ក្រោយពីដំណើរការអស់រយៈពេលជាច្រើនខែមកនេះ, កម្មវិធីលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ បានឈានដល់វគ្គLive Showសប្ដាហ៍ទី៥ហើយ កាលពីថ្ងៃទី១៤ ខែសីហា កន្លងទៅនេះ ហើយនឹងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃទី២១ ខែសីហា ខាងមុខនេះ។
ឈានដល់សប្ដាហ៍ទី៥នេះ កម្មវិធីលំដាប់ថ្នាក់ពិភពលោកខាងលើ ចម្រាញ់បានជើងខ្លាំងចំនួន៦នាក់ ហើយក្នុងចំណោមនោះ បេក្ខជន ដែលលេចធ្លោជាងគេ រួមមានបេក្ខជន លីម តិចម៉េង អាយុ២៥ឆ្នាំ មកពីខេត្តកំពង់ចាម និងបេក្ខជន ថុល សុភិទិ អាយុ២៥ឆ្នាំ មកពីរាជធានីភ្នំពេញ។
ចាប់ពីវគ្គLive Showមក, ពួកគេទាំង២នេះ បានប្រជែងគ្នាដណ្ដើមTop1ម្ដងម្នាក់ៗ ធ្វើឲ្យអ្នកគាំទ្រកំពុងរំពឹងខ្ពស់ថា មានតែរូបគេ២នាក់នេះប៉ុណ្ណោះ ដែលអាចក្លាយជាម្ចាស់ពាននៅពេលដីខ្លីខាងមុខនេះ។ តែអ្វីជាការចាប់អារម្មណ៍នោះ ពួកគេទាំង២នាក់ជាមិត្តសម្លាញ់ និងមានការចា,,ក់សាក់ពេញខ្លួនដូចគ្នា។
ការចា,,ក់សា,,ក់របស់ពួកគេ មិនឃើញមានការរិះ,,គន់ពីអ្នកគាំទ្រនោះឡើយ។ ទោះយ៉ាងណា មានអ្នកមិនគាំទ្រម្នាក់ បានចេញវីដេអូ និយាយមិនល្អចំពោះការចា,,ក់សាក់នេះ រហូតធ្វើឲ្យឪពុករបស់បេក្ខជន ថុល សុភិទិ ចេញមុខប្រតិ,,កម្មទៀតផង។
ឪពុកបង្កើតបេក្ខជន ថុល សុភិទិ ជាមន្ត្រីរាជការថ្នាក់ខ្ពស់មានឈ្មោះថា លោកឧត្ដមសេនីយ៍ទោ មាឃ បុនថុល មានតំណែងជា នាយករងមន្ទីរប្រ,,,ឆាំ,.ងប.ទល្មើ.សគ្រឿ.,ងញៀ.,ន អគ្គស្នងការដ្ឋានន.គរបាល ជាតិ នៃក្រសួងមហាផ្ទៃ (ផ្កាយ២) បានបង្ហោះសារ បង្ហាញប្រ,,តិកម្មដូច្នេះថា «(តើបុគ្គលម្នាក់នេះជាអ្នកណា? ម៉េចបានយករូបកូនខ្ញុំ ថុលសុភិទិ មកវាយតម្លៃលើរូបគាត់ គ្រាន់តែរឿងចា,,ក់សាក់លើដងខ្លួន
ហេតុអីអ្នកឯងហ៊ានវាយតម្លៃ ប្រៀបធៀបកូនខ្ញុំទៅក្មេងញៀ.,នថ្នាំ ទៅក្មេង ហិត កាវ និងក្មេងគ្មានឪពុកម្តាយ ណែនាំប្រដៅ ហើយដាក់សញ្ញាសួរឲ្យគេឆ្លើយតប តើអ្នកឯងមានបំណងអ្វី បានអ្នកហ៊ានវាយតម្លៃ គ្រួសារខ្ញុំ និងកូនខ្ញុំ
អ្នកស្គាល់ខ្ញុំ គ្រួសារខ្ញុំនៅឯណា ? អ្នកឯងត្រូវតែចេញមុខមកសុំទោ.សគ្រួសារខ្ញុំ ជាសាធារណៈ ព្រោះអ្នកឯង ហ៊ានមើ,,លងាយគ្រួសារនិងកូនខ្ញុំថុលសិភិទិ សូមបងប្អូនជួយចែករំលែក ឲ្យពុកម៉ែបងប្អូនបានដឹង ឲ្យគាត់ចេញមកជួបខ្ញុំ»៕