តារាចម្រៀង ពេជ្រ សូលីកា ត្រូវបានគេដឹងថា ជាស្ត្រីដ៏រឹងមាំម្នាក់ ដែលឆ្លងកាត់រឿងរ៉ាវជីវិតមិនសមប្រកបជាច្រើនដង តែនៅតែអាចក្រោកឈរតតាំងនឹងបញ្ហាបានជាហូរហែ ហើយនេះក៏ជាគំរូមួយសម្រាប់អ្នកគាំទ្ររបស់ខ្លួនផងដែរ។
ទោះយ៉ាងណា បញ្ហាកាលពីពេលថ្មីៗ ដែលធ្វើឲ្យជីវិតគូរបស់នាងជាមួយស្វាមី ឈានដល់ផ្លូវបំបែកនោះ បានធ្វើឲ្យតារាចម្រៀងរូបនេះ ហាក់ពិបាកនឹងធ្វើចិត្តបានណាស់ ដោយជាក់រឿយៗនៅលើបណ្ដាញសង្គម នាងតែងតែបង្ហាញអារម្មណ៍មិនសប្បាយចិត្ត។
ជាក់ស្ដែងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ ពេជ្រ សូលីកា បានទម្លាយអារម្មណ៍របស់ខ្លួនថា «ខ្ញុំមិនដែលត្អូញត្អែរទេ តែពេលខ្លះ ខ្ញុំពិតជាហត់ ហើយតូចចិត្តនឹងជីវិតខ្លួនឯងជាខ្លាំង»។
បន្ថែមលើនេះ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ម្ចាស់បទ «ឬគិតថាអូនមិនចេះយំ»រូបនេះ បានបន្តបង្ហោះសារបង្ហាញអារម្មណ៍មិនសប្បាយចិត្តថា «ខ្ញុំរើសផ្លូវស្ងាត់ហើយក៏តាមខ្ញុំដែរទៅ កុំប..ង្ខំខ្ញុំអោយអស់ការអត់ធ្មត់ខ្លាំងជាងនេះ រស់មួយចំហៀងម្នាក់ហើយរកសុខដាក់ខ្លួនអោយច្រើនទៅ»។
តាមរយៈនេះ មានការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្ររបស់នាងជាច្រើន ក្នុងនោះ ពួកគេ បានផ្ដល់យោបល់ថា «កុំគិតច្រើនអូន បងអាណិតអូនណាស់ ហេតុជីវិតជួបតែបញ្ហាមិនចេះចប់ តែក៏សរសើរអូន អូនរឹងមាំណាស់ ទេវតា មិនធ្វើបាបមនុស្សល្អទេ គង់មានថ្ងៃជារបស់យើងមិនខានអូន រឹងមាំបន្តណា,
ជាមនុស្សស្រី ទោះបីបែកម្សៅលាបមុខក៏សេដ១០ថ្ងៃដែរ នេះបែកបាក់គ្រួសារ គាត់រើសការស្ងាត់ស្ងៀមល្អហើយមិនត្អូញត្អែរដាក់ អ្នកណាព្រោះ មិនចង់ឲ្យគេថា មានរឿងត្រាម៉ាតាម Fb, ល្អណាស់នេះជាជម្រើសដ៏ល្អហើយទោះនៅក្នុងកាលេទសៈណាក៏ដោយប្អូនត្រូវបន្តកាន់គោលជំហរស្ងៀមស្ងាត់ គឺល្អណាស់គេជាអ្នកដុ,,តគឺគេជាអ្នកក្តៅកុំឆេះតាមគេដុតប្អូន»៕