គេនៅចាំបានថា តារាចម្រៀង សុខ រក្សា និងតារាសម្តែងកុល ដាវី បានចូលរោងការ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ក្រោមការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស អ្នកមានមុខមាត់ និងមិត្តរួមអាជីពជាមួយគ្នា យ៉ាងច្រើនកុះករ។
ក្រោយរៀបការ ពួកគេក៏ទទួលបានចំណងដៃកូនម្នាក់ជាដំណក់ឈាមរួមគ្នា តែគួរឲ្យសោកស្ដាយ កូននោះ អស់និស្ស័យជាមួយពួកគេ ធ្វើឲ្យពួកគេ កើតទុក្ខមិនស្ទើរនោះទេ។ ទោះយ៉ាងណា ពួកគេ ក៏បានចាប់ផ្ដើមសាងជីវិតជាថ្មី រួមរស់នៅជាមួយគ្នារហូតទទួលបានកូនម្នាក់ទៀត។
កុល ដាវី បានសម្រាលកូនប្រកបដោយសុវត្ថិភាព តាមបែបធម្មជាតិ កាលពីថ្ងៃច័ន្ទទី១១ ខែមេសា ឆ្នាំ២០២២ ម៉ោង១០និង១៥នាទីព្រឹក នៅសម្ភពអររៀនដា ដោយកូនស្រីរបស់នាង ត្រូវបានដាក់ឈ្មោះយ៉ាងពីរោះថា «រក្សា វីនីតា»។
គិតមកដល់ពេលនេះ តារាសម្តែង កុល ដាវី ទើបសម្រាលកូនស្រីប្រមាណជា៤ខែប៉ុណ្ណោះ តែសម្រស់របស់នាងនៅតែខ្ញង់ស្អាត ជាពិសេសក្បាល ពោះរាបស្មើស្ទើរមិនដឹងថា ជាអ្នកម្តាយ ដែលទើបសម្រាលកូននោះទេ។
ជាក់ស្ដែង ថ្មីៗនេះ គេឃើញ កុល ដាវី ឡាយលក់ផលិតផលរបស់ខ្លួន ហើយឃើញថា រូបរាងនាង នៅតែស្រឡូនស្អាត។ នៅពេលនោះ មានអ្នកគាំទ្រជានារីៗ ចង់ដឹងពីវិធីសាស្រ្តក្នុងការថែទាំរូបរាងរបស់នាង ទើប កុល ដាវី ប្រាប់ថា នាងទទួលទានទឹកក្តៅ និងញ៉ាំបាយតិច ហើយពេលឃ្លានទទួលទានកាហ្វេតែដាក់ស្ករបន្តិច៕