ប្រិយមិត្តមួយចំនួនបានជ្រាបរួចមកហើយថា ក្រោយពីលែងលះជាមួយអតីតភរិយា អ្នកស្រី ទ្រី ដាណា រួចមក ពូម៉ៅ បានរស់នៅ ប្រើជីវិតយ៉ាងសាមញ្ញ ពោរពេញដោយក្ដីសុខ ដោយពេលខ្លះឃើញលោក ជិះម៉ូតូ ដើរហើរធម្មតា បើទោះបច្ចុប្បន្ន លោកនៅតែមានឡានទំនើបជិះក៏ដោយចុះ។
ងាកមកការហូបចុកវិញក៏សាមញ្ញដែរ ដោយធ្លាប់តែមានគេធ្វើម្ហូបឲ្យស្រាប់ៗ ម្ហូបពាសពេញតុ តែពេលរស់នៅក្នុងជីវិតជាពោះម៉ាយនោះវិញ ពេលខ្លះក៏ធ្វើម្ហូបខ្លួនឯង ហើយពេលខ្លះក៏ម្ដាយជាទីស្រឡាញ់ធ្វើម្ហូបឲ្យហូបយ៉ាងឈ្ងុយឆ្ងាញ់។
ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ ពូម៉ៅ បានបង្ហោះរូបថត២សន្លឹក ដោយ១សន្លឹកជារូបម្ហូបយ៉ាងសាមញ្ញ និង១សន្លឹកទៀត ជារូបថតរបស់ខ្លួននៅពីមុខទេសភាពដ៏ស្រស់ត្រកាល។ បង្ហោះភ្ជាប់រូបថតទាំងនេះ ពូម៉ៅ បានដាក់Captionថា «ជីវិតសាមញ្ញហូបម្ហូបសាមញ្ញត្រឹមមួយថ្ងៃបីពេលអាចរស់បាន»។
លើសពីនេះ ដោយសារតែមានអ្នកចង់ដឹងពីការរស់នៅរបស់លោកបន្ថែមទៀតនោះ ពូម៉ៅ បានបង្ហោះវីដេអូមួយ នៅលើគណនីទីកតុករបស់ខ្លួន កាលពីយប់ថ្ងៃទី១៩ ខែសីហា ដោយរៀបរាប់ពីជីវិតរបស់ខ្លួនពេលរស់នៅជាបុរសពោះម៉ាយនោះ។
ពូម៉ៅ បានរៀបរាប់ថា ខ្លួនរាល់ថ្ងៃនេះរស់នៅបាន មានអាហារដូចជាពងទាស្ងោ បបរម៉ាក់ដាំឲ្យញុំា ជាមួយត្រីប្រៃ។ លោកថា ជីវិតខ្លួនរាល់ថ្ងៃតែប៉ុណ្ណឹង មិនមានអ្វីអស្ចារ្យនោះទេ។ លោកបន្តថា អញ្ចឹងបងប្អូនមួយចំនួន ដែលគិតថាពីមុនខ្លួនធ្លាប់តែហាយសូ ជិះឡានទំនើបៗ តែឥឡូវខ្លួនតែប៉ុណ្ណឹងឯង។
ទោះយ៉ាងណា វីដេអូនេះ ក្រោយបង្ហោះរួច ពូម៉ៅ ដែលហៅខ្លួនឯងថាជា«បុរសចិត្តធ្ងន់»នោះ បានលុបចោលវិញហើយ។ តែនៅតែត្រូវបានគេSaveទុកមុនលោកលុបចោលដដែល៕ ដូច្នេះដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖