយ​ថា ទម្រាំ​នឹង​រក​ឃើញ​នូវ​សុភមង្គល​សុភមង្គល​​ ,តារា​ចម្រៀង​ពេជ្រ សូ​លិ​កា បាន​ឆ្លងកាត់​នូវ​ព្យុះភ្លៀង​ជាច្រើន តាំងពី​អ្នកនាង​នៅ​ផលិតកម្ម​M​រហូតមកដល់​ផលិតកម្ម​រស្មី​ហង្ស​មាស។ តែ​ថ្មីៗនេះ ​បែរ​ជា​ជួប​រឿង​បែកបាក់​ជាមួយ​ស្វាមី ធ្វើឲ្យ​សុខភាព​ផ្លូ,វចិត្ត​មិន​ល្អ​ប្រសើរ គិត​ច្រើន កើត​ទុក្ខ ដេក​មិន​លក់ ជាដើម។


ជុំវិញការបែកបាក់គ្រួសារនេះ គេមិនទាន់ដឹងថា កើតឡើងដោយសារមូលហេតុអ្វីឲ្យច្បាស់លាស់ឡើយ។ តែក្រោយពីស្វាមីនាង ប្រកាសដំណឹងនេះដល់មហាជននោះ នាងបានបង្ហោះសារបញ្ជាក់ជំហរចំពោះកូនប្រុសរបស់ខ្លួនថា «ខ្ញុំ នឹងបង្រៀនកូនប្រុសរបស់ខ្ញុំឲ្យចេះស្គាល់ពីការឲ្យតម្លៃមនុស្សជុំវិញខ្លួនឲ្យបានច្រើន

រៀនកុំកុ,ហក កុំក្ប,ត់ កុំអាត្មានិយម កុំអំ,នួតលើខ្លួនឯង កុំបោ,កប្រា,ស់ កុំធ្វើបា,បចិត្តគេ កុំនិយាយជាន់មនុស្សដែលខ្លួនស្រឡាញ់ កុំចង់មានបានលើសពីសមត្ថភាពរបស់ខ្លួន កុំរៀនល្បិ,ចក,ល កុំហឺហានឹងរបស់ក្លែងក្លាយ

កុំងប់ងុលទៅ​ទង្វើ​របស់ខ្លួនបាន​ប្រ,ឌិត កុំរៀនសម្តែងក្នុងឆាកជីវិតពិត ហើយរៀនចងចាំអ្វីដែលខ្លួនបានធ្វើដាក់គេឲ្យបានច្រើន រៀនទទួលការពិត រៀនទទួលយកកំហុស ដែលខ្លួនបានធ្វើ រៀនយល់ចិត្តគេ សំខាន់ជាងគេនោះគឺភាពស្មោះត្រង់ មិនក្បត់ផិត និងការអោយតម្លៃមនុស្ស My son My everythiing»។

ងាមកមកអតីតស្វាមីពេជ្រ សូលីកា វិញ ក្រោយទម្លាយដំណឹងបែកគ្នាមិនទាន់បានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ ប្រកាសក្តែងៗរកស្នេហាថ្មី ដែលធ្វើឱ្យមិត្តភក្តិនៅក្នុងបណ្តាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង។


បង្ហោះភ្ជាប់ជាមួយរូបភាពមួយចំនួននៅមាត់សមុទ្រលោក គីម ហាន បានបញ្ជាក់ថា «Find a love deeper than the priligy order ocean»ដែលមានអត្ថន័យជាភាសាខ្មែរថា «ស្វែងរកស្នេហាមួយ ដែលជម្រៅជ្រៅជាងមហាសមុទ្រ»។

​ស្របពេលអតីតស្វាមីកំពុងប្រកាសស្វែងរកស្នេហាថ្មី, ពេជ្រ សូលីកា ឯណេះវិញ​ បាន​បង្ហោះ​ខ្លឹមសារ​ខ្លី​មួយ​ដោយ​លើកឡើង​យ៉ាង​កម្សត់​ថា​ «​ខ្ញុំ​មិន​ដែល​ត្អូញត្អែរ​ទេ តែ​ពេលខ្លះ ខ្ញុំ​ពិតជា​ហត់ ហើយ​តូច ចិត្តនឹង​ជីវិត​ខ្លួនឯង​ជាខ្លាំង​»​។ ​តាមរយ​:​សំណេរ​នេះដែរ​គេ​ឃើញ​មាន​អ្នកគាំទ្រ​និង​ហ្វេ​នៗ​របស់ ពេជ្រ សូលី​កា បាននាំគ្នា​សម្តែង​ការ​អាណិត​ហើយ​ផ្ញើ​សារ​ផ្តល់​កម្លាំងចិត្ត​គ្រប់គ្នា​ដល់​រូប​នាង​ផងដែរ​។

គួរ​បញ្ជាក់​ថា តារា​ចម្រៀង ពេជ្រ សូលី​កា បាន​ភ្ជាប់​ពាក្យ​ជាមួយ​លោក​គឹម ហាន កាលពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៩ ហើយ​កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២០ នាង​បាន​សម្រាលកូន​ដំបូង​(​កូនប្រុស​) ដោយ​ដាក់​ឈ្មោះថា ហង្ស អ៊ា​រី វ៉េ​ន​ស្ដេ / Hang Aari Wednesday។ តែគួរឲ្យស្ដាយចំណងស្នេហ៍របស់ពួកគេ ទើបបញ្ចប់ទៅថ្មីៗនេះ បង្កឲ្យមានការភ្ញាក់ផ្អើល និងអាណិតនាងជាងខ្លាំង៕

Related posts

Leave a Comment