ជារឿយៗគេសង្កេតឃើញថា តារាចម្រៀងសម្បូររោមដើមទ្រូងលោកឆន សុវណ្ណរាជ ឧស្សាហ៍បង្ហោះរូបថតជាមួយនឹងនារីៗស្អាតខ្លាំងណាស់ ហើយរាល់ពេលបង្ហោះម្ដងៗអ្នកគាំទ្រខ្លះ គិតថា ជាគូស្នេហ៍របស់លោកទៀតផង។
ជាក់ស្ដែង កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ លោក បានបង្ហោះរូបថតជាមួយនារីដ៏ស្រស់ស្អាតម្នាក់ក្នុងពេលទៅដើរលេងនៅប្រទេសថៃ ហើយការបង្ហោះនោះ ធ្វើឲ្យអ្នកគាំទ្រមួយចំនួនយល់ច្រឡំថាជាសង្សារ ទើបលោកបញ្ជាក់នៅពេលនោះថា ជាក្មួយស្រីប៉ុណ្ណោះ។
ដោយឡែក កាលពីរាត្រីឆ្លងចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ តារាចម្រៀងសម្បូររោមដើមទ្រូងរូបនេះ បានបង្ហោះរូបថត បង្ហាញភាពផ្អែមល្ហែមជាមួយ តារាសម្ដែង កញ្ញា ហេង ចន្ថា អតីត Miss Grand Cambodia ឆ្នាំ ២០១៦ វិញម្ដង ហើយប្រាប់ថា «មិនបាច់ប្រាប់គេទេ Bro And Sis»។
តាមរយៈនេះ មានការលើកឡើងផ្សេងៗគ្នាជាច្រើនពីសំណាក់អ្នកគាំទ្ររបស់លោក ក្នុងនោះ ពួកគេ បញ្ចេញយោបល់ថា «ពូរាជ សាវា ណាស់, បងពេទ្យនឹងខូចចិត្ត, ឃើញហើយឈឺបេះដូងណាស់, គ្មានណាគេទៅធ្វើចឹងទេ,ពូរាជដូរមុខទៀតហើយ, ចុះបើបងមានសង្សារ បានអ្នកណាច្រៀងបទសេដទៀត, ព្រឹកស្អែកស្វាង Deleted»។
ឆ្លើយទៅនឹងការលើកឡើងថា «ចុះបើបងមានសង្សារ បានអ្នកណាច្រៀងបទសេដទៀត»នោះ ឆន សុវណ្ណរាជ បញ្ជាក់យ៉ាងខ្លីថា «មែនតើ»។ ចំពោះការលើកឡើងថា «ព្រឹកស្អែកស្វាង Deleted» ឆន សុវណ្ណរាជ តបថា «បងទុកដល់ជាតិក្រោយ ម៉េចដែរ»។ នៅក្រោមផុសរបស់ខ្លួនជាមួយកញ្ញា ហេង ចន្ថា នោះ តារាចម្រៀងរូបនេះ បានទម្លាក់លីងបទចម្រៀងក្នុងយូធូបទៀតផង៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖